ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឣា​វុ​ធ​ហត្ថ​ខណ្ឌ​ដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​និង​ដកហូត​អាវុធ​កែ​ច្នៃ​មួយ​ដើម​

​ឣា​វុ​ធ​ហត្ថ​ខណ្ឌ​ដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​និង​ដកហូត​អាវុធ​កែ​ច្នៃ​មួយ​ដើម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដង្កោ​ដើរល្បាត​ក្នុង​ភូមិសាស្ត្រ​ឃាត់ខ្លួន​ពាក់ព័ន្ជួ​ជួញដូរ​គ្រឿងញៀន​និង​ដកហូត​អាវុធ​កែច្នៃ​មួ​យ​ដើម​ហេតុការណ៍​នេះ​បាន​កើតឡើង​ម៉ោង​០១:១៥​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២១ ចំណុច​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

​តាម​កម្លាំង​កង​រាជ​អាវុធ​ហ​ត្ត​ឲ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ទិ​ត្យ ស្រី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ជើង​ឯង សង្កាត់​ជើងឯក ខណ្ឌដង្កោ​(​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

​រកឃើញ​ម្សៅ​ក្រាម​(​ស​)​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​តូច​(​សង្ស័យ​សារធាតុ​ញៀន​)​លុះដល់​ព្រឹក​ឡើង​ម៉ោង​៨:១៥​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដង្កោ​បាន​បន្ត​ចុះ​ទៅ​ឆែកឆេរ​បន្ទប់​ជួល​របស់​ជនសង្ស័យ​ដោយ​រក​ឃើញ​ម្សៅ​ក្រាម​(​ស​)​ថ្លា​ចំនួន​០៣​កញ្ចប់​តូច​និង​០១​កញ្ចប់​ធំ​ល្មម​(​សង្ស័យ​សារ​ធា​យុ​ញៀន​)​និង​ដកហូត​អាវុធ​កែច្នៃ​បាញ់​គ្រាប់​០១​ដើម​។​
​វត្ថុតាង​ដកហូត​រួមមាន​៖
១•​ម្សៅ​ក្រាម​(​ស​)​ថ្លា​ចំនួន​០៣​កញ្ចប់​ថង់​តូច​និង​០១​ថង់​ធំ​ល្មម​(​សង្ស័យ​សារធាតុ​ញៀន​) ។​
២•​កាំភ្លើង​ខ្យល់​កែឆ្នៃ​(​បាញ់​គ្រាប់កង់​)​ចំនួន​០១​ដើម ។​
៣•​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង ម៉ាក​Oppo ពណ៍​ខ្មៅ​។​
៤•​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​Honda Cub ពណ៍​ទឹកប៊ិច គ្មាន​ស្លាក​លេខ​។​
៥•​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​រាជ​អាវុធ​ហ​ត្ត​ខណ្ឌដង្កោ បញ្ជូន​ខ្លួន​មក​ការិយាល័យ​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ