ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ស្លាក​មាន​ខ្លឹមសារ “​ខ្ញុំ​ឈប់ បន្ទោបង់​តាម​ទីសាធារណៈ ទៀតហើយ​” នៅតែ​ពេញនិយម សម្រាប់​បុគ្គល​ដែល​គ្មាន​សណ្តាប់ធ្នាប់ អនាម័យ​បន្ទោបង់​(​នោម​)​នៅតាម​ទីសាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​

​ស្លាក​មាន​ខ្លឹមសារ “​ខ្ញុំ​ឈប់ បន្ទោបង់​តាម​ទីសាធារណៈ ទៀតហើយ​” នៅតែ​ពេញនិយម សម្រាប់​បុគ្គល​ដែល​គ្មាន​សណ្តាប់ធ្នាប់ អនាម័យ​បន្ទោបង់​(​នោម​)​នៅតាម​ទីសាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ដូនពេញ បាន​ចាត់ឲ្យ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេ​ញ ត្រួតពិនិត្យ និង ឃាត់ខ្លួន​ជន​ដែល បន្ទោបង់​នៅតាម​ដើមឈើ តាម​សួនច្បារ ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ជញ្ជាំង​ការដ្ឋាន និង​តាម​ទី​សាធារណៈ​នានា បាន​ចំនួន​១១​នាក់ ដែល​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ក​អោយ​មាន​ក្លិន​ឆ្អេះឆ្អាប ដល់​អ្នកធ្វើដំណើរ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​-​ល​-​។​

​ក្រោយ​ពិនិត្យ​ឃើញជាក់ស្តែង កម្លាំង​យើង​ក៏​បាន​អញ្ជើញ​ពួកគាត់​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​សាលាខណ្ឌ​ដូនពេញ និង បាន​ឲ្យ​ពួកគាត់​ធ្វើ​ការបាញ់​លាង​សំអាត​កន្លែង​ដែល​ពួកគាត់​បន្ទោបង់​រួច​ទើប​អនុញ្ញាត​អោយ​ពួកគាត់​ត្រឡប់​ទៅ​វិញ​។​

​រដ្ឋបាល​ខណ្ឌដូនពេញ សូម​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​យក​គំរូ​តាម​ពួកគាត់ និង សូម​រក​កន្លែង បន្ទោបង់​អោយបាន​ត្រឹមត្រូវ នៅ​បន្ទប់ទឹក​សាធារណៈ ឬ​ឯកជន ដែល​នៅ​ជិត​លោកអ្នក ជៀសវាង​ធ្វើតាម​ពួកគាត់ បង្ក​ភាពអនាធិបតេយ្យ បាត់​សណ្តាប់ធ្នាប់ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ជន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ