ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មន្ត្រីរាជការ​ពង្រឹងសម​ត្ថភាព​បន្ថែម​លើ​វិស័យ​អធិការកិច្ច​

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មន្ត្រីរាជការ​ពង្រឹងសម​ត្ថភាព​បន្ថែម​លើ​វិស័យ​អធិការកិច្ច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មន្ត្រីរាជការ​ពង្រឹងសម​ត្ថភាព​បន្ថែម​លើ​វិស័យ​អធិការកិច្ច តាមដាន​ការអនុវត្ត​ច្បាប់ ដោះស្រាយ​ពាក្យបណ្តឹង និង​ផ្សព្វផ្សាយ​ច្បាប់​។​

​ការជំរុញ​របស់​លោក​ជំទាវ​បែបនេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុងឱកាស​ដែល​លោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា សន្និបាត​នេះ​មាន​គោលបំណង​ត្រួតពិនិត្យ​វាយតម្លៃ និង​បូក​សរុប​លទ្ធផល​ការ ងារ​ដែល​ក្រសួង​សម្រេចបាន​ក្នុង​ឆ្នាំ កន្លងមក​និង​ដាក់ចេញ​នូវ​វិធានការ​ទិសដៅ​ថ្មីៗ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្ទាប់ ដើម្បី​បំពេញ​ការងារ​ជូន​រាជរដ្ឋាភិបាល និង​បម្រើប្រជាជន សំដៅ​រួមចំណែក​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​ជា​ឧត្តម​ប្រយោជន៍​របស់​សង្គម​ជាតិ​ទាំងមូល​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​បាន​កំណត់ នូវ​អាទិភាព សូចនាករ និង​ក្របខ័ណ្ឌ​ពេលវេលា​ច្បាស់លាស់​សម្រាប់​អនុវត្ត និង​យន្តការ​សម្រាប់​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ផ្អែក​លើ​លទ្ធផល​ការងារ ព្រមទាំង​មាន​កំណត់​ការទទួលខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន​នៅ​តាម​មុំ ឬ​វិស័យ​នី​មួយៗ​ឲ្យទទួល​បាន​ជោគជ័យ​តាម​ផែនការ​។​

​សន្និបាត​រយៈពេល​មួយ​ថ្ងៃនេះ ក៏​មាន​របៀបវារៈ​ចំនួន​៤ ដែល​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​កិច្ចពិភាក្សា រួមមាន ៖ ទី​១. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​ផ្សព្វផ្សាយ​ច្បាប់​។ ទី​២. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ​។ ទី​៣. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការ​អធិការកិច្ច ទទួល​ពាក្យបណ្ដឹង និង ដោះស្រាយ​ពាក្យបណ្ដឹង និង​ទី​៤. ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​វិទ្យាស្ថាន​អធិការកិច្ច​។​

​ជាមួយគ្នានេះ លោកជំទាវ​ក៏​បាន​ស្នើសុំ​សមាជិក សមាជិកា​នៃ​អង្គសន្និបាត​ឲ្យចូល​រួម​ផ្តល់​មតិ​ក្នុង​កម្មវិធី ពិភាក្សា​ឲ្យបាន​ផុលផុស​ទៅ​តាម​របៀប​វា​រៈ​សន្និបាត ហើយ​ចូលរួម​គាំទ្រ និង​អនុវត្ត​ឲ្យបាន​សកម្ម​បន្ត​ទៀត​នូវ​គោល​នយោបាយ​សំខាន់ៗ​លើ​វិស័យ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ទិសដៅ​ការងារ​សំខាន់ៗ​ដែល​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០២១​ឲ្យទៅ​ជា​ចលនា​រួម​ដ៏​ខ្លាំងក្លា​សំដៅ​សម្រេច​ឲ្យ បាន​ជា​ផ្លែផ្កា​បន្តទៀត និង​បាន​ប្រកាស​បើក​សន្និបាត​ជា​ផ្លូវការ​៕

Filed in: ព័ត៌មានជាតិ