ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

​រាជរដ្ឋាភិបាល​មិន​មាន​គម្រោង​លុប​ពិធី​បុណ្យចូលឆ្នាំ​២០២១​នោះឡើយ​

​រាជរដ្ឋាភិបាល​មិន​មាន​គម្រោង​លុប​ពិធី​បុណ្យចូលឆ្នាំ​២០២១​នោះឡើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បានប្រកាសថា នៅ​ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​មិន​មាន​គម្រោង​លុប​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដូច​ឆ្នាំ​មុន​នោះទេ ព្រោះថា កម្ពុជា​មាន​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូវី​ដ​-១៩ និង​ការចេញ ចូលរ​របស់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ បាន​យ៉ាង​ល្អ​។​

​ការបញ្ជាក់​បែបនេះ នេះ​របស់​សម្តេច​តេជោ ធ្វើឡើ​ក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​-​បាក់​ខែង និង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​ប្រ​មុននៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ឆ្នាំនេះ ច្បាស់​ណាស់​ថា​ខ្ញុំ គ្មាន​គម្រោង​នឹង​លុប​នូវ​បុណ្យចូលឆ្នាំ ដូច​កាលពី​ឆ្នាំ​ទៅ​ក្នុង​សភាពការណ៍​មិន​ច្បាស់លាស់ ឆ្នាំ​ទៅ​មូលហេតុ​ដែល​ផ្អាក់ គឺថា​ចូលឆ្នាំ​នៅ​តែ​ចូល ប៉ុន្តែ ផ្អាក់​ការ​ឈប់សម្រាក ក្នុង​ពេល​ចូលឆ្នាំ ហើយ​វិញ​៥​ថ្ងៃក្រោយ ឆ្នាំនេះ គ្មាន​គម្រោង​ទេ​»​។​

​ពាក់ពឹន្ធ​នឹង​ចំណុច​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលុបចោល​ការ​ឈប់សម្រាក​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​កា​លើ​ពី​ឆ្នាំ​២០២០ ដោយសារតែ​មូលហេតុ​មាន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​យើង​ចំនួន​ជាង​១២​ម៉ឺន​នាក់ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ រួមទាំង​ប្រជាពលរដ្ឋ​ចេញពី​ភ្នំពេញ​ដូច្នេះ ត្រង់​ចំណុច​នេះ​ហើយ ដែល​មិន​អាច​បញ្ជាក់​ថា អ្នកណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូវី​ដ​-១៩​នោះទេ​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ថែមថា ដោយឡែក​សម្រាប់​ការមិន​លុប​ពិធី​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​ឆ្នាំ​២០២១​នេះ ដោយសារតែ​ប្រទេស​កម្ពុជា បាន​គ្រប់គ្រង​សភាពការណ៍​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ រួមទាំង​ពលករ​ដែល​មកពី​ប្រទេស​ថៃ ឱ្យធ្វើ​ចត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ចត្តា​ឡី​ស័ក ដែល​បាន​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ត​នៅតាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ល្អប្រសើរ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សង្ឃឹមថា ករណី​រាតត្បាត​ជំងឺ​កូវី​ដ -១៩ នៅក្នុង​សហគមន៍ គឺ​មិន​មាន​នោះទេ ប៉ុន្តែ ច្បាប់​នៅក្នុង​គ្រា​មាន​អាសន្ន​នឹង​មិន​ត្រូវ​ប្រកាស​ឱ្យប្រើ​នោះទេ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន និង​អនុវត្ត​តាម​វិធាន​សុខាភិបាល និង​ការណែនាំ​របស់​រដ្ឋាភិបាល រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ពិធីបុណ្យ​ឆ្នាំ​ថ្មី​។​

​តាម​ការបញ្ជាក់​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា​មិន​ទាន់​រួច​ផុត​ពី​ហានិភ័យ​នៃ​ការគំរាមកំហែង​ពី​ជំងឺ​កូវី​ដ​១៩​នៅឡើយ​ទេ ដោយសារ​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ជិត​ខាង​កម្ពុជា​នោះ កំពុង​ឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍ ក្នុង​នោះ​កម្មករ​កម្ពុជា​ក៏​បាន​ឆ្លង​នៅ​ប្រទេស​ថៃ ១៣៦ នាក់​ដែរ ហើយ​កំពុង​សម្រាក​ព្យាបាល​។ ក្រៅពីនោះ ពួកគេ​ក៏​បាន​ចូល​ក្នុងប្រទេស​កម្ពុជា​វិញ​បាន​ឆ្លង​ជំងឺ​កូវី​ដ​ប្រមាណ ៧០-៨០ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រាប់​ទៅកាន់​អាជ្ញាធរ​នៅតាម​ព្រំដែន​ថា កិច្ចការ​ចម្បង​នៅ​ចំពោះមុខ​នេះ គឺ​ត្រូវ​ខិតខំ​ទប់ស្កាត់​យ៉ាង​ណា​កុំឱ្យ​មាន​ការឆ្លង​នៅក្នុង​សហគមន៍​សាជាថ្មី​។​

​សម្ដេច​តេជោ​បានលើកឡើ​ង​ថា ប្រទេស​អ្នកមាន​ទាំងអស់ មាន​បច្ចេកទេស​ជឿនលឿន វេជ្ជសាស្ត្រ​ពូកែ​ជា​ប្រទេស​កម្ពុជា​រាប់រយ​ដង ប៉ុន្តែ​បែរជា​មាន​មនុស្ស​ឆ្លង និង​ស្លាប់​ច្រើន​ទៅវិញ​។ រីឯ​ប្រទេស​អ្នកក្រ​ក្នុង​អាស៊ាន រួមមាន កម្ពុជា ឡាវ ទីម័​រខាង​កើត ឆ្លង​តិច​ហើយ អត់​ទាន់​មាន​មនុស្ស​ស្លាប់​ទៀត​។​

​សូមជម្រាបថា ដោយសារ​ពិធី​បុណ្យចូលឆ្នាំ​ចិន​បាន​ខិត​ជិត​មក​ដល់​ហើយ​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដាច់ខាត​មិន​អាច​ភ្លេច​យុទ្ធនាការ «៣​ការពារ​» ដែល​មាន​ពាក់​ម៉ាស លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​នោះឡើយ ដែល​នេះ​គឺជា​ការ​ធ្វើ​សមយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​សូមបញ្ជាក់​ថា សម្រាប់​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នឹង​ប្រារព្ធ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ០៣​កើត ខែ​ចេត្រ ដល់​ថ្ងៃ ០៥​កើត ខែ​ចេត្រ ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ