ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អភិបាលខេត្ត​ប៉ៃលិន ជួយ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្នុង​ខេត្ត​ចំនួន​៤៥​ខ្នង​

​អភិបាលខេត្ត​ប៉ៃលិន ជួយ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្នុង​ខេត្ត​ចំនួន​៤៥​ខ្នង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ ដោយ​មើលឃើញ​ពី​ការលំបាក និង​ការខ្វះ​ទី​ជម្រក​របស់​អតីតយុទ្ធជន​ក្នុង​ខេត្ត​នោះ លោកស្រី​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ជួយ​សាងសង់​ផ្ទះ ជូន​អតីតយុទ្ធជន​ក្នុង​ខេត្ត ចំនួន ៤៥​ខ្នង​ផ្ទះ​។​

​លោកស្រី​បន្ថែមថា ដោយសារ​តែ​ក្តីអាណិតអាសូរ ចំពោះ​ការខ្វះខាត និង​ជា​ការ​តបគុណ​ចំពោះ​គុណ​បំណាច់​របស់​អតីតយុទ្ធជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ពី​អតីតកាល លោកស្រី​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ផ្ទាល់​ខ្លួន​ជួយ​សាងសង់​ផ្ទះ ជូន​អតីតយុទ្ធជន​ខ្វះ​ទីជម្រក​នេះ​។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការងារ​សមាគម​អតីតយុទ្ធជន​ក្នុង​ខេត្ត​ប៉ៃលិន បាន​រកឃើញ​អតីតយុទ្ធជន មាន​ដី និង​ផ្ទះ​ស្នាក់នៅ​មិន​សមរម្យ ចំនួន​១៣​គ្រួសារ​, អតីតយុទ្ធជន ពុំ​មាន​ដី និង​ពុំ​មាន​ផ្ទះ​ចំនួន​៣៦​គ្រួសារ ក្នុងឱកាស​នោះ​ក្នុងនាម​សម្តេច​ប្រធាន​, លោក​ទេសរដ្ឋមន្ត្រី បាន​ចលនា​សប្បុរសជន​ក្នុង​ខេត្ត​ជួយ​ឧបត្ថម​បាន​ចំនួន​៤​ខ្នង​ផ្ទះ (​ឧកញ៉ា ជា គា ១​ខ្នង​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​១​ខ្នង​, កងរាជអាវុធហត្ថ​ខេត្ត​១​ខ្នង និង​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​១​ខ្នង​) នៅសល់​ចំនួន​៩​ខ្នង​ផ្ទះ​លោកស្រី​សន្យា​សាងសង់​ជូន​។ ដោយឡែក​អតីតយុទ្ធជន និង​គ្រួសារ​ដែល​អត់​ដី​អត់​ផ្ទះ​ចំនួន​៣៦​គ្រួសារ លោកស្រី​សន្យា​រក​ដី​សម្បទាន​សង្គម​កិច្ច​ផ្តល់ជូន និង​សាងសង់​ជូន​ពួកគាត់​ជា​បន្ត​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​លើកឡើង​ថា លោកស្រី​បណ្ឌិត បាន ស្រីមុំ តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ និង​សមាជិក​អតីយុទ្ធជន ដែល​ខ្វះខាត​ក្នុង​ខេត្ត​ប៉ៃលិន តាំងពី​ពេល​ដែល​លោកស្រី នៅ​ជា​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​មក​ម្ល៉េះ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការពេញចិត្ត និង​គាំទ្រ​លោកស្រី​ជា​ខ្លាំង ពិសេស​នៅ​ពេល​ដែល​ខេត្ត​ប៉ៃលិន ទទួល​រង​គ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេលកន្លងមក​។​

​លោក​ទេសរដ្ឋមន្ត្រី បានចាត់ទុក​ទឹកចិត្ត និង​កាយវិការ​របស់​លោកស្រី​ចំពោះ​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​ជា​កាយវិការ​គំរូ​មួយ​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម ដែលជា​សេនាធិការ​របស់​សម្តេច​តេជោ លើ​ការងារ​អតីតយុទ្ធជន ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី និង​សប្បុរសជន​ទាំងអស់ ដែល​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់​ជម្រក​កក់ក្តៅ ដល់​អតីតយុទ្ធជន​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​ដូច្នេះ «​នេះ​ជា​កាយវិការ​មួយ​ល្អ​ណាស់​សម្រាប់​ជាការ​តបស្នង​សងគុណ​បងប្អូន​អតីតយុទ្ធជន​យើង ដែល​ពួកគាត់​សុទ្ធតែ​មាន​គុណបំណាច់​សម្រាប់​សង្គមជាតិ​យើង​។ ព្រោះតែ​ការលះបង់​ក្នុង បុព្វហេតុ​ជាតិ​នេះហើយ ទើប​រក្សាបាន​នូវ​សុខសន្តិភាព និង​ផ្តល់​ឱកាស​ល្អ​សម្រាប់​ការរកស៊ី ការវិនិយោគ​រហូត​មាន​ជីវភាព​ល្អ​។ ដូច្នេះ​យើង​ត្រូវ​ចេះ​តបស្នង​សងគុណ​ពួកគាត់​»​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សមាគម​អតីតយុទ្ធជន ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​អតីតយុទ្ធជន​កម្ពុជា​។ រាជរដ្ឋាភិបាល បាន​ផ្តល់​ជា​ដី​សម្រាប់​សង់​លំនៅឋាន ដី​សម្រាប់​បង្កបង្កើន​ផល ប្រាក់បៀវត្សរ៍ និង​ប្រាក់​គោល​នយោបាយ​ផ្សេងៗ​មួយចំនួនទៀត​។​

​តាមរយៈ​ការគិតគូរ​នេះ បានធ្វើឱ្យ​ជីវភាព​របស់​ក្រុម​គ្រួសារ​អតីត​យុទ្ធជន បាន​កាន់តែ​ល្អប្រសើរ​។ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ដែលជា​អ្នក​ប្រតិបត្តិ​ផ្ទាល់​លើ​ការងារ​អតីតយុទ្ធជន​នេះ តែងតែ​បាន​ពិនិត្យ​ដោយផ្ទាល់​ដល់​កន្លែង រស់នៅ​របស់​អតីតយុទ្ធជន ដើម្បី​ស្វែងយល់​ពី​ការរស់នៅ និង​សុខទុក្ខ​របស់​អតីតយុទ្ធជន​។ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​ដាក់ចេញ និង​ចង្អុលបង្ហាញ​នូវ​ការងារ​អាទិភាព​មួយ​ចំនួន​ដល់​មន្ត្រី និង​អ្នកពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ជីវភាព និង​ការរស់នៅ​របស់​អតីតយុទ្ធជន​ឱ្យបាន​ល្អ​ប្រសើរ​៕​

Filed in: ព័ត៌មានជាតិ