ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

រដ្ឋបាល​ខេត្ត​កំពត​ថា​នឹង​បង្កើន​ពង្រឹង​សកម្មភាព​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ទ្វេរ​ដង​នៅ​ឆ្នាំ​២០២១

រដ្ឋបាល​ខេត្ត​កំពត​ថា​នឹង​បង្កើន​ពង្រឹង​សកម្មភាព​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ទ្វេរ​ដង​នៅ​ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ឆ្នាំ​២០២០​កន្លងទៅ លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​កំពត​មាន​លក្ខណៈ​ល្អប្រសើរ​លើ​គ្រប់​វិស័យ និង​ផ្នែក​ដទៃទៀត ដោយសារ​មាន​ការចូលរួម​សហកា​រ​គ្នា​បានល្អ​។ ហើយ​ជា​ទិស​ដៅ​នៅ​ឆ្នាំ​២០២១​នេះ អភិបាល​ខេត្ត​កំពត ណែនាំ និង​ដាក់​ទិសដៅ ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បង្កើន​ពង្រឹង​សកម្ម​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ទ្វេរ​ដង​ថែមទៀត ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​លើកទី​៣២ និង ធ្វើការ​បូកសរុប​លទ្ធផល​ការងារ ប្រចាំ ត្រីមាស​ទី​៤ ឆ្នាំ​២០២០ នា​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ អភិបាល​ខេត្ត​កំពត លោក ជាវ តា​យ បាន​មានប្រសាសន៍ថា សកម្មភាព​ការងារ​បម្រើ​ពលរដ្ឋ​ដូចជា ការផ្តល់​សេវា​រដ្ឋបាល សេវាសាធារណៈ ការងារ​អភិវឌ្ឍន៍ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម សុវត្ថិភាព ក្នុង​ភូមិសាស្ត្រ​ខេត្ត និង​សន្តិសុខ​នៅ​ជាប់​ព្រំដែន​ខេត្ត​កំពត និង​ខេត្ត​គៀន​យ៉ាង​(​កម្ពុជា​-​វៀតណាម ) មាន​លក្ខណៈ​ល្អប្រសើរ​គួរឲ្យកត់សំគាល់ និង​ថា​ការងារ​សំខាន់ នៅ​ចំពោះមុខ សម្រាប់​ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​កំពត​ត្រូវតែ​បន្ត​បង្កើន​ពង្រឹង សកម្មភាព​ការងារ ឲ្យមាន​ប្រសិទ្ធភាព​ទ្វេរ​ដង​បន្ថែមទៀត​។​

​លោក ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ និង​បង្កើន​ជំនឿ​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​បន្តទៀត លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​នៅ​ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​កំពត បាន​កំណត់​ទិសដៅ ការងារ​ភារកិច្ច​ជាច្រើន សម្រាប់​អនុវត្ត​បន្ត ទាំង​ការងារ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ការរៀបចំ​វេទិការ​សាធារណៈ​ស្ដីពី​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ការងារ​ដោះស្រាយ​បញ្ហា សំណូមពរ​តម្រូវការ ភាពខ្វះខាត​ចាំបាច់ របស់​ប្រជាពលរដ្ឋ​ឲ្យទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព ពិសេស​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ មុន​នឹង​ឈាន​ដល់​ការអនុវត្ត​ច្បាប់​។​

​លោក​អភិបាលខេត្ត​បាន​បន្ត​ក្រើនរំលឹក​ដល់ អាជ្ញាធរ សមត្ថកិច្ច​ជំនាញ ចាប់ពី​ពេលនេះ​ទៅ ត្រូវ​បង្កើន និង​ពង្រឹង​សកម្មភាព​ការងារ ឲ្យបាន​សស្រាក់សស្រាំ និង​ប្រឹងប្រែង​ឲ្យអស់​ពី​កម្លាំងកាយ​កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី ពិសេស​ការចូលរួម រក្សា​ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​មូលដ្ឋាន ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពសុខសាន្ត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ