ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

រដ្ធមន្ដ្រី​កសិកម្ម និង​សហការី​បាន​បន្ត​មក ពិនិត្យ​កសិដ្ធាន​ចិញ្ចឹម ត្រី​ប្រា ពោ អណ្ដែង និង​ត្រី​ឆ្ដោ របស់លោក លក លឿង ស្ថិត​នៅ​តា​កុច ឃុំ ស្រ​ងែ ស្រុក​ព្រៃឈរ​

រដ្ធមន្ដ្រី​កសិកម្ម និង​សហការី​បាន​បន្ត​មក ពិនិត្យ​កសិដ្ធាន​ចិញ្ចឹម ត្រី​ប្រា ពោ អណ្ដែង និង​ត្រី​ឆ្ដោ របស់លោក លក លឿង ស្ថិត​នៅ​តា​កុច ឃុំ ស្រ​ងែ ស្រុក​ព្រៃឈរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) កម្ម​វិធី​ទី​២ ​នៅ​ខេត្តកំព​ចាម​ដដែល ចេញពី​ស្រុក​បាធាយ ឯកឧត្តម​រដ្ឋមន្ត្រី លោក និង​សហការី បាន​បន្ត​មក ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា ពោ អណ្តែង និង​ត្រី​ឆ្តោ របស់លោក លក លឿង (​លេខ​ទំនាក់ទំនង ០៩៧ ៤៤៤៤ ៩៩៩) ស្ថិតនៅ​ភូមិ​តា​កុច ឃុំ​ស្រងែ ស្រុក​ព្រៃឈរ​។

​លោក លក លឿង​បានឲ្យ ដឹងថា កសិដ្ឋាន​បានចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ២០១១ លើ​ផ្ទៃដី ៣​ហ​.​ត ទទួលបាន​ផល​៣០ តោន​/​ឆ្នាំ​។ ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ដែល​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​ខិតខំ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ ពិសេស​ត្រី​អណ្តែង និង​កង្កែប​ដើម្បី​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ក្នុងស្រុក ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​ចំណាត់ការ​ចុងក្រោយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​ក្នុង​ការផ្អាក​ការនាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង និង​ទទួលបាន​ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បច្ចុប្បន្ន​កសិដ្ឋាន​ពង្រីក​ស្រះ​ចិញ្ចឹម​បាន ៤៤ លើ​ផ្ទៃដី ២៧​ហ​.​ត គ្រោង​ចិញ្ចឹម​ឲ្យបាន ៩៥០-១០០០​តោន​/​ឆ្នាំ និង​ឡើងដល់ ២៥០០ តោន​/​ឆ្នាំ ក្នុង​ឆ្នាំ​២០២៣​។
​ជាក់ស្តែង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​កសិដ្ឋាន​គ្រោង​ចាប់​ត្រី​ចម្រុះ​ចំនួន ១០០​តោន សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​។​

​មានមតិ​សំណេះសំណាល​ជាមួយ​វា​រី​វប្បករ​នៅ​ទូទាំង​ស្រុក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់វា​រី​វប្បករ​ដែល​បាន​អត់ធ្មត់ ស៊ូទ្រាំ និង​ឆ្លងកាត់​បញ្ហា​យ៉ាង​លំបាក​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏​មាន​វិស័យ​ម្ហូប អាហារ​ដែល​ប្រើប្រាស់​ផល​ពី​វារីវប្បកម្ម​ក្នុងស្រុក ជា​ហេតុ​ធ្វើឲ្យ​បរិមាណ​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ នាំ​ឲ្យ​តម្លៃត្រី​ធ្លាក់​ចុះ​ដោយ​ស្វ័យប្រវត្តិ​។

​ហេតុផល​ដ៏​ចំបង​នេះ ក្រសួង​បាន​សម្រេច​ផ្អាក​ការ​នាំចូល​ផល​ត្រី​ដើម្បី​ពង្រីក​ផលិតកម្ម​ក្នុងស្រុក និង​ទ្រទ្រង់​តម្លៃ​ត្រី​ឡើងវិញ ហើយ​ចំណាត់ការ​នេះ​ទទួល ការគាំទ្រ សាទរ និង​អរគុណ​ពី​វា​រី​វប្បករ​នៅ​ទូទាំង​ប្រទេស​។ ឆ្លៀត​យក​ឱកាស​នេះ លោក​បាន​ណែ នាំ​ឲ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​សមាគម​វា​រី​វប្បករ​កម្ពុជា ជួយ​ធ្វើ​ទីផ្សារ​ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​ចិញ្ចឹម ហើយ​គួរ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម ចងក្រង​បណ្តុំ​អ្នក​ចិញ្ចឹម រៀបចំ​ផ្សារណាត់​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​ចិញ្ចឹម ឈ្មួញ និង​អ្នកបញ្ជា​ទិញ បាន​ជួប​ពិភាក្សា​គ្នា​លើ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។

​បន្ត​បញ្ចូល​បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត​ទាំង​ការផលិត​កូន ផ្តល់​ចំណី គុណភាព​ទឹក និង​បរិស្ថាន​ចិញ្ចឹម ឈាន​ឆ្ពោះ​ទៅ​បំពេញ​ឲ្យ​ខ្សែច្រវាក់​ផលិតកម្ម រួម​ទាំង​ខ្សែ​ច្រវាក់​តម្លៃ​បន្ថែម​សំដៅ​ដល់​ការកែច្នៃ ឆ្លើយតប​តាម​ស្តង់ដា​នាំចេញ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​ប្រទេស ជិត ខាង ហើយ​បាន​អំពាវនាវ​អ្នក​បរិភោគ​គួរ​ងាក​មក​ប្រើប្រាស់ ឬ​បរិភោគ​ផលិតផល​ក្នុងស្រុក​វិញ​ដើម្បី​ជួយ​ជំរុញ​កំណើន​ផលិតកម្ម​វារីវប្បកម្ម ឲ្យ​កាន់តែ​កើនឡើង​ទាំង​បរិមាណ គុណភាព និង​តម្លៃ ជាពិសេស លោក​សុំឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក​ងាក​មក​ចាប់​អារម្មណ៍​លើ​វិស័យ​នេះ ដើម្បី​ចូលរួម​បង្កើន​ផលិតកម្ម​ស្បៀង ផ្គត់ផ្គង់​ឲ្យបាន​គ្រប់គ្រាន់​តាម​តម្រូវកា​រ​ក្នុងស្រុក​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវិដ​-១៩​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​បងប្អូន​វា​រី​វប្បករ​ដែល​មាន​វត្តមាន​នៅទីនេះ និង​នៅ​ទូទាំង​ប្រទេស​ថា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​ពិភាក្សា​ជាមួយ​វិនិយោគិន​ធំៗ ដែល​មាន​អាជីវកម្ម​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម ត្រៀម​រៀបចំ​បង្កើត​តំបន់ ឬ​សួន​សេដ្ឋកិច្ច​ពិសេស ក​សិ​-​ឧស្សាហកម្ម ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ដើម្បី​ជំរុញ​ការនាំ​ចេញ​កសិផល តាមរយ​:​ការប្រមូលផ្តុំ ឃ្លាំង​ស្តុក​ត្រជាក់ រោងចក្រ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​។​

​លោក​សង្ឃឹម និង​ជឿជាក់​ថា នៅពេល​តំបន់​នេះ​កើតឡើង នោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការប្រមូលផ្តុំ​កសិផល​ក្នុងស្រុក កាត់បន្ថយ​ការកកស្ទះ ការធ្លាក់​ចុះ​ថ្លៃ ការថែរក្សា​ទុក និង​ការ​ចែកចាយ​ក្នុង និង​ក្រៅ​ស្រុក​បាន​យ៉ាង​ល្អប្រសើរ មិនតែប៉ុណ្ណោះ វា​ក៏​ជា​កន្លែង​ណាត់ជួប​ដ៏​មាន​សារសំខាន់​មួយ​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ៕

Filed in: ព័ត៌មានជាតិ