ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ប្រជាពលរដ្ឋ​២០០០​គ្រួសារ​នៅ​ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ពី​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​

​ប្រជាពលរដ្ឋ​២០០០​គ្រួសារ​នៅ​ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ពី​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) កាលពី​ថ្ងៃ​សៅរិ៍ ទី​២៣ ខែ មករា ឆ្នាំ​២០២១ នៅក្នុង​បរិវេណ​វត្ត ខ្នារ តេ​ជោ ឃុំ​ចន្លា​ស់ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ប្រជាពលរដ្ឋ​ជួប​ការលំបាក​ចំនួន ២០០០​គ្រួសារ​ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​របស់​មូលនិធិ ថៃ យ៉ា ជា​គ្រឿងឧបភោគ​បរិភោគ មាន​អង្ករ ៣០​តោន ត្រីខ ២​ពាន់​យួរ អំបិល​២​ពាន់​កញ្ចប់ ទឹក​ស៊ី​អ៉ីវ ២​ពាន់​យួរ អាល់​កុល ២​ពាន់​ដប និង ថវិកា ២០​លាន​រៀល មកពី​១០​ឃុំ​ក្នុងស្រុក​ក្រឡាញ់​។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ឯកឧត្តម​បណ្ឌិត​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​ធ្វើ​ការថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌ របស់​មូលនិធិ ថៃ យ៉ា ដែល​តែង​ចូលរួម​នូវ​រាល់​ទុក្ខលំបាក​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​បរិបទ​នៃ​ជំងឺ​កូវី​ដ​១៩ និង​គ្រោះ​ទឹកជំនន់​ផងដែរ ។ ឯកឧត្តម​ទាំងពីរ​ក៏​បាន​លើក​ផងដែរ​ថា ដើម្បី​សុវត្ថិភាព​នៅក្នុង​សហគមន៍ ក៏​ដូច​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះ​សុខភាព​ជា​សកល​របស់​ប្រជាពលរដ្ឋ បាន​ដាក់​នូវ​វិធានការ​មួយចំនួន ក្នុង​ការប្រយុទ្ធ​ប្រឆាំង​បង្កា ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ជា​ពិសេស​បាន​ទុកដាក់​ខ្ពស់​ចំពោះ​បងប្អូន​ប្រជា​ពលករ​មកពី​ក្រៅ​ប្រទេស គឺ​ត្រូវ​ចូល​ទៅ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ មុន​បងប្អូន​ចូល​មក​កាន់​លំនៅដ្ឋាន​ភូមិ​ឃុំ​របស់​ខ្លួន​វិញ​។

​ក្នុងនោះដែរ ឯកឧត្តម​ទាំងពីរ​ក៏​បាន​ឲ្យ​បងប្អូន​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ធ្វើ​អនាម័យ​ឲ្យបាន​ជាប្រចាំ ដោយ​ធ្វើ ការលាង​ដៃ​សម្អាត​ដោយ​ទឹកសាប៊ូ អាល់​កុល ឬ ជែល និង​ពាក់​ម៉ាស់​ឲ្យបាន​ត្រឹមត្រូវ ព្រម​ទាំង​ការ​ចម្អិន​ម្ហូបអាហារ​ឲ្យ បាន​ឆ្អិន​ល្អ នោះ​យើង​រួចផុត​ពី​ជំងឺ​គ្រប់បែបយ៉ាង ។ ដូច្នេះ​សូម​បងប្អូន​ត្រូវ​ចងចាំ​ជានិច្ច​ថា កូ​វីដ​វា​មិន​ភ្លេច​យើង​ទេ មាន តែ​យើង​ទេ​ភ្លេចកូ​វីដ ។​

​ឯកឧត្តម​ទាំងពីរ​ក៏​បាន​គូសបញ្ជាក់ថា ដោយ​កត្តា​សន្តិភាព​នេះហើយ បាន​ធ្វើឲ្យ​តំបន់​មូលដ្ឋាន ក្នុងស្រុក​ក្រឡាញ់ ក៏​ដូច​នៅ​ទូទាំង​ប្រទេស មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ដើម្បី​រក្សា​សមទ្ធិ​ផល​ដែល​កើតមានឡើង​នៅក្នុងមូល​ដ្ឋា​ន​ខ្លួន​ឲ្យបាន​គង់វង្ស ចូល​យើង​រួមគ្នា​ការពារ​សន្តិភាព​ឲ្យបាន ស្ថិតស្ថេរ​ទៅ​អនាគត ។

​ឯកឧត្តម​បាន​បន្តទៀតថា ទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩ យ៉ាងណាក៏ដោយ ក៏​មិន​បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើយ ហើយក៏​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នៅលើ​ទឹកដី​ខេត្ត​សៀមរាប ក្រោម​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លា​របស់​រាជរដ្ឋាភិបាល ក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន ធុរជន និង ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុងការ ជម្រុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជម្ងឺ​កូវី​ដ​-១៩ ។

​ក្នុងនោះដែរ​ឯកឧត្តម ទាំងពីរ ក៏​បាន​ធ្វើការ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​នូវ​រាល់​ឯកសារ​នៅក្នុង ក្រុមគ្រួសារ​ឲ្យមាន​គ្រប់ល​ក្ខ​ណៈ ដើម្បី​ត្រៀម​លក្ខណៈ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២ នៅពេល​ខាងមុខ និង ឆ្ពោះ​ទៅ​ការបោះឆ្នោត​ជា​សកល ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣​ផងដែរ ។​

​ក្នុងនោះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​ក្រឡាញ់ នូវ​ម៉ាស់ ៩​ពាន់​ម៉ាស់ ជែល​លាងដៃ ១០​កេស ស្មើ ២៥០​ដប​ផងដែរ​៕

Filed in: ព័ត៌មានជាតិ