ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ខេត្តសៀមរាប ៖ បាន​ចូលរួម​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​

​ខេត្តសៀមរាប ៖ បាន​ចូលរួម​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) នៅ​ព្រឹក ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ អេម​ព្រី​ស អង្គរ​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ រវាង​ផ្សារ​កសិផល និង​ចំណីអាហារ (FAM) និង​ក្រុមហ៊ុន លី លី ហ្វ៊ូដ​អ៊ុន​ដា​សទ្រី ខូ អិល ធី​ឌី (LYLY) ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក នាក់ ណេ​រ៉ុន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោកជំទាវ ឯកឧត្តម ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សហគ្រិន​វ័យក្មេង និង​ភាគី​ហត្ថលេខី ព្រមទាំង​អា​ជីករ កសិករ ជាច្រើនរូប​ទៀត​បាន​ចូលរួម​។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង ផ្សារ​កសិផល និង​ចំណីអាហារ និង​ក្រុមហ៊ុន លី លី ហ្វីង​អ៊ុន​ដា​សទ្រី ខូ អិល ធី​រឺ ស្តី​ពី​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ ផលិតផល កសិពាណិជ្ជកម្ម​បន្លែ​នាពេលនេះ​គឺជា​សមិទ្ធផល​មួយទៀត​ដែល​កើតចេញពី​ការប្រឹងប្រែង​របស់​គម្រោង AIMS ក្រសួង​ពាណិជ្ជកម្ម ក្នុងការ ត​ភ្ជាប់​ក្រុម​អ្នក​ផលិត អ្នក​ប្រមូល​ទិញ និង​រោងចក្រ​កែច្នៃ ដែល​ជា​កិច្ចការ​ដ៏​មាន​អ​ត្ថ ប្រយោជន៍​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការបង្កើន​ចំណូល​ជូន​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។​
​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​សហការគ្នា ដើម្បី​ធ្វើឲ្យ​ដំណើរការ​នៃ​ការផ្គត់ផ្គង់ និង បញ្ជា​ទិញ​ផលិតផល​ក​សិពាណិ​ជ្ជ​បន្លែ រក្សា​ឲ្យបាន​នូវ​និរន្តរភាព ទាំង​បរិមាណ និង​គុណភាព ។

​ភាគី​ទាំងពីរ​ត្រូវ​មាន​ការ​ចែករំលែក​នូវ​ព័ត៌មាន​ជាមួយគ្នា​ទៅវិញទៅមក និង​សម្របសម្រួល​ជាមួយ​ភាគី ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ដែល​អាច​កើតមានឡើង​ក្នុង​ដំណើរការ​នៃ​ការ ផ្គត់ផ្គង់ និង​បញ្ជា​ទិញ និង​ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការពង្រីក​បន្ថែម​លើ​មុខទំនិញ​ក​សិ​-​ពាណិជ្ជកម្ម​ដទៃទៀត ព្រមទាំង​គាំទ្រ ចំពោះ ផលិតផល​ដែល​មាន​គុណភាព សុវត្ថិភាព ដែល​កសិករ​ផលិត​បាន » ឯកឧត្តម សង្ឃឹម​យ៉ាង​មុតមាំ​ថា ការសហការ​គ្នា​ក្នុងការ ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ ផលិតផល​ក​សិ – ពាណិជ្ជកម្ម បន្លែ នឹង​បង្កើត​ឱ្យមាន​ការទុកចិត្ត​គ្នា ក្នុងការ​ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​ទាំងនេះ​នៅក្នុង​ទីផ្សារ កាន់តែ​មាន​ភាព​រីកចំរើន​មួយកម្រិត​ទៀត ។​

​ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់​ថា កន្លង​មក​ទីផ្សារ​បន្លែ​ក្នុងស្រុក​មាន​តម្រូវការ​ខ្ពស់​ក៏​ប៉ុន្តែ​ការផ្គត់ផ្គង់ ដែល​មាន​ភាពជាក់លាក់ ទាំង​បរិមាណ និង​គុណភាព​នៅ​មាន​កម្រិត ខណៈពេលដែល កសិករ​ជួបប្រទះ​នូវ​ភាព មិន​ប្រាកដប្រជា​នៃ​តម្លៃ​កសិផល​ដែល​ផលិត​បាន ។

​ក្រសួង​ពាណិជ្ជកម្ម​ជា​ស្ថាប័ន​អនុវត្ត​គម្រោង ដោយ​ផ្តោត​លើ​ផលិតផល សំខាន់ៗ ចំនួន​០៥​មុខ រួមមាន ស្រូវ​ក្រអូប ដំឡូង​មី មាន់​ស្រែ បន្លែ និង សូត្រ​បៅ ហើយ​បាននិងកំពុង​អនុវត្តន៍ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១៨ ចែកចេញជា​បី​មណ្ឌល​ភូមិភាគ​គឺ មណ្ឌល​ភូមិភាគ​និរតី បណ្ឌល​ភូមិភាគ​បូព៌ា និង​ឦសាន និង​មណ្ឌល​ភូមិភាគ​ពាយ័ព្យ ដែល​ខេត្ត​សៀមរាប​ស្ថិត​នៅក្នុង​មណ្ឌល​ភូមិភាគ​នេះ​។​

​ទន្ទឹមនឹងនេះ ប្រទេស​កម្ពុជា​ក៏​មាន​សក្តានុពល ក្នុង​ការនាំចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ពិសេស ទីផ្សារ​អឺរ៉ុប អាម៉េរិក និង​អាស៊ី ហើយ​ផលិតផល​ដែល​កែច្នៃ​ពី​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ គឺជា ផលិតផល​ដែល​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការពង្រីក​បន្ថែម​ទៅលើ​បណ្តា​មុខ​ទំនិញ​ជា​ច្រើន​ក្រៅពី អង្ករ ម្រេច សំលៀក​បំពាក់ ស្បែកជើង កាបូប និង​កង់​ជាដើម ៕

Filed in: ព័ត៌មានជាតិ