ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ ណែនាំ​ដល់​មន្ត្រី​នគរ បាល​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​ការងារ​អោយ​ច្បាស់ លាស់ ហាម​មិនអោយ​អ្នកសារព័ត៌មាន មួយ ចំនួន​ចូល​ថត​ឬ​ឡាយ​សកម្មភាព​សមត្ថកិច្ច​កំពុង​ធ្វើ​ការងារ​អនុវត្ត​ច្បាប់ បើ​អ្នក​សារព័ត៌ មាន​ណា​បំពាន​ការហាម​មិន​ស្តាប់​ទេ សមត្ថកិច្ច​ត្រូវ​ចាត់ការ​តាម​នីតិវីធី​ច្បាប់ ក៏ដូចជា​ច្បាប់​ស្តីពី​របប​សារព័ត៌មាន

​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ ណែនាំ​ដល់​មន្ត្រី​នគរ បាល​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​ការងារ​អោយ​ច្បាស់ លាស់ ហាម​មិនអោយ​អ្នកសារព័ត៌មាន មួយ ចំនួន​ចូល​ថត​ឬ​ឡាយ​សកម្មភាព​សមត្ថកិច្ច​កំពុង​ធ្វើ​ការងារ​អនុវត្ត​ច្បាប់  បើ​អ្នក​សារព័ត៌ មាន​ណា​បំពាន​ការហាម​មិន​ស្តាប់​ទេ សមត្ថកិច្ច​ត្រូវ​ចាត់ការ​តាម​នីតិវីធី​ច្បាប់ ក៏ដូចជា​ច្បាប់​ស្តីពី​របប​សារព័ត៌មាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី ២១ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការកែសម្រួល ក្រុម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​ការងារ​សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរ​មនុស្ស អន្តោប្រវេសន៍ និង​ល្បែងស៊ីសង​ខុស​ច្បាប់​ក្នុង​រាជធានី​ភ្នំពេញ ។

​សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន លោក ប្រធាន និង​អនុប្រធាន ក្រុមការងារ ដើម្បី​ទទួល​មតិ​ណែនាំ​ល្អ ៗ​របស់​ឯកឧត្តម ស្នងការ អំពី​របៀប​ចំ​ផែនការ​នៃ​ការតាមដាន ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប ទីតាំង​ប្រកបដោយ​ប្រសិទ្ធភាព ។

​ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ​បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ធ្វើ​ការងារ​ឲ្យបាន​ច្បាស់លាស់ ហាម​មិនឲ្យ អ្នកសារព័ត៌មាន​មួយចំនួន​ចូល​ថត ឬ​ឡាយ សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ​កំពុង​តែ​ធ្វេី​ការតាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស​ក៏ដូចជា​កំពុង​ធ្វើ​ការជំនាញ​សំខាន់​ផ្សេងៗ​ទៀត ។​

​ចំពោះ​អ្នក​ដែល​បំពាន មិន​ស្តាប់​តាម​ការណែនាំ​របស់​សមត្ថកិច្ច​នោះ​សមត្ថកិច្ច​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ ក៏ដូចជា​ច្បាប់​សារព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ