ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ប្រកាស​ចូល​កាន់តំណែង​ថ្មី​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ស្ពឺ​, រដ្ឋមន្ត្រី វង សូ​ត ណែនាំ​ខិតខំ​បំពេញភារកិច្ច ជូន​ប្រជាជន ឲ្យស្រប​តាម​គោលនយោបា​យ របស់​រាជរដ្ឋាភិបាល​

​ប្រកាស​ចូល​កាន់តំណែង​ថ្មី​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ស្ពឺ​, រដ្ឋមន្ត្រី វង សូ​ត ណែនាំ​ខិតខំ​បំពេញភារកិច្ច ជូន​ប្រជាជន ឲ្យស្រប​តាម​គោលនយោបា​យ របស់​រាជរដ្ឋាភិបាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ លោកស្រី ស្រី លីន​ណា អតីត​អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា ខេត្ត​កំពង់ស្ពឺ ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ថ្មី​ជំនួស​លោក ស៊ុ ចំរើន ដែល​បាន​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង​។​

​ពិធី​ប្រកាស​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ នា​សាលប្រជុំ​សាលាខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​, លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​ប្រភូ​អមដំណើរ រួម​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គម អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្នុង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា​ខេត្តកំពង់ស្ពឺ​ដែល បាន​ខិតខំ​បំពេញការងារ ភារកិច្ច​របស់​ខ្លួន​ទទួលបាន​លទ្ធផល​ល្អ ប្រសើរ ដោយ​មាន​ការទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​មន្ទីរ អង្គភាព​ពាក់​ពន្ធ ដៃគូរ​អភិវឌ្ឍន៍ អាជ្ញាធរ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ គ្រប់​ប្រភេទ​ក្នុងសង្គម ពិសេស​កុមារ​កំព្រា កុមារ​ងាយ​រងគ្រោះ ស្ត្រី​មេម៉ាយ ចាស់ជរា ជនពិការ អតីតយុទ្ធជន​និង​អតីត​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ខេត្ត​។​

​ជាមួយ​នោះ​ដែរ លោក វង សូ​ត បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​ខេត្ត ដែល​ទទួលបាន​ការតែងតាំង​ថ្មី ត្រូវខិតខំ​បន្ថែមទៀត​ក្នុង​ការបំពេញ​ភារកិច្ច​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន​និង​មាតុភូមិ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​ថ្នាក់លើ​ដាក់ជូន និង​បន្ត​នូវ​រាល់​ការពង្រឹង​សេវា​សុខមាលភាព​សង្គម​ជនក្រីក្រ​ងាយ​រងគ្រោះ សេវា​សុខមាលភាព​កុមារ និង​យុវនីតិសម្បទា សេវា​សុខមាលភាព​ជនពិការ និស្តារ​លទ្ធភាប​ពលកម្ម របប​សន្តិសុខ​សង្គម សុខមាលភាព​មនុស្ស​ចាស់ មន្ត្រីរាជការ​ស៊ីវិល និង​ប្រជាជន​ទូទៅ , របប​សន្តិសុខ​សង្គម​និង​សុខមាលភាព​នៃ​អទិតយុទ្ធជន​និងព​ង្រឹ​ង​សមត្ថភាព​ស្ថាប័នភាព​ជា​ដៃគូ កៀគរ​ប្រភព​ធនធាន​បង្កើន​ប្រសិទ្ធិភាព​សេវា​សង្គមកិច្ច​។​

​លោក បន្តថា ប្រធាន​មន្ទីរ​ថ្មី ត្រូវ​បន្ត​រក្សា​ប្រពៃណី សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​សហការ​ជិតស្និទ្ធ​រវាង​មន្ត្រីរាជការ ក្នុង​អង្គភាព ក៏​ដូចជា​បណ្តា​ស្ថាប័ន មន្ទីរ អង្គភាព សង្គម​ស៊ីវិល ក្នុង​ការអនុវត្តន៍​ការងារ​ស្នូល​របស់​ខ្លួន និង​អនុវត្តន៍​តាម​គោលការណ៍ ណែនាំ​របស់​ក្រសួង ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុងឱកាស​នោះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ មាន​លើកឡើងថា ការតែងតាំង​ចូលកាន់​មុខតំណែង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត គឺជា​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក​ថ្នាក់ដឹកនាំ​ក្រសួង ដែល​ជានិច្ចកាល គិតគូរ​ពង្រឹង​កែលម្អ​ច​នា​សម្ព័ន្ធ​បណ្តាញ​ក្រោម​ឱវាទ និង​លើកទឹកចិត្ត​បំពេញបន្ថែម នូវ​គុណភាព គុណធម៌ និង​សម្រូល​នូវ​ប្រសិទ្ធភាព នៃ​កិច្ចសហប្រតិបត្តិការ ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្នុងការ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ពិសេស​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ នូវ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ អាណត្តិ​ទី​៥ របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​រីកចម្រើន លើ​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានជាតិ