ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ប្រធានរដ្ឋសភា​កម្ពុជា និង​ចិន​គាំទ្រ​សមិទ្ធផល​ជាច្រើន​កើត​ចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រយៈពេល​៦៣​ឆ្នាំ​មកនេះ​

ប្រធានរដ្ឋសភា​កម្ពុជា និង​ចិន​គាំទ្រ​សមិទ្ធផល​ជាច្រើន​កើត​ចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រយៈពេល​៦៣​ឆ្នាំ​មកនេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) រដ្ឋ​សភា​កម្ពុជា និង​ចិន​បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​កើតចេញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អ​ក្នុង​រយៈពេល​៦៣​ឆ្នាំ​នៃ​ចំណង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​។ ប្រធានរដ្ឋសភា​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង លី ចាន​ស៊ូ ប្រធានសភា​ប្រជាជន​ទូទាំង​ប្រទេស​ចិន បាន​ប្តេជ្ញា​រួម​គ្នា​គាំទ្រ និង​ថែរក្សា លើកកម្ពស់​ទំនាក់ទំនង​ជា​ប្រពៃណី​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យបាន​រឹងមាំ​យូរអង្វែង​ដើម្បីត​ម្ក​ល់​ផលប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំងសងខាង​។​

​ការបេ្តជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​សភា​ប្រទេស​ទាំង​ពីរ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី តាម​ប្រព័ន្ធ​វីដេអូ​នៅ​រសៀល​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២១​។ នៅក្នុង​កិច្ចប្រជុំ​នោះ​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើង​ថា​៦៣​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​បាន​ចាក់​ឬ​ស​យ៉ាងរឹងមាំ និង​ក្លាយជា​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​បាន​ផ្តល់​ផលប្រយោជន៍​សន្ធឹកសន្ធាប់​សម្រាប់​ប្រជាជន​ទាំងសងខាង និង​បាន​ចូល​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​វិបុលភាព ក្នុង​តំបន់ និង​សកលលោក​ទៀតផង​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ជាអាទិ៍​មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ផ្សេងៗ​ទៀត​ជាច្រើន​។​
​
ឯកឧត្តម លី ចាន​ស៊ូ បាន​កត់សម្គាល់​ថា​ឆ្នាំ​២០២០​ជា​ឆ្នាំ​ដែល​ពិភពលោក​ជួប​ការលំបាក​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​កូវី​ដ​១៩ ហើយ​កម្ពុជា​និង​ចិន​បាន​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ​ឡើង តាមរយៈ​សកម្មភាព​ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​នោះ​មាន​ដំណើរ​ទស្សនកិច្ចរ​បស់​សម្តេច​តេជោ ហ៊ុន សែន មកកាន់​ប្រទេស​ចិន ។ បន្ទាប់​មក​ប្រទេស​ចិន​បាន​បញ្ជួន​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ និង​ក្រុមគ្រូពេទ្យ​ទៅកាន់​ប្រទេស​កម្ពុជា​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​។ នា​ពេល​ថ្មីៗ​កន្លងទៅនេះ មិត្ត​ចិន​ដោយមាន ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី បាន​ថ្វាយ សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ នូវ​គ្រឿង​ឥស្សរិយយស​ដ៏​ខ្ពង់ខ្ពស់ “​មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” និង​បាន​ផ្តល់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ដល់​ប្រទេស​កម្ពុជា​ទៀតផង​។​

​ឯកឧត្តម លី ចាន​ស៊ូ បាន​លើកឡើង​ថា​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ប្រទេស​ចិន​មាន​តម្រូវការ​ច្រើន​ក្នុង​ការចាក់​ជូន​ពលរដ្ឋ​ខ្លួន ប៉ុន្តែ​ផ្អែក​លើ​ចំណង​មិត្តភាព​ដ៏​ល្អ​រវាង​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ប្រទេស​ចិន​មិន​ភ្លេច​មិត្ត​កម្ពុជា​នោះឡើយ​។​
​
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អរគុណ​ដល់​ប្រទេស​ចិន​ដែល​ជានិច្ចកាល​គាំទ្រ​ដល់​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​នៅក្នុង​ពេល​ថ្មីៗ​នេះ​មិត្ត​ចិន​បាន​សម្រេច​ឧបត្ថម្ភ​វ៉ាក់សាំង​ចំនួន ១​លាន​ដូស​ដល់កម្ពុជា​។ វ៉ាក់សាំង​ដែល​រកឃើញ​ដោយ​ប្រទេស​ចិន​នោះ​នឹងចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ត​-១៩ នៅ​កម្ពុជា ក៏ដូចជា​នៅ​លើ​ពិភពលោក​ទាំងមូល​។​
​
សម្តេច​ប្រធានរដ្ឋសភា​បាន​សង្កត់ធ្ងន់ថា ក្នុង​គ្រា​ដ៏​លំបាក​នេះ ដូចជា​ពេល​ផ្ទុះឡើង​នូវ​ជំងឺ​កូវី​ដ​១៩​នេះ ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំង​ពីរ​កាន់តែ​មានភាព​ស៊ីជម្រៅ​។ ពិត​ណាស់​ដូច​សុភាសិត​ខ្មែរ​ពោលថា មិត្ត​ពិតប្រាកដ ជា​មិត្ត​ដែល​ជួយ​គ្នា​ក្នុង​គ្រាក្រ​។ សម្តេច​ប្រធានរដ្ឋសភា មានប្រសាសន៍ថា កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ “​គោល​នយោបាយ​ចិន​តែមួយ​” និង​គាំទ្រ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាលចិន ក្នុង​កិច្ចការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​។​
​
ប្រធាន​ស្ថាប័ន​សភា​ប្រទេស​កម្ពុជា​និង​ចិន បាន​ប្រកាស​ពី​ការត្រៀម​ជាស្រេច ក្នុង​ការពង្រឹង​កិច្ច​សហការ​ឲ្យ​ជិតស្និទ្ធ​ថែម​ទៀត រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំង​ពីរ​ដើម្បី​បន្ត​ថែរក្សា និង​ជំរុញ​មិត្តភាព​ជា​ប្រពៃណី ដែល​ត្រូវបាន​កសាង​យ៉ាងរឹងមាំ ដោយ​ថ្នាក់​ដឹកនាំ​ជំនាន់​មុនៗ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត និង​ស្ថិតស្ថេរ​យូរអង្វែង និង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន សភា​ទាំង​ពីរ​នៅ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​។​
​
ឯកឧត្តម លី ចាន​ស៊ូ បាន​គូសបញ្ជាក់ថា​កិច្ចសហប្រតិបត្តិការ​សភា​ប្រទេស​ទាំងពីរ​មាន​សារៈសំខាន់​ណាស់​ហើយ​សភា​ប្រជាជន​ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិ​ដ៏​ល្អ​ជាមួយ​ព្រឹទ្ធសភា​និង​រដ្ឋ​សភា​កម្ពុជា​។ ឯកឧត្តម​បាន​ស្នើ​ឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំង​ពីរ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​នៅ​គ្រា​ដែល​ជំងឺ​កូវី​ដ​១៩ មិនទាន់​ធូរស្រាល លុះ​ជំងឺ​នេះ​បាន​ធូរស្រាល សភា​ប្រទេស​ទាំង​ពីរ​គួរ​បង្កើត​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត​រវាង​គ្នា​ទៅវិញទៅមក​ឡើងវិញ​។​
​
ឯកឧត្តម​បាន​ប្រកាសថា​ជា​ថ្មី​ថា ចិន​បាន​ត្រៀម​ជួយ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាពលរដ្ឋ​ជា​ជនកម្ពុជា​៕

Filed in: ព័ត៌មានជាតិ