ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការ​ថ្មី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​ទាំង​សម្ពោធ​វិទ្យាស្ថាន តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការ​ថ្មី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​ទាំង​សម្ពោធ​វិទ្យាស្ថាន តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​មករា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន​អគារ​ទីស្តីការ​ថ្មី និង​វិទ្យាស្ថាន «​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​»​។​

​អគារ​ទីស្តីការ​ថ្មី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន «​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» ស្ថិតនៅតាម​បណ្តោយ​វិថី​៥៩៨ ដែល​គេ​និយម​ហៅ​វិថី «​ជា សុផារ៉ា​» ស្ថិតក្នុង​សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។

​អគារ​ថ្មី​របស់​ក្រសួង​សាធារណការ សាងសង់​ឡើង​លើ​ផ្ទៃដី​ជិត ៤​ហិកតា​។ អគារ​ទីស្តីការ​នេះ រួមមាន​៖ អគារ​រដ្ឋបាល​កម្ពស់ ៩​ជាន់ ទំហំ ៥៩.៥០​ម៉ែត្រ គុណ ២៣,២០​ម៉ែត្រ​, អគារ​រដ្ឋបាល ២​ខ្នង (​អគារ​ស្លាប​សងខាង​) កម្ពស់ ៨​ជាន់​, អគារ​សាលប្រជុំ និង​បណ្ណាល័យ ១​ខ្នង កម្ពស់ ៣​ជាន់​, ព្រមទាំង​បំពាក់​សម្ភារ​ការិយាល័យ សម្ភារ​សង្ហា​រឹម និង​ជណ្តើរយន្ត​, សាងសង់​អគា​រដាក់​គ្រឿងចក្រ ៥​ខ្នង​, ជួសជុល​អគារ​ចាស់ៗ ដែល​មាន​ស្រាប់​ចំនួន ៦​ខ្នង​, សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្តាញ​ផ្លូវ បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រមទាំង​បាន​ទិញ​គ្រឿងចក្រ​ចំនួន ២២២​គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល បាន​ចំណាយ​ថវិកា​សរុប​ជាង ២៦​លាន​ដុល្លារ​អាមេរិក​។​

​អគារ​ថ្មី​នេះ បាន​រៀបចំ​បំពាក់​ប្រព័ន្ធ​សូ​ឡា ទាញ​យក​ថាមពល​ប្រើប្រាស់​ពី​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល​អគារ​ផ្ទាល់​ទាំងអស់ ដើម្បី​ចូលរួម​ក្នុង​ការកាត់បន្ថយ​ចំណាយ​លើ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រចាំថ្ងៃ និង​រួមចំណែក​សន្សំសំចៃ​ថវិកាជាតិ ជាមួយ​ការ​គិតគូរ​ដល់​ការចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន តាមរយៈ​ការប្រើប្រាស់​ថាមពល​បៃតង​។ ការសាងសង់​អគារ​នេះ​ឡើង ក្នុង​គោលបំណង​បង្កើត​កន្លែង​ផ្តល់​សេវា​សាធារណៈ​ពាក់ព័ន្ធ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ នៅក្នុង​ក្រសួង​ផ្ទាល់​។ បន្ថែម​ពីលើ​នោះ ដើម្បី​ផ្តល់​ជា​ទីតាំង​មួយ​មាន​ផា​សុខភាព​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុងការ​បម្រើ​ការងា​រកា​ន់​តែ​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​

​ដោយឡែក​អគារ​វិទ្យាស្ថាន «​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» មាន​ចំនួន ១​ខ្នង កម្ពស់ ៤​ជាន់ មាន​បន្ទប់​សិក្សា​ចំនួន​២៤​បន្ទប់ ការិយាល័យ​រដ្ឋបាល​ចំនួន​៣​បន្ទប់ មន្ទីរពិសោធន៍​ចំនួន ១​បន្ទប់ បណ្ណាល័យ​ចំនួន​១​បន្ទប់ និង​បាន​បំពាក់​ទៅ​ដោយ​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដោយ​បាន​ចំណាយ​ថវិកា ២.៥​លាន​ដុល្លារ​អាមេរិក​។ ការបង្កើត​វិទ្យាស្ថាន «​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» សម្រាប់​បណ្តុះបណ្តាល​បុគ្គលិក​-​មន្ត្រីរាជការ សិក្ខាកាម និង​សិស្ស​-​និស្សិត ដើម្បី​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ស្ពាន ដែល​នឹង​ធានាថា «​កូន​ខ្មែរ​អាច មាន​សមត្ថភាព​កសាង​ផ្លូវ​-​ស្ពាន​របស់​ខ្លួន ប្រកបដោយ​គុណភាព នាពេល​អនាគត​»​។ សមិទ្ធផល​ថ្មី​លើ​ទឹកដី​សន្តិភាព​ដែល​លេចចេញ​ជា​រូបរាង​ឡើង​នេះ គឺ​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​មន្ត្រីរាជការ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ទស្សនទាន​វែងឆ្ងាយ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី​។​

​គេហទំព័រ Facebook សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង ៨ : ០០​នាទី ព្រឹក​៕​

Filed in: ព័ត៌មានជាតិ