ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ប្រជុំ​បូកសរុប​លទ្ធផល ប្រចាំ​ខែ​មករា ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​

​ប្រជុំ​បូកសរុប​លទ្ធផល ប្រចាំ​ខែ​មករា ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ឧត្តរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល កិច្ចប្រតិបត្តិការ​ការ​ងារ ប្រចាំ​ខែ​មករា ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ។ កិច្ចប្រជុំ​នេះ​ដែល​មាន​ការចូលរួម​ពី​លោក​-​លោកស្រី​ស្នងការរង ,​លោក​នាយ​រង​ផែន ,​លោកនាយ​ការិយាល័យ​ជំនាញ ,​លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​០៥ ,​លោក​មេបញ្ជាការ​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​០២ ផងដែរ​។​

​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត មានមតិ​បើក​អង្គប្រជុំ​រួច លោក​វរសេនីយ៍ឯក ព្រំ ប៊ុន​រិទ្ធ បាន​ឡើង​អាន​របាយការណ៍​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២០ បន្ទាប់​លោក​វរសេនីយ៍ឯក ធូ សុភា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ឡើង​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០០១ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​ការលុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ ។​

​កិច្ចប្រជុំ​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី ហុង ចំរើន ស្នងការរង ទទួល​ផែនកា​រងារ​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ បាន​ផ្សព្វ ផ្សាយ​សេចក្តីណែនាំ​របស់​នាយកដ្ឋាន ដល់​លោក​អធិការ​ក្រុង​-​ស្រុក និង​អស់លោក​នាយប៉ុស្ត៍​រដ្ឋបាល​ទាំង​អស់ ឲ្យធ្វើ​ការផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​របស់​អង្គភាព​ពន្លត់អគ្គីភ័យ ដល់​ប្រជាពលរដ្ឋ និង​ណែនាំ បឋម​ឲ្យ​ចេះ​បង្កា ទប់ស្កាត់​រាល់​ពេល​អគ្គី​ភ័យ​កើតឡើង​ផង​ដែរ ។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​ណែនាំ​ដល់​លោក​នាយការិយាល័យ​ជំនាញ ពិសេស​លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក​ទាំង​០៥ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

​ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ បាន​អញ្ជើញ​ប្រគល់​ជូន​នូវ​លិខិត​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​នៅ​ថវិការ​មួយចំនួន ដើម្បី​កសាង​អង្គភាព​ស្នងការដ្ឋាន និង​បាន​ប្រគល់​ម៉ាស៊ីន​ម៉ាស៊ីន​ពិនិត្យ​ជាតិ​អាល់កុល​ដល់​លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក ទាំង​០៥ ដោយ​ក្នុង​មួយ​ស្រុក​ទទួលបាន​ម៉ាស៊ីន​មួយ​ឈុត ដែលជា​អំណោយ​របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​យក​ទៅ ប្រើប្រាស់​នៅ​ពេល​ចុះ​អនុវត្ត​ច្បាប់​ចរាចណ៍​ផ្លូវគោក ៕

Filed in: ព័ត៌មានជាតិ