ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ចាងហ្វាង និង​និពន្ធ​នាយក គេហទំព័រ ក្តាម​ក្រហម​ត្រូវ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ហៅ​មក​អប់រំ​ណែនាំ​តាម ប្រសាសន៍​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ដែល​បាន​លើក ឡើង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ថា : អ្នកកាសែត​មិន​ត្រូវ​ចុះ​យក​ព័ត៌មាន ឬ​ថតរូប​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​ហាមឃាត់​ទេ ! បើ​មិន​ស្តាប់​បំរាម សមត្ថកិច្ច​នឹង​ចាប់​ឃាត់ ខ្លួន

ចាងហ្វាង និង​និពន្ធ​នាយក គេហទំព័រ ក្តាម​ក្រហម​ត្រូវ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ហៅ​មក​អប់រំ​ណែនាំ​តាម ប្រសាសន៍​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ដែល​បាន​លើក ឡើង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ថា : អ្នកកាសែត​មិន​ត្រូវ​ចុះ​យក​ព័ត៌មាន ឬ​ថតរូប​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​ហាមឃាត់​ទេ ! បើ​មិន​ស្តាប់​បំរាម សមត្ថកិច្ច​នឹង​ចាប់​ឃាត់ ខ្លួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នេះ​ប្រហែល​ជា​ករណី ទី​១ សំរាប់​អ្នក​សារព័ត៌ មាន​ដែល​មាន​ភារកិច្ច ចុះ​យក​ព័ត៌មាន​តាម​ទីសាធារណ​: ហើយ​ត្រូវ សមត្ថកិច្ច ហៅ​មក​អប់រំ ណែនាំ

# តើ​ត្រូវ​ចុះ​យក​ព័ត៌មាន ឬ​ឡាយ​ព័ត៌ មាន​ទាន់​ហេតុការណ៍ បាន​ដោយ​របៀប​ណា​? តើ​កន្លែង​ណា​ឬ​គោលដៅ​ណាខ្លះ ដែល​ត្រូវបាន​កំណត់ថា ជា​ដែន សមត្ថកិច្ច​ហាមឃាត់ សូម​ជួយ​ប្រាប់​ផង ដើម្បី ងាយស្រួល​កុំអោយ​មាន ការប៉ះទង្គិច​គ្នា​រវាង​អ្នក កាសែត និង សមត្ថកិច្ច ។ នេះ​គ្រាន់តែ​ជា​ករណី គោលដៅ​របស់​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ អនុវត្ត​ច្បាប់​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណ​: ទេ ចុះ​បើ​ចំ​គោលដៅ​សមត្ថកិច្ច​ចុះ​ចាប់​វ៉ៃ​ខ្នោះដៃ​មនុស្ស​ក្នុងករណី​បង្ក្រាប​គ្រឿងញៀន​តាមផ្លួវ សាធារណ​:​តើ​អ្នកកាសែត​មាន​សិទ្ធិ​ថត​ឡាយ​សកម្មភាព​របស់​ក្រុម​សមត្ថកិច្ច បាន​ឬ​អត់​?

# ដូច្នេះ​ចាប់ពី​ពេល នេះ​តទៅ​ក្រុមអ្នកកាសែត​ដែល​ពូកែ​ឡាយ​វីដេអូរ​តាម​ដងផ្លូវ ដូចជា​ថត​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ ឬ​ទំនិញគេចពន្ធ​ផ្សេងៗ ឬ ដឹក​លើស​ទម្ងន់ ។​ល​។ ពិតជា​ប្រឈមមុខ​នឹង ហានិភ័យ​ខ្លាំងណាស់ សូម​សហភា​តារ​: ធ្វើការ ងារ ដោយ​មាន​ស្មារតី ប្រុងប្រយ័ត្ន​ខ្ពស់ ។

យោង​តាមផេក​ផ្លូវកា​ររបស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មាន​កិត្តិយស​សូម​ធ្វើ​ការឆ្លើយតប​ជូន​បណ្តាញសារព័ត៌មាន និង​សាធារណជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាបថា កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២១ គេហទំព័រ​សារព័ត៌មាន KH Plus News បានធ្វើការ​Lives ពី​សកម្មភាព​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ ហើយ​ដោយ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​មក​លើ​សមត្ថកិច្ច​ដែល​កំពុង​បំពេញ​ភារកិច្ច​នោះ​។​

​ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជា​ឱ្យ​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្រាវជ្រាវ​និង​ឆ្លើយតប​ចំពោះ​ខ្លឹមសារ​ដែល​សារព័ត៌មាន​បាន​ធ្វើការ Live នោះ​។​

​ជា​លទ្ធផល​៖
​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បំភ្លឺ​ឱ្យដឹងថា នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​ក្រុម ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការ​បើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ចំណុច​គោលដៅ លើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ក្បាល​ជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល ដោយ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក​។​

​នៅពេល​កំពុង​អនុវត្ត​នោះ​ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​០១​គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរ​ដោយ​ឈ្មោះ ភិន ដុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង ដែល​បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ពេលនោះ​ឈ្មោះ ផាត់ ហ៊​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​អង្គុប ឃុំ​សំបួរ ស្រុក​ស្វាយទៀប ខេត្ត​ស្វាយរៀង មុខរបរ សារព័ត៌មាន​ក្តាម​ក្រហម តួនាទី និពន្ធ​នាយករង ដែល​ជិះ​នៅ​ខាងក្រោយ​រថយន្ត​នោះ បាន​ចុះមក​ធ្វើការ LIVE VIDEOS ដោយ​មិន​បាន​សុំ​ការអនុញ្ញាត និង​និយាយ​បំភ្លើស​ការពិត​។​

​ផ្អែក​តាម​ប្រសាសន៍​ឯកឧត្តម ខៀវ ក​ញ្ញ​រិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទទ​ក បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថតយក​ព័ត៌មាន​នៅ​ក្នុង​ដែន​សមត្ថកិច្ចរបស់​អាជ្ញាធរ​ដែល​ហាមឃាត់ កំពុង​បំពេញ​កិច្ចការ ព្រោះ​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន​បើ​នៅ​មិន​ស្តាប់​ការហាមឃាត់​នោះទេ សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​ពេលនោះ​តែម្តង​។​

​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២១ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាលបាន​កោះអញ្ជើញ ឈ្មោះ យឹម សា​រ៉ែ​ម ចាងហ្វាង​សារព័ត៌មាន​ក្តាម​ក្រហម និង​ឈ្មោះ ផាត់ ហ៊​ន និពន្ធ​នាយករង សារព័ត៌មាន​ក្តាម​ក្រហម មក​ការិយាល័យ​ធ្វើ​ការសួរនាំ ពន្យល់ អប់រំ ណែនាំ អំពី​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​សមត្ថកិច្ច និង​ផ្អែក​តាម​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​អាស្រ័យហេតុនេះ សូម​អ្នកសារព័ត៌មាន និង​សាធារណជន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​កុំ​មាន​ការភាន់ច្រឡំ​។​
​សូម​អរគុណ​!!!

Filed in: ព័ត៌មានជាតិ