ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ព្រឹក​នេះ រដ្ឋបាល​ខណ្ឌ​ដូនពេញបាន ឃាត់ខ្លួន អ្នក​មក​បន្ទោបង់​នៅ​តាម​សួនច្បារ​សាធារណៈ ដើមឈើ និង​ទីតាំង​សាធារណៈ​ផ្សេងៗ​ទៀត បាន​ចំនួន ១៣​នាក់ យក​មក​អប់រំ​ណែនាំ នៅ​សាលាខណ្ឌ​ដូនពេញ​

ព្រឹក​នេះ រដ្ឋបាល​ខណ្ឌ​ដូនពេញបាន ឃាត់ខ្លួន អ្នក​មក​បន្ទោបង់​នៅ​តាម​សួនច្បារ​សាធារណៈ ដើមឈើ និង​ទីតាំង​សាធារណៈ​ផ្សេងៗ​ទៀត បាន​ចំនួន ១៣​នាក់ យក​មក​អប់រំ​ណែនាំ នៅ​សាលាខណ្ឌ​ដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃ​អង្គារ ៦​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​អោយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់ ក្នុង​មូលដ្ឋាន ក៏​បាន​ជួប​ក្រុម​ម៉ូតូឌុប និង​ម៉ូតូ​កង់​៣ ចំនួន ១៣​នាក់ បាន​ឈប់​យាន្ត​ជំនះ របស់ខ្លួន ហើយ​ទៅ​បន្ទោ​បង់ នៅតាម​ដើមឈើ តាម​សួនច្បារ តាម​ទីសាធារណៈ ដែល​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករ​អោយមាន​ក្លិន​ឆ្អេះឆ្អាប ដល់​អ្នកធ្វើដំណើរ -​ល​- ភ្លាមៗ​នោះ កម្លាំង​យើង​ក៏​បាន​អញ្ជើញ​ពួកគាត់​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​សាលាខណ្ឌ​ដូនពេញ និង បាន​ឲ្យ​ពួកគាត់​ធ្វើ​ការបាញ់​លាង​សំអាត​កន្លែង​ដែល​ពួកគាត់​បន្ទោបង់​រួច​ទើប​អនុញ្ញាត​អោយ​ពួកគាត់​ត្រឡប់​ទៅ​វិញ ។​

​រដ្ឋបាល​ខណ្ឌ សូម​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​យក​គំរូ​តាម​ពួកគាត់ និង សូម​រក​កន្លែង បន្ទោបង់​អោយបាន​ត្រឹមត្រូវ នៅ​បន្ទប់ទឹក​សាធារណៈ ឬ​ឯកជន ដែល​នៅ​ជិត​លោកអ្នក ជៀសវាង​ធ្វើតាម​ពួកគាត់ បង្ក​ភាពអនាធិបតេយ្យ បាត់​សណ្តាប់ធ្នាប់ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ជន​ផងដែរ សូម​អរគុណ ។​

Filed in: ព័ត៌មានជាតិ