ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្តល់​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ដល់កម្លាំងអាវុធហត្ថ​ ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ស្តី​ពី​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) ជាប់ជាប្រចាំ

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្តល់​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ដល់កម្លាំងអាវុធហត្ថ​ ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ស្តី​ពី​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) ជាប់ជាប្រចាំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២១ កម្លាំង​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​គោរព​ទង់ជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។

​ក្រោយ​ពី​គោរព​ទង់ជាតិ​រួច សមាជិក​នាយទាហាន នាយទាហានរង ទាំងអស់​បាន​ចូលរួម​ស្តាប់​នូវ​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តី​ពី​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) ដោយ​ក្នុងនោះដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ទាន់ពេលវេលា នូវ​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​តាម​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍​ផងដែរ ។

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួស​មុខ​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក មេបញ្ជាការ បាន​ណែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យបាន​ខ្ជាប់ខ្ជួន​៕
​

Filed in: ព័ត៌មានជាតិ