ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ស្នងការ​ខេត្ត​បន្ទាយមានជ័យ បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ​ពី​ការហាមឃាត់​ការដុត​ផាវ និង​កាំជ្រួច​គ្រប់​ប្រភេទ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ

​ស្នងការ​ខេត្ត​បន្ទាយមានជ័យ បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ​ពី​ការហាមឃាត់​ការដុត​ផាវ និង​កាំជ្រួច​គ្រប់​ប្រភេទ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​ប្រាប់​ដល់​បណ្ដា​អធិការ​ក្រុង​ស្រុក​ទាំង​៩ ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន នៅពេល​ខាងមុខ​នេះ ហាម​មិន​ឲ្យ​លេង​ផាវ រំ​សេវ កាំជ្រួច​គ្រប់​ប្រភេទ​ដាច់ខាត​។​

​ជាមួយគ្នានេះ​លោកស្នងការ​បាន​ណែនាំ​ដល់​នគរបាល​ចំណុះ​ស្នងការដ្ឋាន ត្រូវ​ចុះ​បង្ក្រាប និង​ហាម​ដាច់ខាត នូវ​ការ​នាំចូល​រំសេវ​ភេ​វ​កម្ម​គ្រប់​ប្រភេទ ហើយ​ត្រូវ​ចុះ​ណែនាំ​ដល់​អាជីវករ តាម​ផ្សារ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន អំពី​ផលប៉ះពាល់​នៃ​រំ​សេវនិ ង​កាំជ្រួច​ដែល​ជា​អាវុធ​មួយ ប្រើ​ខុស​អាច​ធ្វើឲ្យ​មនុស្ស​ស្លាប់​។​

​លោក​បន្តថា មន្ត្រីនគរបាល​ជំនាញ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ ឲ្យបាន​ស៊ីជម្រៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ឲ្យ​យល់ដឹង​អំពី​ទង្វើ​ខុសច្បាប់ ពី​ការតាំង​លក់​នាំចូល ការ​ចែកចាយ​ផាវ កាំជ្រួច​គ្រប់​ប្រភេទ​។​
​សូមជម្រាបថា បុណ្យប្រពៃណី​ចិន​-​វៀតណាម ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ ៕

Filed in: ព័ត៌មានជាតិ