ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រោម​ម្លប់​សន្ដិភាព ក្រុងព្រះសីហនុ កំពុងនៅលើផ្លូវ រីកចម្រើន

ក្រោម​ម្លប់​សន្ដិភាព ក្រុងព្រះសីហនុ កំពុងនៅលើផ្លូវ រីកចម្រើន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២១​នេះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី «​វឌ្ឍន៍ភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ​» បាន​បង្ហាញ​ពី​ការរីកចម្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ​ខ្ពស់ៗ នៅក្នុង​ក្រុងព្រះសីហនុ ក្រោម​ម្លប់​សន្ដិភាព​នាពេល​បច្ចុប្បន្ន​។​

​លោក អ៊ី សុខ​ឡេង បានឲ្យដឹងថា ក្រុងព្រះសីហនុ មាន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ដ្រៃយ៍ សរុប​ចំនួន​២៤,០៦៣​គ្រួសារ (​ក្នុងនោះ គ្រួសារ​អចិន្ដ្រៃយ៍ ១៧,៨៨៦​គ្រួសារ​, គ្រួសារ​បណ្ដោះអាសន្ន ៦,១៧៧​គ្រួសារ​) ប្រជាពលរដ្ឋ​សរុប​ចំនួន ៨៣,៦១០​នាក់​។​

​ក្នុង​ឆ្នាំ​២០២០ ជនបរទេស​ដែល​មក​ស្នាក់​នៅ​រយៈពេល​យូរ នៅ​ក្រុងព្រះសីហនុ មាន​ចំនួន​៥៤​សញ្ជាតិ សរុប​ចំនួន​១៦,៨៧៤​នាក់ ស្រី​៣,៤៤២​នាក់ ប្រៀបធៀប​ឆ្នាំ​២០១៩ ថយចុះ​ចំនួន​១៩,១០៥​នាក់ ស្មើនឹង​៥៣​ភាគរយ ក្នុងនោះ​ជនជាតិ​ចិន មាន​ចំនួន​ច្រើនជាងគេ គឺ​១២,០៨២​នាក់ ស្រី​២,៣២២​នាក់​។​

​លោក អ៊ី សុខ​ឡេង បាន​គូសបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០០៥ មក​ដល់​ខែ​ធ្នូ ឆ្នាំ​២០២០ សំណង់​អគារ​ខ្ពស់​ក្នុង​ខេត្ត​ព្រះសីហនុ ចាប់ពី​៥​ជាន់ ទៅ​៥៣​ជាន់ សរុប​មាន​ចំនួន​៥៧៣​អគារ​។ លោក​អះអាង​ថា សំណង់​អគារ​ខ្ពស់​កើនឡើង​នៅក្នុង​ក្រុងព្រះសីហនុ កើតឡើង​ដោយសារ​កត្តា​សុខ សន្ដិភាព​។​

​អភិបាលក្រុង​ព្រះសីហនុ បាន​បន្ថែមថា ការដ្ឋាន​សំណង់​ក្នុង​ភូមិសាស្ដ្រ​ក្រុង ក្នុង​ឆ្នាំ​២០២០ សរុប​ចំនួន​៩៩៨​ការដ្ឋាន ក្នុងនោះ​ការដ្ឋាន​ផ្អាក​សកម្មភាព​សាងសង់ ចំនួន​៣៦៧, ការដ្ឋាន​កំពុង​ដំណើរការ​សាងសង់ ចំនួន​៤២២ និង​បាន​សាងសង់​រួច ចំនួន​២០៩​។​

​លោក​បន្ដ​ទៀត​ថា សម្រាប់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ នៅក្នុង​ឆ្នាំ​២០២០ មាន​គម្រោង​អភិវឌ្ឍន៍ ចំនួន​៣​គម្រោង ដែល​មាន​ទឹកប្រាក់ ចំនួន​២៦១,០០០,០០០​រៀល គិត​ជា​ដុល្លារ​ចំនួន ៦៥,២៥០​ដុល្លារ​។ ខណៈ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋបាល​សង្កាត់​ទាំង​៤ ប្រចាំឆ្នាំ​២០២០ មាន​ផ្លូវ​ចំនួន​៧​ខ្សែ ប្រវែង​សរុប​២,២៤៨​ម៉ែត្រ ប្រើប្រាស់​ថវិកា ១,៣៦២,៩៥៨,៩៣៣​រៀល​។​

​ដោយឡែក ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​វិញ លោក​បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ឆ្នាំ​២០២០ សរុប​ចំនួន​១,០១៨,៩២៣​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ចំនួន​៧៩៣,៦០៧​នាក់ និង​ភ្ញៀវ​ទេសចរ​អន្ដរជាតិ ចំនួន​២២៥,៣១៦​នាក់​៕

 

Filed in: ព័ត៌មានជាតិ