ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ប្រជាពលរដ្ឋ ត្រូវ​ជឿទុកចិត្ត​លើ​ការខិតខំ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ពិតប្រាកដ​ជូន​បងប្អូន​

​ប្រជាពលរដ្ឋ ត្រូវ​ជឿទុកចិត្ត​លើ​ការខិតខំ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ពិតប្រាកដ​ជូន​បងប្អូន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អ្វី​ដែល​ជា​សំណូមពរ ជា​បញ្ហា​ប្រឈម​ទុក្ខ​កង្វល់ និង​តម្រូវការ​ពិតប្រាកដ ជាក់ស្ដែង របស់​ប្រជាពលរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន​សែន តែង​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​រដ្ឋបាល​ខេត្ត ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​មានប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ ដែល​មាន​ការពាក់ព័ន្ធ​បញ្ហាដីធ្លី ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​ឃុំ​មួយចំនួន ក្នុង​ស្រុក​ឈូក ខេត្ត​កំពត នៅ​សាលាឃុំ​ត្រពាំង​ភ្លាំង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា​ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា រាល់​ដំណោះស្រាយ ដែល​ប្រជាពលរដ្ឋ ជួប​បញ្ហា​ប្រឈម សំណូមពរ ទុក្ខលំបាក​និង​តម្រូវការ​ពិតប្រាកដ​គឺ​អាជ្ញាធរខេត្ត ក្នុងនាម​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវតែ​មាន​កិច្ច​អន្តរាគមន៍ ជួយ​សម្របសម្រួល​ដោះស្រាយ​ទៅ​តាម​អ្វី​ជាក់ស្ដែង​ដោយ​អនុវត្ត តាម​គោលការណ៍​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​។​

​ជាក់ស្ដែង​ពាក់ព័ន្ធ​ដីធ្លី​ដែល​បងប្អូន​ប្រជាពលរដ្ឋ មាន​បញ្ហា​ប្រឈម ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ដែល​តែងតែ​មាន​ការតវ៉ា​កន្លងមក ក្នុង​នាម​រដ្ឋបាល​ខេត្ត ដែល​ជា​អាជ្ញាធរ​គ្រប់គ្រង​ផ្ទាល់ តែងតែ​ធ្វើ​ការដោះស្រាយ​ជូន​បងប្អូន ប៉ុន្តែ​ក៏​ត្រូវការ ធ្វើ​អង្កេត​វាយតម្លៃ​ស្ថិតិ​ឲ្យបាន​ពិតប្រាកដ ផ្អែក​តាម​លក្ខណៈ​ច្បាប់ ដើម្បី​ធ្វើ​សំណើ​ដាក់ជូន​រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់ជូន​។ ហើយ​ដើម្បី​ឱ្យ​ការដោះស្រាយ​នេះ​មាន​ភាពច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ក្រុម​ការងារ​រដ្ឋបាល​ខេត្ត ចុះ​មក​ដល់​ទីតាំង​និង​ជួប​ប្រជាពលរដ្ឋ ផ្ទាល់​នាពេលនេះ​គឺ​ទី​១​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ភូមិសាស្ត្រ ជាក់ស្ដែង និង​ទី​២ ចង់បាន​នូវ​សំណូមពរ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ប្រឈម កន្លងមក តើ​នៅ​មាន​ចំណុច​ណា​ខ្លះ​ដែល​ត្រូវ​យកទៅ​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជឿ​ទុកចិត្ត​លើ​ការខិតខំ របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការដោះស្រាយ ជូន​បងប្អូន​។​

​ទោះបី​យ៉ាងណា​ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សូ ងួន ចូលរួម​ជាមួយ​ក្រុមការងា​រ​រដ្ឋបាល​ខេត្ត​បន្តធ្វើ​អង្កេត ស្ថិតិ​នូវ​បញ្ហា​ប្រឈម សំណូមពរ​តម្រូវការ របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ជាក់លាក់​ពិតប្រាកដ ដើម្បី​បាន​ជា​មូលដ្ឋាន​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​ទៀត​។​

​សូមបញ្ជាក់​ថា ជា​លទ្ធផល​តាម​ការធ្វើ​អង្កេត​អត្តសញ្ញាណ ដោយ​រដ្ឋបាល​ស្រុក​ឈូក ទៅ​លើ​ប្រជាពលរដ្ឋ​ចូល​កាន់កាប់​នៅលើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា​សូ ងួន មាន​ចំនួន​៩០ គ្រួសារ ក្នុងនោះ ក្រុមហ៊ុន​បាន​ទទួលស្គាល់​និង​ត្រៀម​បម្រុង​ដី​ចំនួន​៨០​ហិច​តា​កាត់ឈ្វៀ​ល ជូន​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​សល់​ពី​ការវាស់វែង​ជំនាន់​បទបញ្ជា​០១​របស់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេជោ ឆ្នាំ​២០១២ ស្មើ​នឹង​ចំនួន​៤០​គ្រួសារ ចំណែក​នៅសល់​ជាង​៥០​គ្រួសារ​ទៀត អភិបាលខេត្ត បាន​ឲ្យ​ក្រុមហ៊ុនរក្សា​ពួកគាត់ នៅលើ​ដី​នោះ​ដដែល​សិន​។

​ចំណែក​បញ្ហា​ប្រឈម​ដីធ្លី​នៅ​តំបន់​ដទៃ​ទៀត អភិបាលខេត្ត​សម្រេច​ឲ្យ​ក្រុម​ការងារបន្ត​ចុះ​អង្កេត វាយតម្លៃ​ជាក់ស្ដែង​ឲ្យបាន​ជាក់លាក់​ផងដែរ ដើម្បី​រដ្ឋបាល​ខេត្ត​បាន​ជា​មូលដ្ឋាន​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ