ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

ចែក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​(Eli Seeder)​ចំនួន​១០​គ្រឿង​ជូន​ដល់​សហគមន៍​កសិកម្ម​ដែល​ជា​អំណោយ​របស់​រដ្ធាភិបាល​អូស្ដ្រាលី ក្រោម​អធិបតីភាព ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន​

ចែក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​(Eli Seeder)​ចំនួន​១០​គ្រឿង​ជូន​ដល់​សហគមន៍​កសិកម្ម​ដែល​ជា​អំណោយ​របស់​រដ្ធាភិបាល​អូស្ដ្រាលី ក្រោម​អធិបតីភាព ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ពុធ ១៥​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ហៅ​កាត់​ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​រៀបចំ​ពិធី​ចែក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ (Eli Seeder) ចំនួន ១០​គ្រឿង​ជូន​ដល់​សហគមន៍​កសិកម្ម ដែលជា​អំណោយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ប៉​ន សុ​ភី អភិបាលរង​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ភ្ញៀវ​ជាតិ អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ជាបឋម លោកជំទាវ​អភិបាលរង​ខេត្ត មាន​ចំណាប់អារម្មណ៍​ចំពោះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម នៅ​ទូទាំង​ខេត្ត និង​ជា​ពិសេស​ដំណាំ​ស្រូវ និង​គ្រោះ​ធម្មជាតិ​ទឹកជំនន់​កន្លងមក ទទួលបាន​ការជួយ​ឧបត្ថម្ភ​ជា​គ្រាប់​ពូជស្រូវ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយ​: ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង បងប្អូន​ប្រជា​កសិករ​បាន យក​គ្រាប់​ពូជស្រូវ​ទៅ​ស្តារ​ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​សម្រេចបាន​ចំនួន​១ ៧៩២​ហ​.​ត ស្នើ​នឹង ១០០% ។ តាមរយ​:​ជំនួយ​នេះ លោកជំទាវ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ចាប់អារម្មណ៍​អំពី​ជំនួយ​នាពេលនេះ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​ស្តារឡើងវិញ​ផលិតកម្ម​ស្រូវ​ទាំង ១៩​ខេត្ត​ទូទាំង​ប្រទេស​ដែល​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ដើម្បី​ចូលរួម​លើក​កម្ពស់​សន្តិ សុខ​ស្បៀង​ក្នុងខណ​:​ដែល​ពិភពលោក ក៏​ដូចជា​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​ឯកឧត្តម​ឯកអគ្គរាជទូត​ក៏​បាន​រំលេច​ជូន​អង្គពិធី​ឲ្យបាន​ឃើញ​អំពី​កម្មវិធី CAVAC ដែល​បាននិងកំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់ និង​ជា​ដៃគូ​ចាំបាច់​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក្នុង​ការចូលរួមចំណែក​ជំរុញ​ផលិតភាព​ផលិតកម្ម​ស្បៀង​តាមរយ​:​ការលើកកម្ពស់​គុណភាព​គ្រាប់ពូជ​ដំណាំ ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការកែលម្អ​ខ្សែ​ច្រវាក់​តម្លៃ ការផ្តល់​ធាតុ​ចូល​កសិកម្ម និង​ទីផ្សារ​កសិផល និង​ការកែលម្អ​ប្រព័ន្ធ​ស្រោចស្រព ក្នុង​គោល បំណង​បង្កើន​ផលិតភាព និង​ប្រាក់​ចំណូល​របស់​គ្រួសារ​កសិករ​ខ្នាតតូច និង​ពាណិជ្ជកម្ម​ស្រូវ​-​អង្ករ ដំណាំ​ផ្សេងៗ និង​ពង្រឹង​ប្រព័ន្ធ​ទីផ្សារ ហើយ​ថ្ងៃនេះ​ជួយ​ឧបត្ថម្ភ​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ផងដែរ​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ជូន​ថា​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​នៅតែ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជា មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស និង​ជា​ពិសេស​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ​ក្នុងខណ​:​ដែល​កម្ពុជា ក៏​ដូច​ពិភពលោក​កំពុង​ប្រឈប​បញ្ហា​កូ​វិដ​-១៩​។​

​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ម្ចាស់​ស្រែ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត​មកជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​បរិបូរណ៍ និង​ជា​ពិសេស​ម្ចាស់​ស្រែ​ដែល​មាន​វត្តមាន​នាពេលនេះ និង​ជូនពរ​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។

ភ្ជាប់​ទៅនឹង​ជំនួយ​ដ៏​ថ្លៃថ្លា​នេះ តាមរយ​:​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏​មាន​វិស័យ​កសិកម្ម តាមរយ​:​គម្រោង​កម្មវិធី ការស្រាវជ្រាវ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ​ឲ្យមាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​។

ជាក់ស្តែង​ថ្ងៃនេះ ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​ចំនួន ១០​គ្រឿង​បន្ថែម​ទៀត (២០​គ្រឿង​បាន​ចែក​ជូន​សហគមន៍​កសិកម្ម​នៅ​ខេត្ត​កំពង់ធំ​រួចហើយ​) ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​នាំយកមក​ចែកជូន​សហ​គ​មន៍​កសិកម្ម ដើម្បី​រួមចំណែក​ពន្លឿន​ការងារ​ដាំដុះ​ស្រូវ​របស់​បងប្អូន​ប្រជាក​សិ​ករ កាត់បន្ថយ​ពលកម្ម​មនុស្ស ចំណេញ​ពេល និង​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។

ឆ្លៀត​យក​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ជូន​ថា​ដោយ​ស្វែងយល់​អំពី​តម្រូវការ​ចាំបាច់​ឧបករណ៍​ព្រោះ​គ្រាប់ស្រូវ ដើម្បី​ជំរុញ​ល្បឿន​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​ក្រោយ​ពេល​ជំនន់​ទឹកភ្លៀង សម្តេច​អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុន សែន តាមរយ​:​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជួយ​ឧបត្ថម្ភ​ឧបករណ៍​ព្រោះ​គ្រាប់ស្រូវ​នេះ​ចំនួន ២៨០​គ្រឿង​ដើម្បី​យកទៅ​ចែក​ជូន​សហគមន៍​កសិកម្ម​សម្រាប់​បម្រើឲ្យ​សកម្មភាព​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​។​

​ចប់​កម្មវិធី​ចែក​ឧបករណ៍ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​អញ្ជើញ​ចូលរួម​ប្រមូល​ផល​ស្រូវ​ជាមួយ​បងប្អូន​ប្រជាកសិករ និង​ពិនិត្យមើល​ការលូតលាស់​ដំណាំ​ស្រូវ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​បង​ប្អូន​ប្រជា​កសិករ​នៅ​ជាប់​ទីតាំង​ប្រារព្វ​ពិធី​ផងដែរ​។​

Filed in: ព័ត៌មានជាតិ