ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឧត្តមសេនីយ៍ឯក ស ថេត បញ្ជា​នគរបាល​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ដែល​មាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង ក្រោយ​មន្ដ្រី​ខ្លះ​អនុវត្ត​លើស​ការណែនាំ

​ឧត្តមសេនីយ៍ឯក ស ថេត បញ្ជា​នគរបាល​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ដែល​មាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង ក្រោយ​មន្ដ្រី​ខ្លះ​អនុវត្ត​លើស​ការណែនាំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​បញ្ជា​កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ធំ​ដែល​មាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​សិន​។​

​ក្នុង​សារ​សំឡេង​ផ្ញើ​ទៅកាន់​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់​ថា ការផ្អាក​បណ្ដោះអាសន្ន​នេះ គឺ​រង់ចាំ​ទទួលបញ្ជា​ថ្មី​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចៀសវាង​នូវ​ការ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​ម៉ូតូ​ខ្លះ​មិន​បាន​កែច្នៃ​នោះទេ ពោល​មាន​សំណុំដើម​មកពី​រោងចក្រ​តែម្ដង​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​មើលឃើញ​ថា ក្រោយ​មាន​បទបញ្ជា​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន ឲ្យ​ចាប់​ម៉ូតូ​កែច្នៃ​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង​បង្ក​ការរំខាន មាន​មន្ដ្រី​មួយចំនួន​បាន​អនុវត្ត​លើស​ពី​ការណែនាំ ហើយ​មាន​រូបភាព​ខ្លះ ចូល​ចាប់​ដល់​ក្នុងផ្ទះ​តែម្ដង ដែល​ជា​ការ​ខុស​ពី​បទ​បញ្ជា​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ដាក់​បទបញ្ជា​យ៉ាង​ដូច្នេះ​ថា «​តាម​ខណ្ឌ​ទាំង​អស់​ផ្អាក​ធ្វើ​ការឃាត់​ម៉ូតូ​ធំ ម៉ូតូ​ដែល​មាន​ស៉ី​ម៉ាំង​អត់​មាន​សំបុក ដែល​មាន​សំឡេង​លឺ​ខ្លាំង​សិន ផ្អាក​សិន​ដើម្បី​រង់ចាំ​បទបញ្ជា​ថ្មី […] ព្រោះ​ម៉ូតូ​ធំ​ខ្លះ​គេ​មាន​សំបុក​ស៉ី​ម៉ាំង​បើក​ទៅ​អត់​លឺ​រំខាន​ទេ ដូច្នេះ​ប្រភេទ​នេះ​អត់​មាន​ខុស​ទេ​»​។​

​គួរ​ជម្រាប​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​ដាក់​បទបញ្ជា​ឲ្យកម្លាំង​នគរបាល ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ ដែល​បង្ក​សំលេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។​

​ការ​ដាក់​បទបញ្ជា​របស់​សម្ដេច​ក្រឡាហោម ស ខេង ធ្វើឡើង​បន្ទាប់​ពី​សម្ដេច​សង្កេតឃើញ​ថា មាន​ករណី​ក្មេង​ទំនើង​មួយចំនួន​ជិះ​ម៉ូតូ​ធំ កែច្នៃ​បំពុង​ស៉ី​ម៉ាំង ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ទ្រង់ទ្រាយ​ដើម ហើយ​មាន​សំលេង​លឺ​ខ្លាំង​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ពិសេស​សម្ដេច​ផ្ទាល់​ក៏​ធ្លាប់​ជួប​ការរំខាន ដោយ​សំលេង​បំពុង​ស៉ី​ម៉ាំង​នេះ​ផងដែរ​។​

​បទបញ្ជា​ជា​ថ្មី​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​អន្ដរក្រសួង ដើម្បី​កែសម្រួល​លក្ខណៈសម្បត្តិ នៃ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២១​។ កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ដែល​មាន​ការចូលរួម​ពី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​ដែល​មាន​ការពាក់ព័ន្ធ និង​ប្រធាន​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​កត់សម្គាល់​ថា កន្លង​ទៅ​អ្នក​ជិះ​ម៉ូតូ​ធំៗ​នេះ គឺ​ជិះ​លឿនៗ ហើយ​ខ្លះ​បាន​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ពេលខ្លះ​រំខាន​ដល់​ដំណេក​របស់​ថ្នាក់ដឹកនាំ​ថែមទៀត​ផង ដូច្នេះ​មន្ដ្រី​នគរបាល ត្រូវ​ឃ្លាំ​មើល​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កំណត់​អត្តសញ្ញាណ និង​អាសយដ្ឋាន​អ្នកជិះ​ម៉ូតូ​ទាំងអស់នេះ​៕
​

 

Filed in: ព័ត៌មានជាតិ