ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

គម្រោង​លំនៅដ្ឋាន​ប្រណីត KP ម៉ន ដា​នី​ថ្មី ទំហំ​១២៥​ហិច​តា​ជាប់​ផ្លូវជាតិ​លេខ​៣ ចាប់ផ្តើម​បើក​លក់​ថ្ងៃនេះ​ហើយ​

គម្រោង​លំនៅដ្ឋាន​ប្រណីត KP ម៉ន ដា​នី​ថ្មី ទំហំ​១២៥​ហិច​តា​ជាប់​ផ្លូវជាតិ​លេខ​៣ ចាប់ផ្តើម​បើក​លក់​ថ្ងៃនេះ​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ គម្រោង​លំនៅដ្ឋាន​ប្រណីត KP ម៉ន ដា​នី ដែល​មាន​ទីតាំង​ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៣ ១៧​គីឡូម៉ែត្រ​ពី​ចោមចៅ ចាប់ផ្តើម​បើក​លក់​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​គម្រោង​លំនៅដ្ឋាន​ប្រណីត​ថ្មី​នេះ សាងសង់​សរុប ៥.០០០​ខ្នង​សង់​នៅលើ​ផ្ទៃដី​សរុប ១២៥ ហិច​តា អម​ដោយ​ដោយ​រុក្ខជាតិ​បៃតង​ស្រងាត់ ហ៊ុមព័ទ្ធ​ដោយ​បឹង ទីធ្លា​ហាត់ប្រាណ​លំហែកាយ ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស​ធម្មជាតិ​។

​ចំណាយ​ត្រឹមតែ ១០.០០០ ដុល្លារ អតិថិជន​នឹង​ទទួលបាន​វីឡា​ទោល​ដ៏​ស្រស់​ស្អាត​មួយ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត សង់​លើ​ផ្ទៃដី ៨x២០​ម៉ែត្រ ស្មើនឹង ១៦០​ម៉ែត្រការ៉េ​។ ទំហំ​ផ្ទះ ៦x១៤​ម៉ែត្រ សល់​មុខ ៥​ម៉ែត្រ សល់​ក្រោយ​ផ្ទះ ១​ម៉ែត្រ សងខាង ១​ម៉ែត្រ មាន​បន្ទប់​គេង ២ បន្ទប់ទឹក ១ និង ចំណតរថយន្ត​១​។ ផ្ទះ​អាជីវកម្ម​ទីតាំង​ធម្មតា មាន​ទំហំ​១២៤,៨​ម៉ែត្រការ៉េ លើ​ទំហំ​ដី​សរុប​៩៦​ម៉ែត្រការ៉េ​។ រី​ឯ​ផ្ទះ​អាជីវកម្ម​ទីតាំង​កែង មាន​ទំហំ​១២៤,៨​ម៉ែត្រការ៉េ លើ​ទំហំ​ដី​សរុប​១៦០​ម៉ែត្រការ៉េ ។​

​លោក ឃុន​ថា​វង្ស ផង​ផាន់ និង​លោកស្រី ម៉ន ដា​នី ម្ចាស់​គម្រោង​ខ្នាត​ធំ​លំនៅដ្ឋាន​វីឡា KP ម៉ន ដា​នី បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​លោក​បាន​ចាប់ផ្តើម​សាងសង់​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២១ ហើយ​ជា​ថ្ងៃ​ចាប់ផ្តើម​ប្រកាស​លក់​តែ​ម្តង​។

​លោកស្រី ម៉ន ដា​នី បាន​បញ្ចាក់​ថា​គម្រោង​លំនៅដ្ឋាន​ប្រណីត​បើក​លក់​ថ្ងៃនេះ​មាន​ទំហំ​ផ្ទះ​ធំ ទំហំ​ដី​ធំ តម្លៃ​សមរម្យ ទីតាំង​ល្អ ហើយ​សំណង់​រឹងមាំ មានន័យថា​ជា​គម្រោង​ដ៏​ល្អ និង​ឱកាស​ដ៏​កម្រ​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ មន្ដ្រីរាជការ ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ប្រាក់​ចំណូល​មធ្យម ហើយ​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​វីឡា​ទោល បែប​ស៊ីវីល័យ ថ្លៃថ្នូរ​នៅ​ជាយក្រុង​ភ្នំពេញ​។​

​សម្រាប់​ការទូទាត់​ប្រាក់​មាន​៣​លក្ខខណ្ឌ ដោយ​អតិថិជន​អាច​បង់ប្រាក់​៣០​ភាគរយ ៥០​ភាគរយ ឬ​បង់​ផ្តាច់​១០០​ភាគរយ​តែ​ម្តង​។ សម្រាប់​ការបង់ប្រាក់​៣០​ភាគរយ និង​៥០​ភាគរយ អតិថិជន​អាច​បង់​រំ​លោះ​កញ្ចប់​សាច់ប្រាក់​ដែល​សល់​ជាមួយ​ក្រុមហ៊ុន​ដោយ​គ្មាន​ការប្រាក់​រយៈពេល​២៤​ខែ​។​

​គម្រោង​លំនៅដ្ឋាន​ប្រណីត KP ម៉ន ដា​នី ថ្មី​នេះ ស្ថិតនៅ​ភូមិ​ភាន​សា ឃុំ​ព្រះ​និពា្វ​ន្ត ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ សាងសង់​នៅ​ជិត​រោងចក្រ សាលារៀន មន្ទីរពេទ្យ និង​ទីប្រជុំ​ជ​ជន ជា​ពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដែល​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ចូល​ក្រុង​បាន​ឆាប់រហ័ស ។​

​សូម​អញ្ជើញ​មក​ទស្សនា​ផ្ទះ​គំរូ​ពិត និង​សាកសួរ​ព័ត៌មាន​បន្ថែម​នៅ​ថ្ងៃនេះ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ភាន​សា ឃុំ​ព្រះ​និពា្វ​ន្ត ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ឬ​តាមរយៈ https://goo.gl/maps/TFNi41zY3p6C6WaR7

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ 012 620 022 ឬ 096 51 777 90 ឬ 070 444 173
​

Filed in: ព័ត៌មានជាតិ