ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ទទួល​អំណោយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុង​ឱកាស​ខួប​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ២០២១

កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ទទួល​អំណោយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុង​ឱកាស​ខួប​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤២ ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ថ្ងៃ​រំដោះ និង​សង្គ្រោះ​ប្រទេសជាតិ​បាន​រួចផុត​ពី​របប ប៉ុល ពត ព្រមទាំង​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី ២០២១ នេះ​ផង ទើប​លោក​ឧកញ៉ា ហ៉ីង បញ្ញា​រិទ្ធិ និង​លោកស្រី ទ្រី ដា​ណា ម្ចាស់​ហាង​ពេជ្រ ដា​ណា ទ្រី បាន​នាំយក​អំណោយ​ទៅ​ឧបត្ថម្ភ និង​ជា​ការលើកទឹកចិត្ត​ដល់​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​បំពេញ​ភារកិច្ច​ការរក្សា​សុខ​សុវត្ថិភាព​បាន​ល្អ​ក្នុង​មូលដ្ឋាន​។​

​ការប្រគល់​-​ទទួល​អំណោយ​ខាងលើនេះ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២១​។ អំណោយ​ដែល​ប្រគល់​ជូន​ក្នុង​ពេល​នោះ រួមមាន​៖ អង្ករ​ចំនួន ៥​តោន មី​ម៉ា​ម៉ា​ចំនួន ១០០ កេស ទឹកស៉ីអ៉ីវ ១០០ យួរ និង​ថ្លៃ​កាត់​សម្លៀក​បំពាក់​ឯកសណ្ឋាន​ក្នុង​ម្នាក់ ១ ឈុត ព្រម​ទាំង​ថវិកា ៥០,០០០ រៀល​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ភួង សុ​ភី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា និង​លោកស្រី ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​កងកម្លាំង ដែល​ប្រចាំការ​ល្បាត​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

​លោក​មេ​បញ្ជ​ការ​ក៏​បាន​ជូនពរ​លោក​ឧកញ៉ា និង​លោកស្រី ព្រមទាំង​បុត្រាបុត្រី ឲ្យទទួល​បាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន សុខភាព​ល្អ សុភមង្គល​ក្នុង​គ្រួសារ និង​សម្រេចបាន​នូវ​គ្រប់​កិច្ចការ​ទាំងអស់​៕
​

Filed in: ព័ត៌មានជាតិ