ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​កាប់​ដើមឈើ​ធំៗ ៣​ដើម អាយុកាល​ជាង​៣០០​ឆ្នាំ​នៅ​សួន​ផ្លូវភ្លោះ​ពេទ្យ​អង្គឌួង​នៅ​សប្តាហ៍​ក្រោយ​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​កាប់​ដើមឈើ​ធំៗ ៣​ដើម អាយុកាល​ជាង​៣០០​ឆ្នាំ​នៅ​សួន​ផ្លូវភ្លោះ​ពេទ្យ​អង្គឌួង​នៅ​សប្តាហ៍​ក្រោយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ ដើមឈើ​ធំៗ​ជា​ច្រើន​ដើម​នៅលើ​សួន​កាណាឌីយ៉ា​នៅ​មុខ​មន្ទីរពេទ្យ​អង្គឌួង ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ​មាន​អាយុកាល​ជាង​៣០០ ឆ្នាំ​ហើយ ហើយ​ក្នុង​ចំនួន​នេះ ដើមឈើ​ចំនួន​៣​ដើម​អាជ្ញាធរ​រាជធានី ដោយ​មាន​ការឯកភាព​ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ គ្រោង​នឹង​កាប់​យក​ចេញ នៅ​សប្តាហ៍​នេះ ដោ​សារ​តែ​ដើមឈើ​ទាំង​៣​ដើម​នេះ​ពុក​គល់ ប្រហោង​ក្នុង ទុក​យូ​ទៅ​នឹង​មាន​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​។​

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​ព្រឹក​នៅ​ព្រឹក​ថ្ងៃ​០៨ មករា​នេះ​ថា ដើម​ឈឺ​ធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គ​ឌួង​នេះ​មាន​ចំនួន​ប្រមាណ​៥០​ដើម​និង​មាន​អាយុកាល​ប្រមាណ​ជា​ជាង​៣០០​ឆ្នាំ​មកហើយ ហើយ​ក្នុង​ចំនួន​ដើមឈើ​ធំៗ​ទាំងនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​មាន​ការឯកភាព​ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ គ្រោង​នឹង​កាប់​យក​ចេញ នៅ​សប្តាហ៍​នេះ ដោយសារ​តែ​ដើមឈើ​ទាំង​៣​ដើម​នោះ ពុក​គល់ ប្រហោង​ក្នុង ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជាយថាហេតុ​។​

​លោក​បន្តថា ក្រោយពី​កាប់​យក​ចេញ​ហើយ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ​។ ចំណែក​ដើមឈើ​ដែល​នៅសល់ ក្រៅ​ពី​បី​ដើម​នេះ អង្គភាព​របស់​លោក​នឹង​កាត់គ្រី (​លះ​មែក​ចេញ​) ផងដែរ ដើម្បី​កាត់បន្ថយ​ទម្ងន់​ដើមឈើ ហើយក៏​ជា​ការលើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​មាន​សោភ័ណភាព​ស្រស់បំព្រង​ផងដែរ ។​

​លោក​ប្រធាន​បន្តទៀតថា សម្រាប់​ដើម​ឈឺ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​វិញ​គឺ​មាន​ចំនួន​ដើមឈើ​សរុប​ប្រមាណ​ជា​៨០០​ដើម ហើយ​ដើមឈើ​ទាំងនេះ​ភាគច្រើន​គឺ​មាន​អាយុកាល​ប្រមាណ​ជាង​៥០០​ឆ្នាំ​ហើយ ក្រោម​ការ​មើលថែទាំ​ជាប្រចាំ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​៕

​

Filed in: ព័ត៌មានជាតិ