ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន “​មាន​សន្តិភាព ទើប​មាន​ការ​អភិវឌ្ឃន៍​”

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន “​មាន​សន្តិភាព ទើប​មាន​ការ​អភិវឌ្ឃន៍​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ផ្តើមចេញ​ពី​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ចុងឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​ដើរ​ចេញពី​ប្រទេស​អសន្តិសុខ​ស្បៀង ទៅ​ជា​ប្រទេស​ផលិត​ស្បៀង​បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក និង​ឈាន​ជា​ជំហានៗ​ទៅ​ជា​ប្រទេស​ផលិត​ស្បៀង​លើស​ពី​សេចក្តីត្រូវការ​នៅ​ឆ្នាំ​២០០០ ហើយ ១០​ឆ្នាំ​ក្រោយមក​គឺ​នៅ​ឆ្នាំ​២០១០ កម្ពុជា​បាន​ក្លាយជា​ប្រទេស​នាំ​ស្បៀង​ចេញ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​រួម ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួមសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​គោលនយោបាយ​នេះ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​តាម​ផែនការ​ដែល​បាន​ដាក់ចេញ​។
​ជាក់ស្តែង​សមិទ្ធផល​ដែល​កម្ពុជា​សម្រេចបាន​នៅ​ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​គឺ​អង្ករ​ចំនួន​ជាង ៦៩០ ០០០​តោន និង​ស្រូវ​ចំនួន​ជាង ២ ៨០០ ០០០​តោន ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ក្រៅពីនេះ កម្ពុជា​បាន​និង​កំពុង​ធ្វើ​ការនាំ ចេញ​កសិផល​សំខាន់ៗ​មួយចំនួន​ទៀត​ដូចជា​ផ្លែស្វាយ​ស្រស់ និង​កែច្នៃ ផ្លែ​ចេក​ស្រស់ គ្រាប់ស្វាយចន្ទី​ស្រស់ និង​កែច្នៃ ដំឡូង​មី​ស្រស់ និង​ក្រៀម មាន​ប៉ៃលិន​ស្រស់ (​តា​ង៉ែ​ន​)​។​ល​។​
​ក៏​ពិត​ថា​យើង​ទទួល​បាន​សមិទ្ធផល​ដ៏​ល្អប្រសើរ​យ៉ាងនេះក្តី ក៏​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅតែ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​ផែនការ​ជំរុញ​កំណើន​កសិកម្ម រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ តាមរយ​:​ការដាក់ចេញ​នូវ​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ក្នុង​គោលបំណង​សំខាន់​គឺ​ធ្វើយ៉ាងណា “​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅ​ជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការ ប្រែប្រួល​អាកាសធាតុ និរន្តរភាព បង្កើន​ប្រាក់ចំណូល ធានា​បាន​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​នវានុវត្តន៍​” ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​តាម​អភិក្រម ព្រមទាំង​លើកកម្ពស់​ការធ្វើ​យន្តូ​ប​នីយកម្ម​កសិកម្ម ពិ​ពិធ​ភាវូបនីយកម្ម​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​នូវ​ទស្សនវិស័យ​រប​ស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។​
​មួយ​ក្នុងចំណោម​គោលនយោបាយ​ជា​អាទិភាព​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​ការអភិវឌ្ឍ​យន្តូ​ប​នីកម្ម​កសិកម្ម​។​

​ផ្តើមចេញ​ពី​ការអនុវត្ត​គោលនយោបាយ​នេះ យើង​សង្កេត ឃើញ​ថា​បច្ចុប្បន្ន គ្រឿងយន្ត​កសិកម្ម​បាន​ចូលខ្លួន​មក​បម្រើឲ្យ​វិស័យ​កសិកម្ម​ជំនួស​ឲ្យ​កំលាំង​ពលកម្ម​មនុស្ស និង​សត្វពាហន​:​ស្ទើរតែ​ទាំងស្រុង ជាពិសេស​លើ​ផ្នែក​ផលិតកម្ម​ដំណាំ​ស្រូវ និង ដំណាំ​ក​សិ​-​ឧស្សាហកម្ម​។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម (០៨/​មករា​/២០២១) បានបង្ហាញ​ថា​បច្ចុប្បន្ន កម្ពុជា​មាន​ត្រាក់ទ័រ​ចំនួន ៣២ ០៩៤​គ្រឿង គោយន្ត​ចំនួន ៤៩៨ ១១៩​គ្រឿង និង​ម៉ាស៊ីន​ប្រមូល​ផល​ស្រូវ​មាន​ចំនួន ៦ ៧៩៦​គ្រឿង ដែល​បាននិងកំពុង​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការរៀបចំ​ដីស្រែ ដី​ចំការ និង​ប្រមូល​ផល​ស្រូវ ហើយ​និង​គ្រឿងយន្ត​បម្រើឲ្យ​ការងារ​សាកវប្បកម្ម​។

​ជាក់ស្តែង ផ្ទៃ​ដី​ភ្ជួរ​រាស់​ដោយ​គ្រឿងយន្ត​មាន​ចំនួន ៣ ៣៩៦ ០៦០​ហ​.​ត ស្មើនឹង ៩៩,១៤% នៃ​ផ្ទៃដី​ដែល​បាន​ភ្ជួរ​រាស់​សរុប ក្នុងនោះ​ផ្ទៃដី​ស្រែ​ប្រមាណ​ជា ៨៥,៤០% ត្រូវ​បាន​ប្រមូល​ផល​ដោយ​ប្រើ​ម៉ា​ស៊ី​ច្រូត​។

​ទន្ទឹមនេះ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​បច្ចេកទេស​រៀបចំ​ដី និង​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ឲ្យបាន​ត្រឹមត្រូវ​សម ស្រប​តាម​បទដ្ឋាន ស្ថានភាព​ដី និង​ប្រភេទ​ដំណាំ រៀងរាល់ឆ្នាំ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​បាន​ចុះ​ធ្វើ​ការបង្ហាញ​ជាក់ស្តែង​អំពី​ការប្រើ​គ្រឿងយន្ត ជួសជុល និង​បាន​ធ្វើ​ការណែនាំ​អំពី​អត្ថប្រយោជន៍​សំខាន់ៗ​ជូន​ដល់​កសិករ​ផងដែរ ដូចជា​ការត្រួតពិនិត្យ​បច្ចេកទេស​នៃ​ការរៀបចំ​ដី​អត្ថប្រយោជន៍​នៃ​ការរៀបចំ​ដី និង​បច្ចេកទេស​នៃ​ការ​គ្រឿងយន្ត​ក្នង​ការប្រមូល​ផល​។​ល​។​

Filed in: ព័ត៌មានជាតិ