ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក ឃួ​ង ស្រេង បង្ហាញ​វឌ្ឍនភាព​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៤២​ឆ្នាំ​ក្រោយ​ថ្ងៃ​រំដោះជាតិ ៧​មករា​

​លោក ឃួ​ង ស្រេង បង្ហាញ​វឌ្ឍនភាព​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៤២​ឆ្នាំ​ក្រោយ​ថ្ងៃ​រំដោះជាតិ ៧​មករា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្នុង​រយៈពេល​៤២​ឆ្នាំនេះ (០៧ មករា ១៩៧៩-០៧ មករា ២០២១) ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ធ្វើឲ្យ​រាជធានី​ភ្នំពេញ មាន​ការអភិវឌ្ឍ​រីកចម្រើន យ៉ាង​ឆាប់រហ័ស​។​

​សម្រាប់​រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន​ក្រោម​ម្លប់​នៃ​សន្ដិភាព មាន​អគារ​ខ្ពស់ៗ ជាង​២,០០០​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដូចជា​ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ថ្មើរជើង ការស្ថាបនា​ផ្លូវ​ពង្រីក​បន្ថែម កសាង​សួនច្បារ​ជាច្រើន​កន្លែង ការពង្រីក​បន្ថែម​នូវ​ស្ថានីយ​បូមទឹក​ជាច្រើន​កន្លែង ការអភិវឌ្ឍ​ប្រឡាយ​បង្ហូរទឹក និង​ការដាក់​បណ្ដោយ​លូ​ធំៗ ជាច្រើន​កន្លែង​ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា​អាច​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ បាន​កាន់តែ​លឿន​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ថ្ងៃ​០៧ មករា ១៩៧៩-០៧ មករា ២០២១ មាន​អាយុកាល​៤២​ឆ្នាំ​ហើយ​។ ថ្ងៃ​០៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ប្រជាពលរដ្ឋ​កូនចៅ ជំនាន់​ក្រោយ​ទាំងអស់​ត្រូវ​ចងចាំ ព្រោះ​ជា​ថ្ងៃ​ដែល​សម្ដេច​តេជោ ហ៊ុន សែន បាន​រំដោះ​ប្រជាពលរដ្ឋ ចេញពី​ការកាប់សម្លាប់​របស់​ប​ន​ក្បត់ ប៉ុល ពត​។​

​លោក ឃួ​ង ស្រេង បាន​បន្ដថា សម្ដេច​តេជោ ហ៊ុន សែន មិន​ត្រឹមតែ​រំដោះ​ប្រទេស​ចេញពី​ការកាប់សម្លាប់​ប៉ុណ្ណោះ​ទេ តែ​សម្ដេច​នៅ​បាន​កសាង​អភិវឌ្ឍន៍ ប្រទេសជាតិ ចេញពី​ចំណុចសូន្យ​ឲ្យ​ប្រទេស​មាន​ការអភិវឌ្ឍ​រីក​ច ម្រើ​ន លើ​គ្រប់​វិស័យ​ថែមទៀត និង​បាន​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​កើនឡើង​ជា​ប្រចាំ​។​

​អ្វី​ដែល​ជា​ភាពជាក់ស្តែង​នោះ គឺ​មកដល់​ពេលនេះ សម្រាប់​រាជធានី​ភ្នំពេញ​មាន​អាគារ​ខ្ពស់ៗ ចាប់ពី​៧​ជាន់​ឡើងទៅ រហូតដល់​ទៅ​ជាង​២,០០០​អាគារ ដែល​បាន​បង្ហាញ​ឲ្យ​ពិភពលោក មើលឃើញថា កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​។​

​បន្ថែម​ពី​នេះ​ទៀត ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បណ្ដាញ​ធំៗ ទំហំ ១​ម៉ែត្រ​, ១​ម៉ែត្រ​កន្លះ​, ២​ម៉ែត្រ​, ២​ម៉ែត្រ​កន្លះ នៅតាម​បណ្ដោយ​ផ្លូវ​មួយចំនួន ការ​ស្ដារលូ ប្រឡាយ រាប់​ម៉ឺន​គីឡូម៉ែត្រ និង​ការស្ថាបនា​ស្ថានីយ៍​បូមទឹក ជាមួយ​ការបន្ថែម​នូវ​ម៉ាស៊ីនបូមទឹក នៅតាម​បណ្ដា​ស្ថានីយ៍​សំខាន់ៗ មួយចំនួន​នោះ គឺ​បាន​ធ្វើឲ្យ​រាជធានី​ភ្នំពេញ លែង​មាន​ការលិចលង់​ទៀត​។​

​សម្រាប់​រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ​មាន​ស្ថានីយ​បូមទឹក ចំនួន​១៤​កន្លែង​ហើយ ក្នុងនោះ​រួមមាន​៖ ស្ថានីយ៍​បូមទឹក​បឹងត្របែក​, ស្ថានីយ៍​បូមទឹក​បឹងទំពុន​, ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ​, ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង​, ស្ថានីយ៍​បូមទឹក​ទូល​សំពៅ​, ស្ថានីយ​បូមទឹក​កប់​ស្រូវ​, ស្ថានីយ៍​បូមទឹក​ស្វាយប៉ាក​, ស្ថានីយ៍​បូមទឹក​ព្រះ​ពន្លា​, ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១, ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ និង​ស្ថានីយ៍​៤​កន្លែង​ទៀត នៅមុខ​រាជវាំង និង​ព្រះ​គន្ល​ង់​។ ជា​ទិសដៅ​បន្ត​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​លើក​គំរោង​ស្តារ​ប្រឡាយ​ចំនួន​១២​ខ្សែ ក្នុងចំណោម​ប្រឡាយ​៣៧​ខ្សែ ដែល​ត្រូវ​ស្តារ​ឡើង​វិញ​ផង​ដែរ​។​

​ដោយឡែក ស្ពាន​អាកាស​ថ្មើរជើង នាពេល​បច្ចុប្បន្ន​ចំនួន​៤​កន្លែង​ក្នុងនោះ រួមមាន​៖ នៅ​តំបន់​ជម្ពូ​វ័ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន​១​កន្លែង និង​នៅ​ផ្សារ​ដើម​គរ មាន​មួយកន្លែង​ទៀត ដែល​បាន​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាល​ពី​ការ​ចុង​កក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ​។​

​បើ​តាម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​កសាង​ស្ពាន​អាកាស​ថ្មើជើង​ចំនួន​២៥​ទីតាំង​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ប្រទេស​ជាតិ មាន​ការអភិវឌ្ឍ និង​ទីក្រុង​មាន​ភាព​ស៊ីវិល័យ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​។ ខណៈ​ស្ពាន​អាកាស មាន​ចំនួន​៦​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស​៥​មករា ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ ដែល​ស្ពាន​នេះ​ក្រុមការងារ​បាននិងកំពុង​បើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង​។​

​លោក ឃួ​ង ស្រេង ក៏​បាន​បង្ហាញ​អំពី​សួនច្បារ​សាធារណៈ​ជាច្រើន​កន្លែង​ផងដែរ ដោយ​សួនច្បារ​វា​មិន​ត្រឹមតែ​ជា​កន្លែង​ទាក់ទាញ​នូវ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ផងដែរ ដោយហេតុ​ថា ការ​ហាត់ប្រាណ​ជា​ឱសថ​ដ៏​សក្កិសិទ្ធ ក្នុង​ការព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែងថា ទាំងអស់នេះ គឺជា​សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា គ្រប់​និន្នាការ​នយោបាយ ដែល​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​ការពារ​ថែរក្សា ពូន​ជ្រំ មិន​ឲ្យ​បុគ្គល​ណា ក្រុម​ណា ឬ​បរទេស​ណា​មក​បំផ្លាញ​ទៅវិញ​បាន​ឡើយ​៕

Filed in: ព័ត៌មានជាតិ