ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ទិវា​ជ័យជម្នះ​៧​មករា (៧​មករា ១៩៧៩- ៧​មករា ២០២១) ព្រម​ជាមួយ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​គោក​ស្រុក ជា​ផ្លូវការ​

ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ទិវា​ជ័យជម្នះ​៧​មករា (៧​មករា ១៩៧៩- ៧​មករា ២០២១) ព្រម​ជាមួយ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​គោក​ស្រុក ជា​ផ្លូវការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ត្បូងឃ្មុំ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែ​បុស្ស ឆ្នាំ​កុរ ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ ២០២១ នៅ​ស្នាក់ការ​បក្ស​ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ទិវា​ជ័យជម្នះ​៧​មករា (៧​មករា ១៩៧៩- ៧​មករា ២០២១) ព្រម​ជាមួយ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​គោក​ស្រុក ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ប្រធាន អនុប្រធាន​ក្រុមការងារ សមាជិក សមាជិកា​ក្រុមការងារ និង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២៥០​នាក់​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​នាឱកាស​នេះ ឯកឧត្តម​ប្រធាន​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាក សួរ​សុខទុក្ខ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិ​តប៊ុន រ៉ានី​ហ៊ុន សែន ជូន​បងប្អូន​ទូទាំង​ស្រុក​តំបែរ និង​ជូនពរ​ឲ្យ​បងប្អូន​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។
​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​ប្រធាន​បាន​រំលឹក​ដោយ​សង្ខេប​អំពី​ការរៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ទិវា​ជ័យជំនះ ៧​មករា គឺជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ហើយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​គឺជា​សក្ខីភាព​មួយ​បង្ហាញ​អំពី​ស្មារតី​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​កម្មាភិបាល​និង​ប្រជាជន ដែល​បាន​តស៊ូ ធ្វើ​ពលិកម្ម​ប្រកប​ដោយ​វីរភាព​ដ៏​អង់អាច​ក្លាហាន​ដើម្បី​ឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និង​វឌ្ឍនភាព​។ ៤២ ឆ្នាំ​បាន​កន្លងផុតទៅ​ក៏ពិតមែន ប៉ុន្តែ​យើង​មិនអាច​បំភ្លេច​បាន​ឡើយ​នូវ​ស្រមោល​អតីតកាល​ដ៏​ខ្មៅ​ងងឹត​ដែល​ពោរពេញ​ទៅដោយ​ទុក្ខវេទនា ឈឺចាប់​ខ្លោចផ្សា និរាស​ព្រាត់ប្រាស់ បែកបាក់​គ្រួសារ សម្លាប់​រង្គាល អត់​អាហារ ធ្វើការ​ហួសកំលាំង គ្មាន​វត្ត​អារាម សាលារៀន មន្ទីរពេទ្យ​។​ល​។

​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ៤២​ឆ្នាំ ក្រោយ​ថ្ងៃ​៧ មករា ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ស្ថិរភាព​សង្គម សន្តិសុខ​ស្បៀង និង​កំណើន​សេដ្ឋកិច្ច សាកស​ម​ជា​ប្រទេស​មាន​ឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួម​ជាតិ និង​បូ​រណ​:​ភាព​ទឹកដី​ទាំង​នៅ ក្នុង​តំបន់ និង​លើ​ឆាក​អន្តជាតិ (​អរគុណ និង​ការពារ​សន្តិភាព​ជា​រៀងរហូត​)​។ ក្រៅពី​សមិទ្ធិផល​ដ៏​ធំធេង និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នេះ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​អនុវត្ត​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​យ៉ាង​ទូលំទូលាយ និង​បន្ត​យកចិត្តទុកដាក់​លើ​វិស័យ​អាទិភាព​៤ គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក និង​អភិក្រម​ទាំង ៥ របស់​សម្តេច​គឺ “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” និង​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​”​។ គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ទាំងអស់នេះ​គឺ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព និរន្តរភាព និង​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។​

​ជាមួយ​និង​ពិធី​ចូលរួម​អបអរសាទរ​ខួប​អនុស្សា​វរិយ៍​លើកទី​៤២ ទិវា​ជ័យជម្នះ​៧​មករា​នេះ ឯកឧត្តម​ប្រធាន​បាន​អញ្ជើញ កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្នាក់ការ​គណបក្ស​ឃុំ​គោក​ស្រុក ដែល​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​សម្រាប់​ស្រុក​តំបែរ​។ ភ្ជាប់​ទៅនឹង​សមិទ្ធិផល​នេះ ឯកឧត្តម ប្រធាន​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ អាជ្ញាធរ សប្បុរសជន និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​រូ​ម​សហការគ្នា​ទាំង​កំលាំង និង​ថវិកា សម្រាប់​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ឃុំ ពិសេស​ការសាងសង់​ទី​ស្នាក់ ការ ដែល​យើង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃនេះ​។​

​មុន​នឹង​បញ្ចប់ ឯកឧត្តម​ប្រធាន បាន​ស្នើឱ្យ​អាជ្ញាធរ​ឃុំ និង​បងប្អូន​ប្រជាពលរដ្ឋ​មេត្តាជួយ​ថែរក្សា ការពារ​សមិទ្ធផល​នេះ​ឲ្យបាន​គង់វង្ស​សម្រាប់​ទុកប​ម្រើ​ឲ្យ​សកម្មភាព​បក្ស និង​ពហុ​ប្រយោជ័ន​ក្នុង​សង្គម​យើង​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។

​តាម​របាយការណ៍​របស់​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​គោក​ស្រុក ឃុំ​ត្រពាំង​ព្រីង និង​ឃុំ​តំបែរ បានឲ្យដឹងថា​ស្នាក់​ការប​ក្ស​ថ្មី​នេះ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ៥៤ ៦៤៩​ដុល្លារ សម្រាប់​សង់​អគារ​ស្នាក់នៅ បន្ទប់ធ្វើការ សាលប្រជុំ បំពាក់​សម្ភារ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយចំនួនទៀត ៕

Filed in: ព័ត៌មានជាតិ