ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច ហេង សំរិន អបអរសាទរខួបលើកទី៤២ ថ្ងៃជ័យជម្នះ៧មករា

សម្តេច ហេង សំរិន អបអរសាទរខួបលើកទី៤២ ថ្ងៃជ័យជម្នះ៧មករា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ) សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ធសភា ជាតិ ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២១ ជាខួបលើកទី៤២ នៃទិវាជ័យជម្នះប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ដែលបានកាប់សម្លាប់ និងធ្វើឱ្យយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។

ដោយសារតែជំងឺកូវីដ-១៩ យើងមិនបានរៀបចំពិធីមីទ្ទីងអធិកអធមដូចរាល់ឆ្នាំ តែប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមមូលដ្ឋាន បានរៀបចំពិធីតូចៗ ដើម្បី រំលឹកនូវអនុស្សាវរីយ៍ថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្ត ដែលបានផ្តល់កំណើតទី២ ដល់យើងគ្រប់គ្នា ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តប្រទេសជាមិត្ត ដែលបានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធ តស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានពួតដៃគ្នាការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

ជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានកើតចេញពីកម្លំាងចលនាតស៊ូមហាជនស្នេហាជាតិ ក្រោមការដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បង្កើតឡើងដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន និងឥស្សរជនស្នេហាជាតិដទៃទៀត។

ជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ បានផ្តល់ឱកាសពេញលេញដល់យើងក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការវិវឌ្ឍ រីកចម្រើនលូតលាស់ជាបន្តបន្ទាប់ ។ ក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ជាលំដាប់ កំណើនសេដ្ឋកិច្ចរក្សាបានក្នុងរង្វង់ ៧% ជាច្រើនឆ្នាំជាប់គ្នា នៅក្នុងរយៈពេលចុងក្រោយ មុនការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។

ទោះបីចាប់ពីឆ្នាំ២០២០មក យើងបានជួបនូវវិបត្តិជំងឺកូវីដ-១៩ ជាមួយពិភពលោកទំាងមូលយ៉ាងណាក្តី តែកម្ពុជានៅតែអាចរក្សាបាននូវការកាត់បន្ថយអត្រាភាពក្រីក្រ បានដោយជោគជ័យ។

យើងបានប្រែក្លាយពីប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយយើងបន្តប្រឹងប្រែង អភិវឌ្ឍប្រទេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នាពេលអនាគត តាមចក្ខុវិស័យច្បាស់លាស់និងត្រឹមត្រូវរបស់យើង។

ក្រោមម្លប់សុខសន្តិភាព យើងបានកំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេស។ កម្ពុជាបានចែករំលែកទំាងសកម្មភាព ទស្សននិងធនធាន ជាមួយពិភពក្នុងការកសាងសន្តិភាព និងជួយគ្នានៅគ្រាមានមានទុក្ខលំបាក ដូចជាបានបញ្ជូនកងកម្លំាងរក្សាសន្តិភាពទៅកាន់ប្រទេសជាច្រើន នៅក្រោមឆ័ត្រអង្គការសហប្រជាជតិ ហើយនៅពេលមានវិបត្តិកូវីដ១៩នេះ យើងបានផ្តល់ជំនួយជាម៉ាស និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួន ដល់ប្រទេសក្នុងសហគមន៍អាស៊ាននិងតំបន់អាស៊ី មានប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត និងប្រទេសនេប៉ាល់ជាដើម។

សមិទ្ធផលធំៗរបស់ជាតិជាច្រើន កំពុងរីកផុសឡើងនៅទូទាំងប្រទេស ពិសេសទឹកដីខេត្តសៀមរាប និងខេត្តព្រះសីហនុ។អ្វីដែលយើងទាំងអស់គ្នា កំពុងសារទរទៀតនោះ គឺអណ្តូងរ៉ែប្រេង ដែលជាធនធាន ដ៏មានតម្លៃរបស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មីមួយទៀត ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន ធូរធារឡើងមួយ កម្រិតទៀតនាពេលអនាគត។

មានសុខសន្តិភាពទើបយើងមានឱកាសកសាងនិងអភិវឌ្ឍប្រទេសជាតិ និងកសាងកិត្យានុភាពប្រទេសយើងនៅលើឆាកអន្តរជាតិទៀតផង។ សូមជនរួមជាតិថែរក្សាស្មារតី៧មករា ក៏ដូចជាថែរក្សាសុខសន្តិភាព ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងរុងរឿងថែមទៀត នាពេលខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ