ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន បាន​យក​អំណោយ​ដ៍​ថ្លៃថ្លា​របស់​នាយ​ឧត្តសេនីយ៍ សៅ សុខា ប្រគល់ជូន​ដល់​គ្រួសារ​សព លោក​សំ សុន អតីត កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​

​លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន បាន​យក​អំណោយ​ដ៍​ថ្លៃថ្លា​របស់​នាយ​ឧត្តសេនីយ៍ សៅ សុខា ប្រគល់ជូន​ដល់​គ្រួសារ​សព លោក​សំ សុន អតីត កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ព្រៃវែង ) នៅ​រសៀល ថ្ងៃ​អង្គារ ៧​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២១ ដោយ​មាន​ការយកចិត្ត​ទុកដាក់ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំពោះ​នាយ នាយរង កងរាជអាវុធហត្ថ​ដែល​ចូលនិវត្តន៍ លោកនាយ​ឧត្តមសេនីយ៍ បាន​បង្កើត​មូលនិធិ អតីត មហា​គ្រួសារ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​ដល់​គ្រួសារ​អតីត​អាវុធហត្ថ​ចូលនិវត្តន៍ ។​

​លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន មេបញ្ជាការ និង​មន្ត្រីក្រោមឱវាទ បាន​នាំយក​ថវិកា មូលនិធិ អតីត មហា​គ្រួសារ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន ៥.០០០.០០០៛ ( ប្រាំ​លាន​រៀល​) និង​ថវិកា នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ៤.០០០.០០០ រៀល ( បួន​លាន​រៀល ) អង្ករ ១០០ គីឡូក្រាម​, មី ៥ កេស , ២​កេស ទឹក​ផ្លែឈើ ៥ កេស ទឹក​សុទ្ធ ៥ កេស ជូន​ដល់​គ្រួសារ​សព លោក សំ សុន អតីត កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ចូលនិវត្តន៍ បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២ ដោយ​រោគ​គា​ពាធ នៅ​ភូមិ​កណ្តាល ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។​

Filed in: ព័ត៌មានជាតិ