ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ធមន្ដ្រី​កសិកម្ម និង​មន្ដ្រី​ជំនាញ​អញ្ជើញ​មក​ពិនិត្យ​កសិដ្ធាន​ចិញ្ជឹម​ត្រី​ចំនួន​០២​កន្លែង​ស្ថិតនៅ​ខ​ណ្ខ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​

​រដ្ធមន្ដ្រី​កសិកម្ម និង​មន្ដ្រី​ជំនាញ​អញ្ជើញ​មក​ពិនិត្យ​កសិដ្ធាន​ចិញ្ជឹម​ត្រី​ចំនួន​០២​កន្លែង​ស្ថិតនៅ​ខ​ណ្ខ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ចំនួន ០២​កន្លែង ស្ថិត​នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​កសិដ្ឋាន​ទី​០១៖ កសិដ្ឋាន​លោក សឿ ម៉ៅ និង​លោក លីម សុខ​ហេង (​លេខ​ទំនាក់ទំនង ០៦៩ ៨៩២ ២២២) ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ បានឱ្យដឹងថា កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ​បាន​ដំណើរការ​ជាង ១៨​ឆ្នាំ​ហើយ បច្ចុប្បន្ន​កសិដ្ឋាន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ចំនួន ១៥​ស្រះ ទំហំ​ចាប់ពី ៦ ០០០-១០ ០០០​ម៉ែត្រការ៉េ សមត្ថភាព​ផលិត​ត្រី​ប្រា​បាន ២ ០០០​តោន​/​ឆ្នាំ ដោយ​ប្រើ​ចំណី​ផលិត​ដោយ​ខ្លួនឯង​ផង និង​ក្រុមហ៊ុន​ផង​។ ម្ចាស់​កសិដ្ឋាន​បាន​បន្ថែមថា កសិដ្ឋាន​បាន​និង​កំពុង​រៀបចំ​ប្តូរ​ទីតាំង​ទៅ​ចិញ្ចឹម​នៅ​ខេត្ត​កំពង់ឆ្នាំង​វិញ​លើ​ផ្ទៃ​ដី​ជាង​១០​ហិកតា ដោយសារ​តំបន់​បច្ចុប្បន្ននេះ​កំពុងមាន​ការអភិវឌ្ឍ និង​មិន​អំណោយផល​ក្នុង​ការចិញ្ចឹម​ទៀត​ទេ​។​

​កសិដ្ឋាន​ទី​០២៖ ចេញពី​កសិដ្ឋាន​លោក សឿ ម៉ៅ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​មក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា​មួយទៀត​ស្ថិតនៅ​ភូមិ​ធំ​ខាងជើង សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ភ្នៅ​។ លោក ង៉ែត ទូច អ្នកគ្រប់គ្រង​ទូទៅ (០៩៩ ៨៨៤៨៣៨) បានឲ្យដឹងថា កសិដ្ឋាន​បាន​ដំណើរការ ០៧​ឆ្នាំ​មកហើយ បច្ចុប្បន្ន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ធំៗ​ចំនួន ៨​ស្រះ សរុប​ដាក់​កូន​ត្រី​ចិញ្ចឹម ១​លាន​កូន​។ ដោយ​អនុវត្ត​តាម​គោលការណ៍​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដូច​ជា​ការផ្តល់​ចំណី ការសម្អាត​ស្រះ ការគ្រប់គ្រង ប្រើប្រាស់ និង​សម្អាត​ទឹក​។​ល​។ រួមផ្សំ​ជាមួយ​ពូជ​ល្អ ចំណី​មាន​គុណភាព លក្ខខណ្ឌ​ចិញ្ចឹម​អំណោយផល ការថែទាំ​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ជាពិសេស​ការលក់ដុំ និង​លក់រាយ​ដោយ​ខ្លួនឯង​ផ្ទាល់​នៅ​លើ​ទីផ្សារ មិន​រំពឹង​ឈ្មួញ​កណ្តាល កសិដ្ឋាន​អាច​ប្រមូល​ផល និង​លក់បាន ៧០០​តោន​/​ឆ្នាំ ហើយ​អនាគត​គ្រោង​ចិញ្ចឹម​ឲ្យបាន ១ ០០០​តោន​/​ឆ្នាំ ដើម្បី​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក​។​

​ពិនិត្យ​ឃើញ​ទិដ្ឋភាព​ជា​រួម និង​សកម្មភាព​ចិញ្ចឹម​របស់​កសិដ្ឋាន​ទាំងពីរ​រួចមក ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកាន់​យក​របរ​ចិញ្ចឹម​ត្រី ដើម្បី​ចូលរួម​ចំណែក​បំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ​ក្នុងស្រុក និង​កាត់បន្ថយ​ការ​នាំចូល​។ បើទោះបី​ក្នុង​រយៈពេល​កន្លងមក តម្រូវការ​ទីផ្សារ តម្លៃ​មាន​ការធ្លាក់ចុះ​បន្តិ​ចក្តី ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​បាន និង​កំពុង​កើតឡើង​បន្តិច​វិញ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​វា​រី​វប្បករ​ត្រូវ​បន្ត​រក្សា​មុខរបរ​នេះ ព្រោះថា​នេះ​គឺជា​អាជីព​យ៉ាងរឹងមាំ និង​បាន​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត និង​សមាគម​វា​រី​វប្បករ​កម្ពុជា ជួយ​រក​ទីផ្សារ ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​ចិញ្ចឹម ហើយ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម ចងក្រង​បណ្តុំ​អ្នក​ចិញ្ចឹម និង​បញ្ចូល​បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត​ទាំង​ការផលិត​កូន ផ្តល់​ចំណី និង​បរិស្ថាន​ចិញ្ចឹម ឈាន​ឆ្ពោះ​ទៅ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម រួម​ទាំង​ខ្សែ​ច្រវាក់​តម្លៃ​បន្ថែម​សំដៅ​ដល់​ការកែច្នៃ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ខុសច្បាប់​ពី​ប្រទេសជិតខាង ហើយ​អំពាវនាវ​ដល់​អ្នក​នាំចូល​ត្រី​ងាក​មក​ប្រមូល​ទិញ​ត្រី​របស់​វា​រី​ប្បករ​វិញ ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក​។ ទន្ទឹមនឹងនេះ ចំពោះ​អ្នក​បរិភោគ និង​អ្នកប្រើប្រាស់ កែច្នៃ​ផលិតផល​ត្រី សូម​បន្ត​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក ដើម្បី​ជួយ​ជំរុញ​កំណើន​ផលិតកម្ម​វារីវប្បកម្ម​ក្នុង​ស្រុក​ឱ្យ​កាន់តែ​កើនឡើង​ទាំង​បរិមាណ គុណភាព និង​តម្លៃ ជាពិសេស​លោក​សុំឱ្យ​វិនិយោគិន​ក្នុងស្រុក​បង្កើន​ការវិនិយោគ​ក្នុង​វិស័យ​វារីវប្បកម្ម ដើម្បី​ចូលរួម​បង្កើន​ផលិតកម្ម​ស្បៀង ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវិដ​-១៩​។​

​សូម​ជម្រាប​ជូន​ថា សកម្មភាព​នៃ​ការអញ្ជើញ​ចុះ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នា​ព្រឹក​នេះ គឺជា​ផ្នែក​មួយ​នៃ​ការជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ផលិតកម្ម​ចិញ្ចឹម​ត្រី​ក្នុងស្រុក តាមរយ​:​ការនាំយក​តួអង្គ​ពីរ​សំខាន់​មក​ជួប​គ្នា គឺ​រដ្ឋបាល​ជលផល និង​សមាគម​វា​រី​វប្បករ​កម្ពុជា ដើម្បី​សហការ សម្របសម្រួល​ទាំង​ផ្នែក​ទីផ្សារ និង​ការអនុវត្ត​បច្ចេកទេស​ឱ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​លើ​ផលិតកម្ម​ចិញ្ចឹម​ក្នុង​គោលដៅ​រួម​មួយ​គឺ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការជំរុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការបង្កើន​ផលិតកម្ម​ចិញ្ចឹម​ត្រី​ដូចជា​ត្រី​អណ្តែង ត្រី​ប្រា ត្រី​ឆ្តោ ត្រី​ពោ និង​កង្កែប​។​

Filed in: ព័ត៌មានជាតិ