ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាលខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ ខេត្ត​កែប​) ដឹកនាំ​កិច្ចប្រជុំ​រួម​គ្នា​លើ​ការងារ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​អន្តរ​ខេត្ត

អភិបាលខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ ខេត្ត​កែប​) ដឹកនាំ​កិច្ចប្រជុំ​រួម​គ្នា​លើ​ការងារ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​អន្តរ​ខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ ២០២១ នេះ នៅ​សាលាខេត្ត​កំពត អភិបាលខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កែប​) ដឹកនាំ​កិច្ចប្រជុំ​រួម​គ្នា​លើ​ការងារ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​អន្តរ​ខេត្ត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ ដ​.​ន​.​ស​.​ស ខេត្ត អភិបាលស្រុក​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ នៃ​ខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កែប ) សរុប ៦៧​នាក់​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​កំណត់​នូវ​ព្រំប្រទល់​រដ្ឋបាល​ភូមិ ឃុំ​សង្កាត់ និង​ស្រុក ក្រុង នៃ​ខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កែប​) ដែល​មិនទាន់​មាន​ភាពច្បាស់លាស់​លើ​កិច្ច​ការងារ​ព្រំប្រទល់​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នៅឡើយ​នោះទេ ដែល​ធ្វើឱ្យ​ជួប​ការលំបាក​ក្នុង​គ្រប់គ្រង និង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​នានា​។

​យោង​តាម​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ជំរុញ​ឱ្យ​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​ថ្នាក់​ខេត្ត ឱ្យ​ធ្វើ​ការសិក្សា និង​វាយតម្លៃ​លម្អិត ឱ្យបាន​ច្បាស់លាស់​អំពី​ស្ថានភាព​ព្រំប្រទល់​រដ្ឋបាល និង​ភាពចាំបាច់ នៃ​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល ដែល​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ផ្អែក​តាម​កត្តា​ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ ស្រប​តាម​គោលការណ៍ និង​នីតិវិធី​រួម​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ជាពិសេស​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្ងាយៗ​ទទួលយក​សេវាសាធារណៈ និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ និង​ឱ្យ​អាជ្ញាធរ​ងាយស្រួល​គ្រប់គ្រង សុខ​សុវត្ថិភាព និង​ឱ្យ​ឃុំ ភូមិ នៅ​ជិត​គ្នា​សហការ​គ្នា​ល្អ ហើយ​ធ្វើការ​ជាមួយគ្នា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​រីកចម្រើន​។​

​ក្នុង​អង្គប្រជុំ​ក៏​បាន​ឯកភាព​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​អន្តរ​ខេត្ត នៃ​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កែប ក្នុង​ការកំណត់​ព្រំប្រទល់​រដ្ឋបាល ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ស្រង់​ទិន្ន័យ​មួយ​ច្បាស់លាស់​របស់​ខ្លួន ដោយ​ផ្អែក​តាម​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​ស្រប​តាម​គោលការណ៍ និង​នីតិវិធី​រួម​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​មូលដ្ឋាន​ដោយ​ដោះស្រាយ​ឯកភាពគ្នា​ជារួម ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង​សង្គម​ទាំងមូល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ