ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​គណៈ​អភិបាលខេត្ត​កំពត បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ ដំណាច់ឆ្នាំ​២០២០

​គណៈ​អភិបាលខេត្ត​កំពត បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ ដំណាច់ឆ្នាំ​២០២០
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥​ខែ មករា​ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាល ខេត្ត ប្រចាំ​ខែ​ធ្នូ​ដំណាច់ឆ្នាំ​២០២០​តាមរយៈ​video content ភ្ជាប់​ពី​បណ្ដា​រដ្ឋបាល​ក្រុង​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា កិច្ចប្រជុំ​ពេលនេះ គឺ​ពិត​ជា​សំខាន់​ក្នុង​ការឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល និង​លទ្ធផល​ការងារ អំពី​បញ្ហា​ប្រឈម សំណូមពរ ដែល​តែង​កើតមានឡើង​នៅក្នុង​មូលដ្ឋាន ដើម្បី​រួមគ្នា​ពិនិត្យ​ពិភាក្សា និង​បន្ត​ការដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព​ប្រសិទ្ធផល និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​និង​ចីរភាព​។

​ផ្ដើម​ចេញ​បញ្ហា​ខាងលើនេះ លោក​អភិបាលខេត្ត​បាន​លើកឡើង​ថា រឿង​ដែល​កំពុង​ប្រឈម​ជាងគេ នៅតាម​បណ្តា​ក្រុង​ស្រុក គឺ​បញ្ហា​បទ​ស្មើ​ស​ដីធ្លី ដែល​ទាមទា​ឲ្យ​អភិបាល​ក្រុង​ស្រុក ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់ បើ​មិន​ដូច្នេះ​ទេ​បទ​ល្មើស​នឹង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ អភិបាល​ក្រុង​ស្រុក​ត្រូវ​ចេះ​សហការគ្នា រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ហើយ​ការអនុវត្ត​ត្រូវ​ផ្អែកលើ​មូលដ្ឋាន បី​ដំណាក់កាល ទី​១. ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្តិ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ពលរ​ដ្ឋ​បាន​ដឹង , ទី​២. ចុះ​ពន្យល់​ណែនាំ និង​ធ្វើ​កិច្ចសន្យា​លើ​ការប្រព្រឹត្ត​ល្មើស និង​ទី​៣. ការអនុវត្ត​និត្តិវិធី​ច្បាប់ ដោះស្រាយ​តាម​ប្រព័ន្ធតុលាការ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ក្រៅពី​ការយកចិត្តទុកដាក់​ផ្ដល់​សេវា​រដ្ឋបាល សេវា​សាធារណៈ​និង​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក៏ត្រូវ​
​បន្ត​ការប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ចូលរួម​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​សង្គម តាម​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូច​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ត​១៩ កុំឱ្យ​ចូល​ក្នុង​សហគមន៍​ខេត្ត​កំពត​ឲ្យបាន​ដាច់ខាត​។​

​ដោយឡែក​ពាក់ព័ន្ធ​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា នៅ​ចំពោះមុខ​នេះ លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​មន្ទីរ អង្គភាព​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ក្រុង ស្រុក ក៏​ត្រូវ​ត្រៀម​លក្ខណៈ​រៀបចំ​ឲ្យបាន​សមរម្យ និង​បំផុសស្មារតី​ដល់​មហាជន​ឲ្យចូល​រួមទាំ​ងអស់​គ្នា​ក្នុង​ការរៀបចំ​តុបតែង​លម្អ​ភ្លើង ដាក់​ទង់ជាតិ​អបអរ តាម​មន្ទីរ​អង្គភាព​និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ឲ្យបាន​ផុលផុ​សស្រប​តាម​ស្មារតី​នៃ​ច្បាប់​កំណត់​៕ សេង ណា​រិទ្ធ​

​

Filed in: ព័ត៌មានជាតិ