ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រថយន្ត​ប្រភេទ​សណ្តោង​ខ្នាត​ធំ បុក​រះ​រថយន្ត​ធន់​តូច​ជាច្រើន​គ្រឿង អ្នក​បរ​គេច​បាត់​ស្រមោល​

​រថយន្ត​ប្រភេទ​សណ្តោង​ខ្នាត​ធំ បុក​រះ​រថយន្ត​ធន់​តូច​ជាច្រើន​គ្រឿង អ្នក​បរ​គេច​បាត់​ស្រមោល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ បាន​បណ្តាលឲ្យ​រថយន្ត​ធន់​តូច​ចំនួន​បី​គ្រឿង​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ តែ​សំណាងល្អ ពុំ​មាន​អ្នក​បាត់បង់​ជីវិត​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​១៩ និង​៣៩​នាទី ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គល់​ស្ពាន​ព្រែក​កំពង់បាយ​ត្រើយ​ខាងកើត ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត រវាង​រថយន្ត​និង​រថយន្ត​ដែល​មាន​ទិសដៅ​ខ្វែងគ្នា រួច​ខ្ទា​ត់ទៅ​ប៉ះរថយន្ត​ចំនួន​២​គ្រឿង​ទៀត ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​ផង​ដែរ​។

​ជុំវិញ​ករណី​គ្រោះថ្នាក​ខាងលើ សមត្ថកិច្ច​បានឲ្យដឹងថា អ្នកបើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​សាវតា (​រត់គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​) បើកបរ​រថយន្ត​ម៉ាក HYUNDAI GOLD ប្រភេទ​ក្បាល​សណ្តោង ពណ៌​ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-8199 និង​សណ្តោង​រ៉ឺមី​រ៉ឺម៉ក​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 4A-8199 មាន​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន មកដល់​ចំណុច​កើតហេតុ បាន​កៀរ​រថយន្ត​មួយគ្រឿង ដែល​មាន​ទិសដៅ​ខ្វែង​គ្នា ចំ​ពី​ចំហៀង​ផ្នែក​ខាងឆ្វេង​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ អ៊ូច វូ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​មាន​អ្នក​រួម​ដំណេីរ​ម្នាក់​ឈ្មោះ ភូ យួន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប បើកបរ​រថយន្ត​ម៉ាក TOYOTA CAMRY ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AJ-6759 មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​មិន​គោរព​សិទ្ធិ ក៏​ត្រូវ​រថយន្ត​ដែល​មកពី​ទិស​ខាងកើត កៀរ ធ្វេី​ឱ្យ​រថយន្ត​ខ្ទាត​ទៅ​ប៉ះ​និង​រថយន្ត​ចំនួន​២​គ្រឿង​ទៀត ដែល​មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាលឱ្យ​អ្នកបើកបរ​និង​អ្នករួមដំណើរ​រងរបួស​ស្រាល បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​។

​ប្រភព​ដដែល​បាន​បន្តថា អ្នកបើកបរ​រថយន្ត​ដែល​រងគ្រោះ​២​គ្រឿង​ទៀត ទី​១-​ឈ្មោះ ខៀវ ស៊ី​វត្ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បើកបរ​រថយន្ត​ម៉ាក HYUNDAI CLICK ពណ៌​ទឹកសមុទ្យ ពាក់​ផ្លាកលេខ ព្រះសីហនុ 2A-0389 មាន​ទិសដៅ​ពី​លិច​ទៅ​កើត​។ អ្នកបើកបរ​រថយន្ត​ទី​២- ឈ្មោះ មែ តា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជេ​ី​ង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត បើកបរ​រថយន្ត​ម៉ាក MAZDA BT-50 ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BK-5266 មាន​ទិសដៅ​ពី​លិច​ទៅ​កើត​។

​បច្ចុប្បន្ន​វត្ថុតាង​រួម​មាន​រថយន្ត​ចំនួន​៤​គ្រឿង សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍ នៃ​ស្ន​ការដ្ឋាន​នគរ​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ