ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាល​ខេត្ត​កំពត​ប្រាប់​អាជ្ញាធរ និង​ពលរដ្ឋ​ឲ្យ​បន្តបង្កើន​ការប្រុងប្រយ័​ត្ន​ចំពោះ​ជំងឺ​កូវី​ដ​១៩ កុំ​អាង​វាក់​សាំង​

អភិបាល​ខេត្ត​កំពត​ប្រាប់​អាជ្ញាធរ និង​ពលរដ្ឋ​ឲ្យ​បន្តបង្កើន​ការប្រុងប្រយ័​ត្ន​ចំពោះ​ជំងឺ​កូវី​ដ​១៩ កុំ​អាង​វាក់​សាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បើ​ទោះ​ប្រមុខ​រាជរដ្ឋាភិបាល​គ្រោង​ផ្តល់​ការចាក់​វាក់​សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​គ្រប់រូប​ក៏ដោយ ក៏​អភិបាល​ខេត្ត​កំពត​បាន​ប្រាប់​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ទៅក្នុង​សហគមន៍ នៃ​ខេត្ត​កំពត​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នៅក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​ប្រជាពលរដ្ឋ​ប្រឈម​ងាយ​រងគ្រោះ​ចំនួន ១០០​គ្រួសារ​មក​ពី​ស្រុក​បន្ទាយមាស និង​ស្រុក​អង្គរជ័យ ខេត្ត​កំពត នៅ​ថ្ងៃ​អាទិត្យ ទី​០៣ ខែ​មករា ឆ្នាំ​២០២១ នៅ​សាលាបឋមសិក្សា អ៊ុយ ស៊ើង ត្រាំ សសរ ស្រុក​បន្ទាយមាស​។ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ដោយ​ពិធី​នោះ​មាន​ក៏​មាន​ការចូលរួម​ពី​សមាជិក សមាជិកា គណៈកម្មការ​សាខា​កាកបាទ​ក្រហម ក្រុង​ស្រុក ផង​ដែរ​នោះ​។​

​លោក ជាវ តា​យ បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​ស្ថិតនៅ​ក្នុង​ស្ថានភាព​ពិភពលោក​ក៏​ដូចជា​កម្ពុជា​យើង​បាន​នឹង​កំពុង​ជួប​នូវ​វិបត្តិ ជា​សកល​នៃ​ជំងឺ​កូវី​ត​១៩ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន​សែន បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត និង​បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ដោយមាន​ចំណាត់ការ​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ចូលមកក្នុង​សហគមន៍​។

​ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ នៅពេល​ជំងឺ​កូវី​ដ​១៩ បាន​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ប្រទេស​ថៃ សម្តេច​តេជោ បាន​បញ្ជា​ឲ្យ រាល់​ពលករ​មកពី​ប្រទេស​ថៃ​ត្រូវ​ចូល​ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​ព្រំ​ដែនផ្ទាល់​តែម្តង​មិន​អនុញ្ញាតឲ្យ​មក​ផ្ទះ​ទេ ព្រោះ​ពលករ​មកពី​ប្រទេស​ថៃ​ងាយ​ប្រឈម​និង​បញ្ហា​ការ​ឆ្លងកូវី​ដ​១៩​ខ្លាំង​។​

​ទទ្ទឹម​នឹង​នេះ សម្តេច​ក៏​គ្រោង​នឹង​ផ្តល់ជូន​ការចាក់​វាក់​សាំង​ការពារ​ជំងឺ​កូវី​១៩ ដល់​ពលរដ្ឋ​គ្រប់រូប​ដោយ​ឥតគិតថ្លៃ ដែល​ជំហាន​ដំបូង​នេះ​ត្រូវ​ប្រើ​វាក់​សាំង​ចំនួន ១​លាន​ដូស​នៅ​ពេល​ខាង​មុខ​ផង​ដែ​រ​។​

​បើទោះបី​យ៉ាងនេះក្តី លោក​អភិបាលខេត្ត ក៏បាន អំពាវនាវ​ដល់​ពលរដ្ឋ ពិសេស​អាជ្ញា​ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា ជំងឺ​កូវី​ដ​១៩​នេះ​បន្ថែម​ទៀត ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ឬ​បណ្ដែតបណ្ដោយ​ចំពោះ​បញ្ហា​នេះ បើទោះជា​មាន​វាក់​សាំង​ការពារ​ហើយ​ក៏ដោយ​ចុះ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏បាន ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​តេជោ​ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង គ្រប់​កាលៈទេសៈ និង​បាន ជំរុញ លើកទឹកចិត្ត​ដល់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​សង្គម ពិសេស​វិធាន​អនាម័យ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត​ឲ្យបាន​ជាប្រចាំ ហើយ​បើ​មិនចាំបាច់ សូម​កុំ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ដែល​មាន​មនុស្សម្នា​ច្រើន​។

​ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការដាំដុះ​ឬ​បង្កើត​ជា​វ៉ា​រី​វប្បកម្ម​ការចិញ្ចឹម​ត្រី និង​សត្វ រួមផ្សំ​បន្ថែមទៀត ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ឲ្យបាន​កាន់តែ​ល្អប្រសើរ ព្រោះ​អំណោយ​ដែល​បាន​ដល់ពេល​នេះ​គ្រាន់តែ​បាន​ជួយ​រំលែក​ការលំបាក​មួយ​គ្រា​តែប៉ុណ្ណោះ​។​

​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំង​ចំនួន​១០០ គ្រួសារ ក្នុងនោះ​មក​ពី​ស្រុក​បន្ទាយមាស​៥០​គ្រួសារ និង​ស្រុក​អង្គរជ័យ​៥០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ស្ករស​១​គីឡូក្រាម និង​ថវិកា​មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ