ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាលខេត្ត​ប៉ៃលិន​ចុះសួរសុខទុក្ខ​ដល់​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដើម្បី​ពង្រឹក​ការងារ

​អភិបាលខេត្ត​ប៉ៃលិន​ចុះសួរសុខទុក្ខ​ដល់​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដើម្បី​ពង្រឹក​ការងារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ប៉ៃលិន​) ដើម្បី​ពង្រឹក​កាងា​រនិង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ប្រដាប់អាវុ​ធ​ដែល​ឈរជើង​នៅ​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​ទើប នៅ​រសៀល​ថ្ងៃ​សៅរ៍ ៤​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ ឣ្ន​ក​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បានឣ​ញ្ជើ​ញ​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​កងកម្លាំង​ការពារ​ព្រំដែន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

ក្នុង​ការទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ បទល្មើស​ជួញដូរ​ផ្សេងៗ ពិសេស​ត្រៀម​ទទួល​ពលករ​ដែល​ចំណាកស្រុក​ចូលមក​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា ដើម្បី​បញ្ជូន​មក​ធ្វើ​ចត្តា​ឡី​ស័ក ក្រោម​ការពិនិត្យ​និង​តាមដាន​សុខភាព​ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូវី​ដ​១៩​ចូល​ក្នុង​សហគមន៌​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល លោកជំទាវ​អភិបាលខេត្ត បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​កងកម្លាំង​ទាំងអស់ និង​រួម​គ្នា​បំពេញ​តួនាទី ភារកិច្ច​អោយបាន​ល្អ មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​អោយបាន​រឹងមាំ ដើម្បី​រួម​គ្នា​ទប់ស្កាត់​កុំអោយ​វីរុស​កូវី​ដ​១៩​ឆ្លង​ចូល​សហគមន៍​បាន ហើយ​ក្នុង​ពេល​បំពេញ​ភារកិច្ច​នេះ ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់​កុល ជែល ជាប្រចាំ និង​មិន​ត្រូវ​ទៅ​ប៉ះពាល់​ដោយផ្ទាល់​ត្រូវ​រក្សា​គំលាត​សង្គម​ចាប់​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ​កុំទៅ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ពលករ ដែល​ស្ថិត​ក្នុង​ការសង្ស័យ​មាន​ផ្ទុក​វីរុស​កូវី​ដ​១៩ នោះ ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន​ដល់​ក្រុមការងារ និង​គ្រូពេទ្យ​ជំនាញ​បើ​មាន​ការសង្ស័យថា​សុខភាព​ខ្លួន​មិន​ប្រក្រតី​៕

Filed in: ព័ត៌មានជាតិ