ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​យុវជន​សង្ស័យ​បង្ក​ហិង្សា​

សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​យុវជន​សង្ស័យ​បង្ក​ហិង្សា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម​ពុទ្ធីឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១១:៤០​នាទី​នៅ​ចំណុច​ភូមិ​ស្តី​លើ​ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា (​កាប់​នឹង​កាំបិត គប់​ដុំ​ថ្ម និង​កាប់​ម៉ូតូ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់​ឈ្មោះ​សល់​សាន់​ហៅ​តឿ​ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្តី​លើ​ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​មកកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើ​ការសាកសួរ ។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ សល់ សាន់ ហៅ តឿ បាន​ឆ្លើយ​សារភាពថា​ខ្លួន​រួមទាំង​បក្សពួក​ចំនួន​០៣​នាក់​ទៀត ដែល​មាន​ឈ្មោះ​ភឿន​, និង​ឈ្មោះ​ថៃ​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សុខ រ៉ានី​ឆា ភេទ​ប្រុស​អាយុ​១៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​បណ្តាលឲ្យ​រងរបួ​សមុតរ​យះចេញ​ឈាមត្រ​ង់​សៀតផ្កា​ខាងឆ្វេង និង​មុត​រយះ​ត្រង់​ខ្នង​ខាងឆ្វេង ព្រមទាំង​ខូចខាត​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៩ ត្រង់​អាវ​ម៉ូតូ​ខាងមុខ​កុង​ទ័រ និង​ក្បាល​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​វេលា​ម៉ោង​១៧:០០​នាទី នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង ពិតប្រាកដ​មែន​ដោយ​មូលហេតុ ខឹង​ជនរងគ្រោះ​ស្រលាញ់​អតីត​សង្សារ​របស់​ខ្លួន ។ ចំណែក​បក្សពួក​របស់​ខ្លួន​ចំនួន ០២ នាក់​ទៀត កំពុងតែ​រត់​គេច​ខ្លូន​។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ