ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ដល់​ពលក​រ​ខ្មែរ​មិន​ត្រូវ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រក​របៀន​ឡើយ ខណៈ​មាន​ជម្ងឺ​កូ​វិដ​.១៩​ឆ្លងតាម ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ដល់​ពលក​រ​ខ្មែរ​មិន​ត្រូវ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រក​របៀន​ឡើយ ខណៈ​មាន​ជម្ងឺ​កូ​វិដ​.១៩​ឆ្លងតាម ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ បេសកកម្ម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ព្រំដែន ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ខណៈ​ច្រកទ្វារព្រំដែន​កម្ពុជា​ថៃ ពេល​ដែល​ពលករ​ឆ្លង​ដែន​ចូល​មក​ខ្មែរ​វិញ​ពិនិត្យ​ឃើញ​មាន​ករណី​ជំងឺ​កូវី​ដ​១៩ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ ដោយ​សង្កេតឃើញ​ពលករ​ឆ្លងដែន​ច្រករបៀង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ និង​លើកឡើង​ថា “​យើងទាំងអស់គ្នា​សង្ឃឹមថា នឹង​ឆ្លង​ផុត​គ្រោះ​ភិត គ្រោះ​ភ័យ យើង​រួម​គ្នា យើង​នឹង​ឆ្លង​ផុត​គ្រា​លំបាក​មួយ​នេះ ។​

លោកជំទាវ​ក៍​សូម​ជូនពរ​ដល់​ពុក​ម៉ែ​បងប្អូន​ជាទីគោរព​ស្រលាញ់​ទាំងអស់ ទទួល​បាន​សុខ​
​ភាពល្អ ឈ្នះ​អស់​ខ្មាំង​សត្រូវ ឆ្នាំ​ថ្មី​នាំមក លាភ​ជ័យ ភាព​ជោគជ័យ​គ្រប់​ភារកិច្ច ។​លោកជំទាវ​បន្តថា សូម​ពុក​ម៉ែ​បងប្អូន កុំ​ភ្លេចខ្លួន​ត្រូវ​រក្សា​អនាម័យ លាងដៃ អោយបាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ រក្សា​គម្លាត​ពីគ្នា អោយបាន​២​ម៉ែត្រ​យ៉ាងតិច ។​

រឿង​សំខាន់​មួយទៀត នាង​ខ្ញុំ​សូម​ជំរាប​ជូន​ពុក​ម៉ែ​បងប្អូន​ទាំងអស់​អោយបាន​ជ្រាប និង​យល់​ថា បើសិន​មាន​បងប្អូន​កូនចៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​បំណង​វិលត្រឡប់​មក​វិញ សូម​កុំ​ប្រថុយ​ជីវិត ឆ្លងកាត់​ច្រករបៀង​ខុសច្បាប់ ។ ត្រូវ​បង្ហាញខ្លួន អោយ​មន្ត្រី​សុខាភិបាល និង​ក្រុម​សមត្ថកិច្ច តាម​ច្រកទ្វារ ដើម្បី​ជួយ​ពិនិត្យ​សុខភាព​អោយបាន​ច្បាស់លាស់ មុនពេល​ចូល​ទៅ​ជិត​ជាមួយ​ក្រុម​គ្រួសារ ។ យើង​ត្រូវ​ការពារ​សុខភាព​ក្រុមគ្រួសារ​ជាទី​ស្រលាញ់​របស់​យើង ហើយ​ការ​អោយ​នៅ​ដាច់ដោយឡែក គឺ​មាន​ការ​មើលថែ ម្ហូបអាហារ ស្នាក់​នៅ​ដោយ​យកចិត្តទុកដាក់​បំផុត​ពី​ក្រុមការងារ​ដោយ​មាន​ការ​ឧបត្ថម ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​យើង សម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី ។​

សូម​ពុក​ម៉ែ​បងប្អូន​កុំ​ភ័យ​កុំ​ព្រួយ កុំ​ចាញ់បោក​មេខ្យល់ បោកប្រាស់​អោយសោះ ។ តែ​វិធី​ដ៍​ល្អ​បំផុត សូម​ពុក​ម៉ែ​បងប្អូន​ដែល​កំពុង​រស់នៅ​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​សំងំ​រក្សា​រស់នៅ​មួយកន្លែង ជៀសវាង​ការឆ្លង​នូវ​មេរោគ កូវី​ដ​-19 ព្រោះ​កំពុង​ឆ្លង​ជា​កំហុក​នៅក្នុង​សហគមន៍​នៃ​ប្រទេស​ថៃ ។ ម្យ៉ាងទៀត បើ​ក្នុង​ករណី​បងប្អូន​លួច​ឆ្លងដែន​មកដល់​ផ្ទះ​ហើយ សូម​រស់នៅ​ដាច់ដោយឡែក សំងំ​នៅផ្ទះ​អោយបាន​១៤​ថ្ងៃ​សិន ទើប​ចេញ​ក្រៅ ក្នុង ករណី​បងប្អូន​មាន​អាការៈ​ប្លែក​មិន​ស្រួល សូម​ប្រញាប់​ទាក់ទង ក្រុមការងារ​
​នៅ​មូលដ្ឋាន ឬ មន្ត្រី​សុខាភិបាល​ដើម្បី​ពិនិត្យ​សុខភាព​ជា​បន្ទាន់ ។ សូម​បងប្អូន​ទាំងអស់​រួមគ្នា ដើម្បី​សហគមន៍​យើង និង ប្រទេស​កម្ពុជា​យើង​អោយ​ជៀសផុត ពី​មេរោគ​ដ៍​កាច​សាហាវ​មួយ​នេះ ។​

​តាម​ការប្រកាស​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល​នៅ​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ១ ខែ​មករា​ឆ្នាំ ២០២១ នេះ​នៅ​ខេត្ត​ប៉ៃលិន​វិជ្ជមាន​ជំងឺ​កូវី​ដ​ចំនួន 10 នាក់​នៅ​ក្រុង​ប៉ៃលិន​ចំនួន​ម្នាក់​នៅ​ស្រុក​សាលា​ក្រៅ​ចំនួន 9 នាក់​៕

Filed in: ព័ត៌មានជាតិ