ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ប្រកាស​ចូល​កាន់តំណែង​អភិបាល​ថ្មី ស្រុក​បន្ទាយមាស ខេត្ដ​កំពត​, អភិបាលខេត្ត​រំលឹក​ឲ្យ​មន្ដ្រី​ទាំងអស់ កុំ​យក​តួនាទី​ធ្វើឲ្យ​ពលរដ្ឋ​ឈឺចាប់

​ប្រកាស​ចូល​កាន់តំណែង​អភិបាល​ថ្មី ស្រុក​បន្ទាយមាស ខេត្ដ​កំពត​, អភិបាលខេត្ត​រំលឹក​ឲ្យ​មន្ដ្រី​ទាំងអស់ កុំ​យក​តួនាទី​ធ្វើឲ្យ​ពលរដ្ឋ​ឈឺចាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពត​)៖ អភិបាល​ថ្មី​ស្រុក​បន្ទាយមាស លោក នូ ច័ន្ទ​ដា អតីត​ប្រធាន​ច្រកចេញ​ចូល​រដ្ឋបាលខេត្ត​កំពត ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង ជំនួស​លោក ស៊ីវ ផេង ដែល​ត្រូវ​តែងតាំង​ជា​អភិបាលរង​ខេត្ត​កំពត​។ ពិធី​ប្រកាស​តែងតាំង​នេះ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​សាលា​ស្រុក​បន្ទាយមាស នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​។​

យោងតាម​អនុក្រឹត្យ​លេខ ១០២៤ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្តីពី​ការតែងតាំង​មន្ត្រីរាជការ ត្រូវបានតែងតាំង លោក នូ ច័​ន្ធ​ដា ឋានន្តរស័ក្តិ​មន្ត្រី ថ្នាក់​លេខ​១ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

នា​ឱកាស​នោះ លោក ម៉ៅ ធនិន បាន​គូស​រំលេច​ថា មន្ត្រី​ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត ឲ្យ​យល់​អំពី​ការប្រើប្រាស់​អំណាច និង​តួនាទី​របស់​ខ្លួន ពិសេស​សម្រាប់​មន្ត្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​សង្កាត់ មេ​ប៉ុស្តិ៍ និង​ស្មៀន​ឃុំ​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាងណា​បម្រើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ល្អ និង​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត ដែល​ជា​ការចង់បានរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

លោក​អភិបាលខេត្ត បាន​បន្តថា អំណាច​ចែកចេញជា​ពីរ គឺ​ទី​១៖ អំណាច​ជា​ភ្លើង និង​ទី​២៖ អំណាច​ជា​ទឹក ហើយ​មន្ត្រី​ដែល​រាជរដ្ឋាភិបាល​មាន​ទំនុកចិត្ត ដែល​បាន​ប្រគល់​អំណាច​ជូន​នោះ គឺ​ត្រូវ​ចេះ​ប្រើ​អំណាច​ទាំង​ពីរ​នេះ ឲ្យបាន​សមស្រប ហើយ​ត្រូវ​ដឹងថា​ពេល​ណា​ត្រូវ​ប្រើ​អំណាច​ជា​ភ្លើង ពេល​ណា​ត្រូវ​ប្រើ​អំណាច​ជា​ទឹក ដើម្បី​កុំឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់ ឬ​ការ​មិន​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​របស់​យើង​។​

លោក ម៉ៅ ធនិន គូសបញ្ជាក់ថា ក្នុងនាម​ជា​មន្ត្រី​ត្រូវតែ​បម្រើ​រាស្ត្រ ហើយ​មិន​ត្រូវ​យក​តួនាទី​ដែល​បានមក​ពី​រាស្ត្រ តាមរយៈ​រាជរដ្ឋាភិបាល មក​ធ្វើឲ្យ​រាស្ត្រ​មាន​ភាពឈឺចាប់ ឬ​បង្ក​ការលំបាក​ណាមួយ​ដល់​រាស្ត្រ​នោះទេ​។ ហាម​ដាច់ខាត មិន​ឲ្យ​មន្ត្រី​ណា​មួយ យក​តួនាទី ដើម្បី​ធ្វើ​អាជីវកម្ម ឬ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ មន្ត្រី​ត្រូវតែ​ធ្វើខ្លួន ជា​អ្នក​ជួយ ជា​អ្នក​សង្គ្រោះ​រាស្ត្រ ហើយ​ត្រូវ​មើល​ពី​គំរូ​របស់​សម្តេច​តេជោ ដែល​លោក​ហ៊ាន​យក​ទាំង​ជីវិត​ទៅ​ប្តូរ​យក​សន្តិភាព ដើម្បី​រាស្ត្រ និង​ដើម្បី​ប្រទេសជាតិ​។​

លោក​អភិបាលខេត្ត ក៏​បាន​សង្កត់ធ្ងន់ថា បើ​មន្ត្រី​ណា​ដែល​បាន​ដឹងខ្លួន​ថា ធ្លាប់​មាន​ឥរិយាបថ ឬ​ធ្វើ​មិន​សមរម្យ​ពីមុនមក សូម​ធ្វើ​ការកែប្រែ​ពី​ឥឡូវនេះ​តទៅ​។ ហើយ​បើ​មន្ត្រី​ណា រាប់​ចាប់ពី​ស្មៀនឃុំ​-​សង្គាត់ មេ​ប៉ុស្តិ៍​ឡើងទៅ បើ​ដឹង​ខ្លួន​ថា មិន​អាច​អនុវត្ត​ភារកិច្ច តួនាទី​បាន​ត្រឹមត្រូវ​ទេ​នោះ អាច​ដាក់​ពាក្យសុំ​លាឈប់​បាន​៕FN

 

Filed in: ព័ត៌មានជាតិ