ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ​៖ កម្លាំងនគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​ចំនួន​០៨​នាក់​​ ករណីសង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ជាមួយនឹង​វត្ថុ​តាង​ «​គ្រឿងញៀន​»​ ជា​ច្រើន​កញ្ចប់​ផង កាលពី​រសៀល​ថ្ងៃ​ទី ៣០ មិថុនា នៅ​០២​ទីតាំង​​ផ្សេង​គ្នា ក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ ។

​តាម​រយៈ​របាយ​ការ​ណ៍អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​ជំនាញ​របស់​លោកបាន​ចុះ​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ក្រុម​នេះ នៅ​ពេល​ចេញ​ល្បាត​នៅ​តាម​ភូមិសាស្ត្រ​ក្នុងស្រុក​សំពៅ​លូន​ ។ ​ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​​បាន​ត្រូ​ត​ពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ជា​ច្រើន​ថង់​ និង​គ្រាប់ រួម​ជាមួយនឹង​ស​ម្ភារពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​ពួក​គេ​រក្សា​ទុក​ជាប់​ខ្លួន និងលាក់​ទុក​នៅ​ក្នុងផ្ទះ​ ។

​នៅ​ក្នុង​របាយ​ការ​ណ៍​​ដដែល ​ក្រុម​ជនសង្ស័យ​ទាំង​០៨​នាក់​រួម​មាន​៖ ១​-​ឈ្មោះ នាក់ នី ភេទ​ស្រី​ អា​យុ​៣៨​ឆ្នាំ ២-​ឈ្មោះ មិត្ត ឡា​ត់ អាយុ​២៨​ឆ្នាំ ៣-​ឈ្មោះ កេ​ត វល្លិ​ល័​ក្ខ ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ ៤-​ឈ្មោះ ឌឿ​ន សុខ​ឈាង ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ៥-​ឈ្មោះ សឹម ឌី​ណា ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ៦-​ឈ្មោះ កែវ ភ័​ក្រ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ៧-​ឈ្មោះ ទុំ ទិ​ត្យ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ និង​៨-​ឈ្មោះ យុន ធឿ​ន ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ​ពួ​ក​គេ​ជា​អ្នកស្រុក​សំពៅ​លូន​តែ​ម្ដង ​។

​តាម​របាយ​ការ​ណ៍​​ដដែល លោក ទឹម វិ​ឆ័​យ បាន​និយាយ​ថា ជនសង្ស័យ​០២​នាក់ ឈ្មោះ ទុំ ទិ​ត្យ និង​ឈ្មោះ យុន ធឿ​ន នេះ​ ត្រូវ​បាន​កម្លាំង​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​ចុង​ក្រោយ​ក្នុង​​ថ្ងៃ​ដដែល ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ចំនួន​០៦​នាក់​ខាងលើ ដែល​​ឃាត់ខ្លួន​លើក​ដំបូង​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និងលោក​ព្រះរាជអាជ្ញា​ ។​

ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​សរុប​ចំនួន​០៨​នាក់មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ ១-​ម្សៅក្រាម​ព​ណ៌.​ស​ថ្លា​ (​ម៉ា​ទឹកកក​) ​ចំនួន​១៣​ថង់ និង​មួយ​ចំនួន​ច្រក​ទុក​ក្នុង​​ទុយោ ២-​ប្រភេទ​ថ្នាំ​គ្រាប់​ព​ណ៌​ផ្កាឈូក​មាន​អក្សរ​ «WY» ចំនួន​៤៨​គ្រាប់ និងព​ណ៌​បៃតង​០១​គ្រាប់ ៣-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង ៤-​សម្ភារ​សម្រាប់​ប្រើប្រាស និង​សម្រាប់​វិច​ខ្ចប់​មួយ​ចំនួន ៥-​កាំបិត​ច្រើន​ប្រភេទ​ចំនួន​០៧​ដើម ៦-​ម៉ូតូ​០១​គ្រឿង​ជា​មធ្យោបាយ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស និងសម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​។

​​បើ​យោ​ម​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​ចំនួន​០៦​នាក់​លើក​ដំបូង ជនសង្ស័យ​០២​នាក់​ឈ្មោះ ទុំ ទិ​ត្យ និង​ឈ្មោះ យុន ធឿ​ន អាច​ជា​មេ​នាំ​អា​ទ៌​ឲ្យ​មានការ​ប្រ​ព្រ​ព្រឹ​ត្តបទ​ល្មើស​គ្រឿងញៀន​នេះ​ ។ ព្រោះ​បើ​តាម​របាយ​ការ​ណ៍​​សមត្ថកិច្ច ជន​ទាំង​០២​នាក់​នេះ ត្រូវ​មន្ត្រី​ជំនាញ​ឆែកឆេរ​ផ្ទះ​រក​ឃើញ​គ្រឿងញៀន​ច្រើន​ជាងគេ​រហូត​ដល់​ចំនួន​១២​កញ្ចប់​មាន ។

​លោក ទឹម វិ​ឆ័​យ បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ​តាម​នីតិវិធី ជនសង្ស័យ​ប្រុស ស្រី ទាំង​០៨​នាក់​ជាមួយនឹង​វត្ថុ​តាង ត្រូវ​បាន​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​បញ្ជូន​ពួក​គេ​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ