ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ប្រកាស​តែងតាំង​លោក​វរសេនីយ៍ទោ ទេព រដ្ឋា ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ជំនួស​លោក​វរសេនីយ៍ឯក មាស ឬ​ទ្ធី ដែល​ត្រូវបាន​តែងតាំង​ជា​ស្នងការរង​!

​ប្រកាស​តែងតាំង​លោក​វរសេនីយ៍ទោ ទេព រដ្ឋា ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ជំនួស​លោក​វរសេនីយ៍ឯក មាស ឬ​ទ្ធី ដែល​ត្រូវបាន​តែងតាំង​ជា​ស្នងការរង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​ អនុវត្តន៍​តាម​បទបញ្ជា និង​ទទួលបាន​ការអនុញាតិ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​ស​បណ្ឌិត នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ឃូ ពៅ អភិបាល នៃ​គណ​អភិបាល​ស្រុក​ព្រះនេត្រព្រះ និង​លោក លោកស្រី​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី ប្រកាស​តែងតាំង​មុខតំណែង លោក​អធិការ​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរ​:​សេនីយ៍​ទោ ទេព រដ្ឋា គឺ​ជា​អធិការរង ផែន​ការងារ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ត្រូវបាន​តែងតាំង​មុខតំណែង​ជា អធិការ​នៃ​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ ជំនួស​លោក​វរ​:​សេនីយ៍​ឯក មាស ប្ញ​ទ្ធី អតីត​អធិការ​ចាស់ ត្រូវបាន​ថ្នាក់ដឹកនាំ​តែងតាំង​មុខតំណែង​ជា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់​ចេញ​ទិសដៅ ដល់​លោក​អធិការ​ថ្មី​ក៏ដូចជា​មន្ត្រីក្រោមឱវាទ កោ​ល​ការណ៍​សំខាន់ៗ​ចំនួន ៦​ចំណុច ១-​ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សាធារណៈ ១០០%​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ដែនដី​របស់​ខ្លួន ២-​ផ្សព្វផ្សាយ​អប់រំ បង្ការ​ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន ៣-​ផ្តល់​សេវា​សាធារណៈ​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ជាពិសេស (​ផ្តល់​សៀវភៅ​គ្រួសារ ក​២ ក​៤ , ពន្លើន​នូវ​អត្តសញ្ញាណ​ប័ណ សញ្ញា​ត​ខ្មែរ និង​សេវា​សាធារណៈ​ផ្សេងៗ ) ៤-​ក្តាប់​មុខសញ្ញា​បទល្មើស​ព្រហ្មទណ្ឌ​ចាស់​ថ្មី ក្នុង​មូលដ្ឋាន ៥-​ត្រូវ​ត្រៀម​លក្ខណៈ​កសាង​ផែនការ កសាង​ការងារ​ដើម្បី​អនុវត្ត ជាពិសេស​កសាង​ផែនការ ការពារ​បោះឆ្នោតជាតិ​២០២៣​ខាងមុខ ៦-​ត្រូវ​បន្ត​សហការ​ល្អ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ឋ​ឱ្យ​បានល្អ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការបំពេញ​ការងារ ៕

Filed in: ព័ត៌មានជាតិ