ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​ឲ្យ​រៀបចំ​ជួបជុំ​មនុស្ស​ចាស់​ឲ្យបាន​មុនបុណ្យ​ភ្ជុំបិណ្ឌ និង​ចែក​អំណោយ​សម្តេច​តេជោ ៥២៥​នាក់​

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​ឲ្យ​រៀបចំ​ជួបជុំ​មនុស្ស​ចាស់​ឲ្យបាន​មុនបុណ្យ​ភ្ជុំបិណ្ឌ និង​ចែក​អំណោយ​សម្តេច​តេជោ ៥២៥​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​សុខទុក្ខ​របស់​មនុស្ស​ចាស់ ពិសេស​ចូលរួម​អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១​តុលា នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​បាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ជួបជុំ​និង​សំណេះសំណាល​ជាមួយ​លោកតា លោកយាយ អ៊ំ ពូ មីង មកពី​តាម​បណ្តា​ខណ្ឌ និង​មន្ទីរ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥២៥​នាក់ ព្រមទាំង​នាំយក​អំណោយ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់ជូន​លោក​យាយ លោកតា នា​ឱកាស​នោះ​ផងដែរ​។​

​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​គូសបញ្ជាក់ថា ទិវា​មនុស្ស​ចាស់​កម្ពុជា ឆ្នាំ​២០២២ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​មនុស្ស​វ័យចាស់​ជា​មរតក​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​គ្រួសារ និង​សង្គមជាតិ​» ក្នុងន័យ​ផ្តល់​នូវ​ភាពកក់ក្តៅ និង​បង្ហាញ​ឲ្យ​កាន់តែច្បាស់ ពី​ការយកចិត្តទុកដាក់​ខ្ពស់​ជាមួយ​មនុស្ស​វ័យចាស់ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា និង​ថែរក្សា​មនុស្ស​ចាស់ ឲ្យ​ដូច​ថែរក្សា​ខ្លួនឯង​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ លោកស្រី មុំ ចាន់​ដា​នី ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​សង្ខេប​ស្តី​អំពី​វឌ្ឍនភាព​ន ការរៀបចំ​ពង្រឹង និង​ពង្រីក​សមាជិកសមាគម ព្រមទាំង​ការថែទាំ​ទំនុក​បំរុង ដល់​មនុស្ស​វ័យចាស់ នៅ​រាជធានី​ភ្នំពេញ​។ លោកស្រី​បន្ត​ថា យោងតាម​ទិន្នន័យ​របស់​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២ ក្នុង​រាជធានី​ភ្នំពេញ មាន​មនុស្ស​វ័យចាស់​ចាប់ពី អាយុ​៦១​ឆ្នាំ​ឡើង​ទៅ សរុប​ចំនួន​១៣៣,៣៦៣​នាក់ នៃ​ប្រជាជន​រស់នៅ​រាជធានី​ភ្នំពេញ និង​បាន​ចងក្រង ពង្រឹង និង​ពង្រីក​សមាជិក សមាគម​មនុស្ស​វ័យចាស់ នៅតាម​សង្កាត់​ទាំង​១០៥ តាម​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ សរុប​ចំនួន​២១,២២៤​នាក់ (​ស្រី​ចំនួន​១៣១៣៨​នាក់​) ។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធានកិត្តិយស​អនុគណៈកម្មការ​មនុស្ស​ចាស់ កម្ពុជា​ធានី​ភ្នំពេញ បាន​ថ្លែង​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ លោកតា លោកយាយ លោកតា អ៊ំ ពូ មីង ដែល​ជា​ឃ្លាំង​នៃ​ចំណេះដឹង និង​សំបូរ​ដោយ​បទពិសោធន៍ ដែល​បាន​បង្ហាញឲ្យឃើញ​កាន់តែច្បាស់ អំពី​តម្លៃ​ដ៏​មហាសាល​របស់​មនុស្ស​វ័យ​ចាស់ ឲ្យ​សក្តិសម​ទៅ​នឹង​គុណ​បំណាច់​របស់ លោកតា លោកយាយ អ៊ំ ពូ មីង នឹង​ផ្តល់​តំលៃ​យ៉ាង​ធំធេង តាមរយៈ​ការ​កំណត់​យក​ថ្ងៃ​ទី​១ តុលា ជា​ថ្ងៃ​ប្រារព្វ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​។ ឯកឧត្តម ក៏​បាន​បន្តថា មនុស្ស​ចាស់​នេះ​ហើយ ជា​អ្នកមានគុណ​ចំពោះ​ជាតិ​មាតុភូមិ​យ៉ាង​ធំធេង ដោយ​ពួកគាត់​ជា​អ្នក​ដើរ​ដង្ហែរ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​រំដោះប្រទេស​ចេញ​របប ប៉ុល ពត និង​បាន​ចូលរួម​ជាមួយ​សម្តេច ក្នុង​កសាង​ប្រទេសជាតិ ពី​ចំណុចសូន្យ រហូត​មាន​ការអភិវឌ្ឍ​រីកចំរើន រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​លោក​ស្រី​ប្រធាម​ន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ និង​យុវ​និតិ​សម្បទា ឲ្យ ពិនិត្យ​លើ​ការជួបជុំ​មនុស្ស​ចាស់​ឲ្យបាន​មុនបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឲ្យ​លោ​យាយ​លោកតា មាន​លទ្ធភាព​ធ្វើ​បុណ្យ​ធ្វើ​ទាន​។​

​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ដែល​ផ្តល់ជូន​លោកតា លោកយាយ ៥២៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​៖
១•​អង្ករ ២៥​គីឡូក្រាម​
២•​ត្រីខ ១​យួរ​
៣•​ទឹកត្រី ឬ​ទឹកស៊ីអ៊ីវ​៦​ដប​
៤•​ទឹក​សុទ្ធ​១​កេស​
៥•​ប្រេង​ឆា​២​ដប​
៦•​មី​១​កេស និង​ថវិកា ៥​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ