ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​សំណេះសំណាល និង​ផ្តល់​ស្រូវ​ពូជ ព្រមទាំង​ស្បៀងអាហារ ដល់​ប្រជា​កសិករ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ចំនួន ១១.៥២៨ គ្រួសារ​។ ពិធី​សំណេះសំណាល​ជាមួយ​ប្រជាកសិករ និង​ចែក​ស្រ​ពូជ​នេះ ធ្វើឡើង​នៅ​ព្រលាន​យន្តហោះ​ខេត្តបាត់ដំបង​។
​តាម​របាយការណ៍​របស់ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង​បានឲ្យដឹងថា កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង បាន​ជួបប្រទះ​គ្រោះទឹកជំនន់​ដោយ​ទឹកភ្លៀង បាន​ប៉ះពាល់​ដល់​១៤ ក្រុង ស្រុក (​លើ ៩១​ឃុំ​សង្កាត់ និង​៥០២​ភូមិ​) បណ្ដាលឱ្យ​រង​ផលប៉ះពាល់​ដល់​ប្រជាជន សរុប​ចំនួន ២៩.៣៨៤​គ្រួសារ ក្នុងនោះ​បាន​ជម្លៀស​ប្រជាជន​មក​ទីទួល​សុវត្ថិភាព​ចំនួន ១,០៥១ គ្រួសារ គ្រួសារ និង​ធ្វើឲ្យប៉ះពាល់​ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤​ខ្នង ខូចខាត ៣២​ខ្នង ប៉ះពាល់​សាលារៀន ៧៦ កន្លែង មណ្ឌល​សុខភាព ០៦ កន្លែង វត្ត ១៩​កន្លែង និង​អគារ​រដ្ឋបាល​សាធារណៈ ០៤​កន្លែង​។
​លើសពីនេះ បណ្តាល​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​របស់​ប្រជា ពលរដ្ឋ មាន​ចំនួន ៤៥៨១២ ហិកតា និង​ខូចខាត​ចំនួន ២៧.២៣៣ ហិកតា​។ ដោយឡែក តាម​ការពិនិត្យ និង ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ជាក់ស្តែង ផ្ទៃដី ដែល​អាច​ធ្វើការ​ស្តារ​ឡើងវិញ​បាន​មាន​ចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨​គ្រួសារ និង​ប៉ះពាល់​ដំណាំ​រួមផ្សំ​ផ្សេងៗ មាន​ចំនួន ៣៣.៧៩៧ ហិកតា និង​ខូចខាត​១៦.២១៩ ហិកតា​។​

សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ជួប​បងប្អូន​ប្រជាកសិក​រនា​ថ្ងៃនេះ និង​បាន​ចូលរួម​សោកស្ដាយ និង​រំលែក​ការលំបាក​ជា​មួយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។ សម្តេច​តេជោ ហ៊ុន សែន បាន​នាំយក​នូវ​ព្រះរាជ​បណ្តាំ​ព្រះមហាក្សត្រ និង​សម្តេចម៉េ សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​បាត់ដំបង ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​បងប្អូន​ប្រជាកសិករ​គ្រប់ៗ​រូប​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វិសាលភាព​ប៉ះពាល់​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ​ធំ​ជាង​ឆ្នាំ​២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និង​ប្រជាពលរដ្ឋ​យើង នឹង​រួម​គ្នា​ជម្នះ​ការលំបាក​ដែល​បង្ក​ដោយ​ទឹកជំនន់​នាពេលនេះ​។ សម្តេច​តេជោក៏បាន​ថ្លែងអំណរគុណ​ប្រជាព​លរ​ដ្ឋ​ខេត្ត​បាត់ដំបង ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នា​ពេល​កន្លងទៅ​នេះ​។

​ជាង​ថ្មី​ម្តងទៀត សម្តេច​តេជោ ក៏ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ចែក​ពូជ​ដំណាំ​ផ្សេងៗ​ជូន​ប្រជាកសិករ ដែល​មិន​អាច​ធ្វើស្រែ​ឡើងវិញ​បាន និង​ណែនាំ​ឱ្យ​រដ្ឋមន្ត្រី​កសិកម្ម​ពិចារណា​ផលិត​ពូជស្រូវ​ទុក​ជូន​ប្រជាកសិករ ដើម្បី​បាន​បង្កបង្កើត​ផល​ឡើងវិញ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការ​ធ្វើ​កសិកម្ម​មិន​ត្រូវ​ធ្វើ​កសិកម្ម​បែប​ធម្មតា​នោះ​ទេ ត្រូវ​រិះរក​វិធី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជា​កសិករ​មាន​ផល​ចំណេញ​ច្រើន តាមរយៈ​វិធីសាស្ត្រ​ធ្វើ​កសិកម្ម​បែប​ទំនើប លឿន​រហ័ស​ទាន់​ចិត្ត និង​ទទួលបាន​ផល​ច្រើន​។

ទាក់ទង​ទៅនឹង​ស្ថានភាព​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ម្សិលមិញ​នេះ មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី នោះទេ នេះ​ជា​ថ្ងៃទី​៤​ហើយ ដែល​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​សូម្បី​តែ​ម្នាក់​។ តែ​ទោះជា​មិន​មាន​ឆ្លង​ថ្មី​ក៏​ដោយ យើង​នៅតែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្តន៍​វិធានការ​នានា ដើម្បី​ការពារ​ជំងឺ​កូវី​ដ​១៩ ពី​ព្រោះកូ​វីដ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នោះទេ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់ ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេស​: ហើយ​សម្តេច​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​ជា​បន្ត​ទៀត​។ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​នៅជាប់​ជាមួយ​ប្រជាពលរដ្ឋ ជា​ពិសេស​ពេល​ពលរដ្ឋ​មាន​ទុក្ខ​លំបាក​គណបក្ស​ប្រជាជន​កម្ពុជា តែ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ពេលវេលា​៕

default

Filed in: ព័ត៌មានជាតិ