ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

លោក​អភិបាលរង​ខេត្ត​ស្វាយរៀង​លោក​អភិបាលរង​ក្រុង​បាវិត ដឹកនាំ​ក្រុម​ការងារ​ចុះ​ណែនាំ​ដល់​ម្ចាស់ផ្ទះ​ដែល​កន្លង​មក​ជួល​ទីតាំង​ទៅដល់​ក្រុមហ៊ុន​ជល់​មាន់​តាម​អន​ឡា​ញ​

លោក​អភិបាលរង​ខេត្ត​ស្វាយរៀង​លោក​អភិបាលរង​ក្រុង​បាវិត ដឹកនាំ​ក្រុម​ការងារ​ចុះ​ណែនាំ​ដល់​ម្ចាស់ផ្ទះ​ដែល​កន្លង​មក​ជួល​ទីតាំង​ទៅដល់​ក្រុមហ៊ុន​ជល់​មាន់​តាម​អន​ឡា​ញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នារ​សៀល​ថ្ងៃ​សុក្រ ១១​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង និង​លោក វណ្ណ សុ​មុន្នី លោក រ៉េត រក្សា អភិបាលរង​ក្រុង​បាវិត បាន​ដឹកនាំ​ក្រុមការងារ មាន​កងរាជអាវុធហត្ថ​ក្រុង អធិការរង​ក្រុង លោក​នាយករង​រដ្ឋបាល​ក្រុង ចៅសង្កាត់រង​ព្រៃ​អង្គុ​ញ នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រៃ​អង្គុ​ញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដែល​ធ្លាប់​ដាក់ ជល​មាន់​តាម​អន​ឡាយ និង​ឆ្នោត​ឡូតូ​ចំនួន ៣​ទីតាំង​ក្នុង​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត​។​

​ខ្ញុំ​ឱកាស​នោះដែរ ឯកឧត្តម ម៉ែន អេង និង​លោក វណ្ណ សុម​ន្នី​បាទ សូម​ភាវនា​ដល់​ម្ចាស់​ទីតាំង​ទាំងអស់​ដែល​ធ្លាប់​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​មាន់​ជល់​តាម​អន​ឡាញ​សូម​ឲ្យ​បញ្ឈប់​ការជួល​ទៅឲ្យ​ក្រុមហ៊ុន​មាន់​ជល់ តាម​អន​ឡាញ​និង​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ទីតាំង​របស់​ខ្លួន​ដើម្បី​ចូលរួម​សហការ​ឱ្យបាន​ល្អ​នៅ​តាម​ទីតាំង​ឬ​ភូមិសាស្ត្រ​នានា​ក្នុង​សង្កាត់​ព្រៃ​អង្គុញ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​មូលដ្ឋាន​របស់​បងប្អូន​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ស្របតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​សំដៅ​ធ្វើ​យ៉ាងណា​ភូមិ​ឃុំ​មាន​សុវត្ថិភាព 9​ចំណុច​។​គួរ​បញ្ជាក់​ផង​ដែរ​ក្រុម​ការងារ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួល​ទីតាំង​ទៅឱ្យ​ក្រុមហ៊ុន​មាន់​ជល់ អន​ឡាញ​ចំនួន 3 ទីតាំង​។​
-​ទី​តាំងទី​១ នៅ​ផ្ទះ​លោក ប្លង់ សាលី ស្ថិតនៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អង្គុ​ញ ។​
-​ទី​តាំងទី​២ នៅ​ផ្ទះ​លោក កែវ សុខា ស្ថិតនៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អង្គុ​ញ​។​
-​ទី​តាំងទី​៣ នៅ​ផ្ទះ​លោក ប្រាក់ យ៉េន ស្ថិតនៅ​ភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អង្គុ​ញ ។​

​ក្រោយ​ត្រួតពិនិត្យ​ឃើញថា​ទីតាំង​ទាំង​៣ ខាងលើ​គ្មាន​សកម្មភាព​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​ទេ​។​
១.​ក្រុម​ការងារ​ក៏​បាន​អប់រំ និង​ណែនាំ​បន្ថែម​ទៅ​ដល់​ម្ចាស់​ទីតាំង​ថា ៖
-​កុំ​ឱ្យ​ជួល​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​
-​ករណី​បើ​ម្ចាស់​ទីតាំង​មានការ​ជួល​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​រាជរដ្ឋាភិបាល​ហាមឃាត់​ម្ចាស់​ទីតាំង​ត្រូវ​ទទួលខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​ក្នុងនាម​ក្រុមការងា​រក៍​មិន​ដៃ​ការ​អគុណ​ទៅ​ដល់​បងប្អូន​ដែល​បាន​សហការ​ល្អ​ជាមួយ​ក្រុម​ការងារ ៕
​

Filed in: ព័ត៌មានជាតិ