ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល​លើក​ទី​៣ ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​សំណង់ ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ

សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល​លើក​ទី​៣ ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​សំណង់ ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ជួប​សំណេះសំណាល​ជា​លើក​ទី​៣ ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ ១,៨៥៣​គ្រួសារ​ទៀត ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​តាំង​ទីលំនៅ​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី រុន​តា​ឯក​។​

​កិច្ច​សំណេះសំណាល​នេះ បាន​ធ្វើឡើង​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិតក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជា​ទីតាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ដី​ជូន​ពលរដ្ឋ​ជា​ថ្នូរ​ការរុះរើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជំនួប​នាពេលនេះ​ជា​លើក​ចុងក្រោយ​ជាមួយ​ពលរដ្ឋ​ស្ម័គ្រចិត្ត​មក​រស់នៅ​រុន​តា​ឯក តែ​មិនមែន​ជា​ជំនួប​ចុង​ក្រោយ​សម្រាប់​ដំណាក់កាល​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​នោះ​ទេ ពី​ព្រោះ​សម្តេច​នឹង​មាន​ជំនួប​ច្រើន​លើក​ទៀត​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​គាំទ្រ​ការរៀបចំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ស្ម័គ្រចិត្ត​រើ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មក​កាន់​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត ថា ការបំពាន​គោលការណ៍​របស់​អង្គការ​យូណេស្កូ គឺ​នឹង​ធ្វើឱ្យ​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង ត្រូវ​ដកចេញ​ពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រើ​សំណង់​ចេញ​ពី​តំបន់​អង្គរ និង​តំបន់​ដទៃ​ទៀត​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺជា​សម្រេច​ចិត្ត​មួយ​ដ៏​ឆ្លាត​វៃ និង​ត្រឹមត្រូវ​បំផុត​សម្រាប់​ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​យើង​។

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ប្រាប់​ពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​រើ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គ​រថា បើ​អាជ្ញាធរ​មិនទាន់​មាន​ការរៀបចំ​ដី​ថ្មី​ស្អាត​រួចរាល់​ទេ គឺ​កុំ​ទាន់​រើ​ពី​កន្លែងចាស់​។ ហើយ​សម្ដេច​បាន​បញ្ជាក់ឲ្យ​អាជ្ញាធរ​ត្រូវតែ​រៀបចំ​កន្លែង​ថ្មី​ឱ្យបាន​ស្អាតបាត​សិន ទើប​យក​ប្រជាពលរដ្ឋ​មក ពី​ព្រោះ​សម្ដេច​មិន​ចង់​យក​ប្រជាជន​មក​ទុក​ចោល​នោះ​ទេ​។

​ថ្ងៃនេះ សម្ដេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ និង​ប្រកាស​ឈ្មោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​សទ្ធា​ជ្រះថ្លា​ក្នុង​ការសាងសង់​វត្ត​អារាម​នៅ​តំបន់​រុន​តា​ឯក​នេះ ដែល​សរុប​បច្ច័យ​សាងសង់​ដែល​មាន​ការចូលរួម​ពី​សប្បុរសជន​នា​ថ្ងៃនេះ គឺ​ទទួលបាន​ប្រមាណ​ជា​១​លាន​ដុល្លារ​ផងដែរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​មាន​ការ​ពន្លឿន​ចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​មករស់​នៅ​តំបន់​រុន​តា​ឯក និង​ពាក់​ស្នែង​។ សម្តេច​តេជោ​សង្ឃឹមថា ពលរដ្ឋ​នៅ​រុន​តា​ឯក និង​ពាក់​ស្នែង នឹង​រក្សា​ទុក​ដី​ជា​កេរដំណែល​ក្នុង​គ្រួសារ ដោយ​មិន​លក់​នោះទេ​។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ឱ្យដឹងថា អគ្គិសនី​កម្ពុជា បាន​រៀបចំ​ប្រព័ន្ធ​ខ្សែភ្លើង​នៅ​តំបន់​រុន​តា​ឯក និង​ពាក់​ស្នែង ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជា ៦​លាន​ដុល្លារ ប៉ុន្ដែ​អគ្គិសនី​កម្ពុជា មិន​ទាមទារ​ប្រាក់​ពី​រដ្ឋាភិបាល​ឡើយ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ទាំងនេះ​។ សម្ដេច​តេជោ​បន្ដថា អគ្គិសនី​នឹងដាក់​ទីស្នាក់ការ​អគ្គីសនី​នៅ​តំបន់​រុន​តា​ឯក​នេះ ខណៈ​រាជរដ្ឋាភិបាល ប្រគល់​ដី​ជាង​កន្លះ​ហិកតា ដើម្បី​ប្រតិបត្តិការ​អគ្គិសនី​នៅ​តំបន់​នេះ​។​

​ទាក់ទង​រឿង​បញ្ហានយោបាយ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ​ថា សម្តេច​អាច​នឹង​ចុះហត្ថលេខា លើកលែង​ទោស​ចំពោះ​បុគ្គល​ណា​ក៏​ដោយ ដែល​សម្រេច​ដក​ខ្លួន​ចេញពី​ជន​ក្បត់ជាតិ​បី​ជំនាន់ ខណៈ​ជន​ក្បត់ជាតិ​នេះ សម្តេច​នឹង​កំចាត់​ចោល​នូវ​មនោគមវិជ្ជា​ជ្រុលនិយម​នេះ​ឲ្យខាងតែបាន​។ ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ជា​ថ្មី​ម្តងទៀត​ផង​ដែរ​ថា ប្រសិនបើ​គណបក្ស​នយោបាយ​ណាក៏ដោយ ដែល​ហ៊ាន​ភ្ជាប់​ខ្លួន​នឹង​ទណ្ឌិត​សម រង្ស៊ី ដែល​ជា​ជន​ក្បត់ជាតិ បី​ជំនាន់​នេះ សម្តេច​តេជោ​នឹង​ប្តឹងទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នោះ​ចោល​ភ្លាម​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោក៏សូម​ជូនពរប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន រក​ទទួលទាន​មានបាន ជា​ពិសេស​បងប្អូន​ដែល​មក​តាំង​ទីលំនៅ​ថ្មី​៕

Filed in: ព័ត៌មានជាតិ