ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

ព្រះមហាក្សត្រ​កម្ពុជា ទទួល​ស្វាគមន៍​ជា​លក្ខណៈ​ផ្លូវរដ្ឋ​ជូន លោក ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រខាង​កើត​

ព្រះមហាក្សត្រ​កម្ពុជា ទទួល​ស្វាគមន៍​ជា​លក្ខណៈ​ផ្លូវរដ្ឋ​ជូន លោក ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រខាង​កើត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​វេលា​ព្រឹក​ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ លោក​បណ្ឌិត ចូ​ហ្សេ រ៉ា​មូស អរ​តា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រខាង​កើត ទទួលបាន​នូវ​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ដោយ​បាន​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ស្តេច​យាង​ទទួល​ស្វាគមន៍​ជា​លក្ខណៈ​ផ្លូវរដ្ឋ និង​ប្រោស​ព្រះរាជទាន នូវ​ព្រះរាជសវនាការ​ដ៏​វិសេសវិសាល ជូន​ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រខាង​កើត និង​គណៈប្រតិភូ ដែល​ប្រព្រឹត្ត​ទៅ​នៅក្នុង​ព្រះទីនាំង​ទេ​វាវិនិ​ឆ្ឋ័​យ ព្រះបរមរាជវាំង​។​

​សូមបញ្ជាក់​ថា​, នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០២២​ម្សិលមុិញ​នេះ លោក បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា (Jose Ramos-Horta) ប្រធានាធិបតី​ទីម័​រឡេ​ស្តេ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​អញ្ជើញ​មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២​។ ដំណើរ​ទស្សនកិច្ច​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នេះ លោក បណ្ឌិត Jose Ramos-Horta នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង នៅ​ព្រះបរមរាជវាំង​។ លោក ប្រធានាធិបតី ក៏​នឹង​មាន​ជំនួប​ដោយឡែក​ពី​គ្នា​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង លោក​ប្រធានាធិបតី​ទីម័​រខាង​កើត នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​ទ្វេភាគី​ដ៏​មាន​សារសំខាន់​ចំនួន​ពីរ រួមមាន​៖ កិច្ចព្រមព្រៀង​សេវាកម្ម​អាកាសចរណ៍ និង​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​ពាណិជ្ជកម្ម​ស្រូវ​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក បណ្ឌិត Jose Ramos-Horta នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ នៅ​វិមាន​ឯករាជ្យ និង​កន្ត្រក​ផ្កា​នៅ​មណ្ឌប​ព្រះ​បរម​រូប ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា មក​កាន់​កម្ពុជា នឹង​បន្ត​ពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង​ពីរ​៕
​

Filed in: ព័ត៌មានជាតិ