ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទន្លេមេគង្គ នៅក្នុង​ស្រុក​កំពង់សៀម ចំនួន ៤៩៧​គ្រួសារ ទទួលបាន​អំណោយ​ពូជស្រូវ ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ស្បៀម​បម្រុង​កម្ពុជា​

​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទន្លេមេគង្គ នៅក្នុង​ស្រុក​កំពង់សៀម ចំនួន ៤៩៧​គ្រួសារ ទទួលបាន​អំណោយ​ពូជស្រូវ ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ស្បៀម​បម្រុង​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) : នៅ​ព្រឹក​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត អមដំណើរ​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ឡាំង ហេង​ហួត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ជូន​ដល់​ប្រជា​កសិករ​ចំនួន​៤៩៧​គ្រួសារ នៅ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះមហន្តរាយ​នានា​។ ពិសេស​នៅ​ថ្ងៃនេះ​សម្តេច​តេជោ បាន​ចាត់តាំង​រូប​ឯកឧត្តម ដើម្បី​នាំ​យក​ស្រូវ​ពូជ​របស់​រា​ជ​រដ្ឋាភិបាល សម្រាប់​ស្តារ​ឡើងវិញ​បន្ទាប់​ពី​ជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង ដើម្បី​បងប្អូន​មាន​លទ្ធភាព​ក្នុង​បង្កបង្កើនផល​បាន​ទាន់ពេលវេលា និង​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​របស់​បងប្អូន​ប្រជាកសិករ​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជាក់​ក្នុង​ឱកាស​នោះ​ថា រយៈពេល ២ ឆ្នាំ​កន្លង​ទៅ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​មិន​ធ្លាប់​ជួបប្រទះ​រងគ្រោះ ដោយ​ជំនន់​ទឹក​ទន្លេមេគង្គ​នោះទេ ដោយ​ទឹកទន្លេ​មាន​ត្រឹមតែ​កម្ពស់​១២ ម៉ែត្រ​ប៉ុណ្ណោះ ទើបតែ​ឆ្នាំ​២០២២ នេះ ទឹក​ទន្លេមេគង្គ​ឡើង​កម្ពស់​រហូតដល់​ជាង ១៤ ម៉ែត្រ ធ្វើ​ឱ្យ​ស្រូវ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតា បាន​រងគ្រោះ​ខូចខាត ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា បាន​នាំ​ពូជស្រូវ​យកមក​ចែកជូន​បងប្អូន ដើម្បី​ដាំ​ស្ដារឡើងវិញ បាន​ទាន់ពេលវេលា​។ ក្នុងនាម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទន្លេមេគង្គ ចំនួន ៤៩៧​គ្រួសារ នៅ​ឃុំ​ចំនួន ០៤ ក្នុង​ស្រុក​កំពង់សៀម សូម​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​ពូជស្រូវ​ចំនួន ៣៣.៦៥០​គីឡូក្រាម សម្រាប់​ការស្តារ​ឡើង​វិញ​។​

Filed in: ព័ត៌មានជាតិ