ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក តង់ ធារ៉ា អញ្ជើញជាគណៈអធិបតី ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់គ្រីស្ទានលីគរដូវកាលទី០១ឆ្នាំ២០២២ យុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ

លោក តង់ ធារ៉ា អញ្ជើញជាគណៈអធិបតី ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់គ្រីស្ទានលីគរដូវកាលទី០១ឆ្នាំ២០២២ យុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ប៉ៃលិន)៖នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន អញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់គ្រីស្ទានលីគ រដូវកាលទី០១ឆ្នាំ២០២២ យុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ ខេត្តប៉ៃលិន ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ ប៊ុត សុធា ប្រធានគណៈកម្មាធិការគ្រីស្ទបរិស័ទខេត្ត និងលោកគ្រូ-អ្នកគ្រូ អាជ្ញាកណ្តាល កីឡាករបាល់ទាត់ ព្រមទាំងទស្សនិកជនជាច្រើននាក់ផងដែរ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖គោលបំណងនៃការរៀបចំពានរង្វាន់នេះឡើងគឺដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងបំផុសស្មារតីស្រឡាញ់ចូលចិត្ត និងលេងកីឡាដើម្បីសុខភាពផង។ លោកបានបន្តថា៖ រាល់ការប្រកួតកីឡាតែងតែមានភាគីម្ខាងឈ្នះ និងភាគី ម្ខាងទៀតចាញ់ ទោះបីភាគីណាមួយទទួលបានលទ្ធផលឈ្នះឬចាញ់ក៏ដោយ ក៏វាបានបង្ហាញពីភាពជោគជ័យរួមរបស់យើងទាំងអស់គ្នា ក្រោមការចូលរួមពីស្រទាប់យុវជននៅជុំវិញខេត្តប៉ៃលិន ក៏ដូចជាវិស័យនានានៅក្នុងខេត្ត ដើម្បីញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅបាន ដោយភាពអធិកអធម សប្បាយរីករាយ។ ជាពិសេសដើម្បីត្រៀមឈានទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ប្រទេសកម្ពុជាយើង ក្នុងការទទួលធ្វើ ជា ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ នេះ។

លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន៖ បានមានប្រសាសន៍សម្តែង នូវ ការ អបអរ សាទរ និង ថ្លែង នូវ ការ កោត សរសើរ ដ៏ ស្មោះ ចំពោះប្រធាន គណៈកម្មាធិការគ្រីស្ទបរិស័ទខេត្តប៉ៃលិនទាំង អស់ ដែល បាន ខិតខំ យក ចិត្ត ទុក ដាក់ រួមគ្នា បន្ត ខិតខំ ប្រឹងប្រែង ឱ្យ អស់ ពី លទ្ធភាព ក្នុង ការ ស្វែង រក ដៃ គូ អភិវឌ្ឍន៍ ដើម្បី ជំរុញ សកម្មភាព កីឡា បាល់ទាត់នៅ ក្នុងខេត្ត ឱ្យ មាន ការ រីកចម្រើន ទាំង បរិមាណ និង គុណភាព ស្រប តាម ស្តង់ដារ បច្ចេកទេស ជាតិ -អន្តរជាតិ ឱ្យ ទទួល បាន នូវ ប្រជាប្រិយភាព និង ជ័យជំនះ ក្នុង ពេល អនាគត ដ៏ ខ្លី ខាងមុខ នេះ។ បន្ថែមលើនេះបានអំពាវនាវលើកទឹកចិត្តក្រុមកីឡាករទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ និងជៀសឆ្ងាយពីគ្រឿងញៀន បន្តបង្កើនសមត្ថភាព ហ្វឹកហាត់ អោយបានខ្លាំងក្លាថែមទៀត ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើនផងដែរ។

បើតាមរបាយការណ៍លោកគ្រូ ប៊ុត សុធា ប្រធាន គណៈកម្មាធិការគ្រីស្ទបរិស័ទខេត្តប៉ៃលិន៖ សម្រាប់ការប្រកួតនេះចែកចេញជាពីរក្រុមធំ ក្រុមបាល់ទាត់U15(មានចំនូន ០៦ក្រុម ដែលបានប្រើរយៈពេល ១០សបា្តហ៍) និងក្រុមបាល់ទាត់U18(មានចំនូន ០៧ក្រុម ដែលបានប្រើរយៈពេល ១៤សបា្តហ៍) ហើយការប្រកួតនេះរើសយកតែថ្ងៃអាទិត្យតែប៉ុណ្ណោះ។ កម្មវិធីបាល់ទាត់បានដំណើរការចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ត្រូវបានបញ្ចប់ដោយបានរកឃើញម្ចាស់ជើងឯក ក្រុមបាល់ទាត់U15(ក្រុមបាល់ទាត់ឧត្តមសាម៉ារី មែកជីគ ចំណាត់ថ្នាក់លេខ១ និងក្រុមបាល់ទាត់ឧត្តមសាម៉ារីព្រំ ទទួលបានចំណាត់ថ្នាក់លេខ២) ចំណែកម្ចាស់ជើងឯកក្រុមបាល់ទាត់U18 (ក្រុមបាល់ទាត់ វ៉ាយវ៉ាមព្រាបសB ចំណាត់ថ្នាក់លេខ១ និងក្រុមបាល់ទាត់ KMC បានចំណាត់ថ្នាក់លេខ២) ព្រមទាំងកីឡាករដែលទទួលបានស្បែកមាសចំនួន ២រូបផងដែរ៕

Filed in: ព័ត៌មានជាតិ