ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​បាត់ដំបង និង​ប៉ៃលិន ពន្លឿ​ននីតិវិធី​បែងចែ​កភូមិ​សាស្ត្រ​ព្រំប្រទល់​រវាង​ខេត្ត​ទាំងពីរ យ៉ាងយូរ​២​សប្តាហ៍​

សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​បាត់ដំបង និង​ប៉ៃលិន ពន្លឿ​ននីតិវិធី​បែងចែ​កភូមិ​សាស្ត្រ​ព្រំប្រទល់​រវាង​ខេត្ត​ទាំងពីរ យ៉ាងយូរ​២​សប្តាហ៍​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែតុលា ឆ្នាំ​២០២២​នេះ ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ចំនួន ៦,៤១១​នាក់ នារី ៣,៥៦០​នាក់​។ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ត្រូវ​ពន្លឿ​ននីតិវិធី​បែងចែ​កភូមិ​សាស្ត្រ​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​ទាំង​ពីរ ឱ្យបាន​ច្បាស់លាស់ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ស្របច្បាប់​លើ​ទីតាំង​ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន​។​

​តាមរយៈ​ប្រសាសន៍​បញ្ជា ! សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​នាំ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​និយាយ​តាម​ទូរស័ព្ទ ជាមួយនឹង​អភិបាលខេត្ត​បាត់ដំបង និង​អភិបាលខេត្ត​ប៉ៃលិន ថា​ត្រូវ​ដោះស្រាយ​ឱ្យ​ចប់​នូវ​តំបន់​មួយ​គ្រាន់តែ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល ធ្វើ​ប៉ុន្មាន​ជំនាន់​ហើយ​ធ្វើ​អត់​ចេញ អញ្ចឹង​ទេ​ម្សិលមិញ ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ សុខ លូ បើសិន​២​អាទិត្យ​ទៀត ធ្វើ​មិន​ចេញ ខ្ញុំ​ចុះ​ទៅ​តែម្តង ព្រោះ​វា​មិនមែន​កាត់​ដី​ឱ្យ​បរទេស​ណា ភូមិ​ហ្នឹង​ជា​ភូមិ​ដែល​បងប្អូន ធ្វើ​សមាហរកម្ម ដែល​ចេញមក​។​

​សម្តេច​តេជោ ហ៊ុន​សែន បាន​ថ្លែងបន្តថា​, ធ្វើ​ប៉ុណ្ណឹង​មិន​ចេញ ហើយ​ខ្ញុំ​បាន​ផ្ញើ​សំលេង​ទៅ​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ធ្វើ​ការងារ​នេះ​ឱ្យ​ចប់ ប្រជាពលរដ្ឋ​បាន​អា​ហ្នឹង គាត់​បាន​កម្មសិទ្ធិ​ដី​ស្របច្បាប់ ឯកឧត្តម សុខ លូ និង បាន​ស្រី មុំ ពីរ​នាក់​ហ្នឹង បើ​ធ្វើ​មិនទាន់​ទេ ២​អាទិត្យ​ទៀត ខ្ញុំ​នឹង​ចុះ​ទៅ​ហ្នឹង​»​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការកំណត់​ព្រំដែន​រដ្ឋ​បាល​រវាង​ខេត្ត​ទាំង​២​នេះ ឱ្យ​ច្បាស់លាស់ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការចុះ​ឈ្មោះ​ឆ្នោត ជាពិសេស គឺ​ផ្តល់​ភាពស្របច្បាប់​ក្នុង​ការកាន់កាប់​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រស់នៅ​តំបន់​នោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​ថា បញ្ហា​ដែល​មិនអាច​កំណត់​ព្រំដែន​រដ្ឋបាលរ​វាង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន នៅក្នុង​តំបន់​នោះ​ឱ្យបាន​ជាក់លាក់ ដោយសារតែ​មាន​អ្នកធំ​មួយចំនួន មាន​ដី​នៅ​កន្លែង​នោះ ទើប​ជា​ហេតុនាំឱ្យ​ពួកគេ​ទាំងនោះ​រារាំង រដ្ឋបាល​ខេត្ត​បាត់ដំបង កាត់​ដី​តំបន់​នោះ​ទៅ​ឱ្យ​ខេត្ត​ប៉ៃលិន​។​

​ទោះជា​បែប​នេះ​ក៏ដោយ ជាមួយគ្នា​នឹង​បញ្ជា​នេះដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​សង្កត់ធ្ងន់ៗ​ថា​៖ «​អា​ដី​ស្វាយ​លោក​ឯង​អត់​បាត់​ទៅ​ណា​ទេ កាត់​ដី​ទៅ​បាត់ដំបង គង់តែ​ដី​ខ្មែរ ដី​នៅ​ប៉ៃលិន គង់តែ​ដី​ខ្មែរ លោក​ឯង​ស៉ី​ផលដំណាំ​ទៀត​ទៅ កុំ​ចាំបាច់​ទៅ​រារាំង គេ​អញ្ចឹង ខ្ញុំ​ស៊ើប​ខ្ញុំ​ដឹង​តើ​ស មូលហេតុ​អី​បាន​រាប់​ឆ្នាំ​ដោះស្រាយ​វា​មិន​ចេញ​»​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ដល់​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង សូម​កាត់​ដី​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន​ជាប់​នឹង​ខេត្ត​ប៉ៃលិន​(​តំបន់​សមាហរណកម្ម​-​អតីត​សមរភូមិ​) ទៅឱ្យ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​គ្រប់គ្រង​វិញ ដើម្បី​មាន​ភាពងាយស្រួល យើង​មិន​អាច​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​បាន​នោះ​ទេ​។ សម្តេច​ព្រមាន​ថា «​បើ​ចៅហ្វាយខេត្ត​បាត់ដំបង​ធ្វើ​មិន​កើត សម្តេច​នឹង​ចុះ​ទៅ​ខ្លួនឯង​តែ​ម្តង​»​។​

​ដោយឡែក លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ប្រាប់​សារព័ត៌មាន​ថា​, “​នៅ​ថ្ងៃនេះ​លោក​បាន​ណាត់​ជួប​ពិភាក្សា​ជាមួយ​នឹង​លោកស្រី​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ទីតាំង​ផ្ទៃដី​នេះ ដើម្បី​ដោះស្រាយ​កំណត់​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​ទាំង​ពីរ ឱ្យបាន​ឆាប់រហ័ស​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​លោក​អភិបាលខេត្ត បានឱ្យដឹងថា តំបន់​តែ​មិន​ទាន់​កំណត់​ព្រំប្រទល់​រដ្ឋបាល​នេះ សម្រាប់​ខេត្ត​ប៉ៃលិន មាន​ចំនួន​២​ស្រុក​រួមមាន​៖ ស្រុក​កំរៀង ជាប់​ជាមួយ​ស្រុក​សាលា​ក្រៅ របស់​ខេត្ត​ប៉ៃលិន និង​ស្រុក​សំឡូត ជាប់​ជាមួយ​ក្រុងប៉ៃលិន សម្រាប់​ទំហំ​ផ្ទៃដី​នៅ​តំបន់​នោះ គឺ​មិន​ទាន់​បញ្ជាក់​ពី​តួលេខ​ច្បាស់​នោះ​ទេ​។​

​សម្តេច​តេជោ ហ៊ុន​សែន បាន​បង្ហើប​ហើយ គឺ​មាន​អ្នកធំ​មាន​ដី​នៅ​ម្តុំ​នោះ ទើប​ជា​ច្រើន​ឆ្នាំ​ធ្វើការ​មិន​ចេញ ដូច្នេះ​អ្នកធំ​ណា ចាំមើល អភិបាលខេត្ត​បាត់ដំបង និង​លោកស្រី​អភិបាលខេត្ត​ប៉ៃលិន ជួប​គ្នា​ដោះស្រាយ​បញ្ចប់ រដ្ឋបាល​ដែនដី តើ​មាន​វត្តមាន អ្នកធំ​នោះ ហ៊ាន​ចេញ​មក​រារាំង​ទេ បើ​សម្តេច​តេជោ មាន​ប្រសាសន៍​ហើយ បើ​ដី​លោក​ឯង​នៅ​ហ្នឹង ! នៅ​ខេត្ត​បាត់ដំបង ក៏​ដី​ខ្មែរ នៅ​ខេត្ត​ប៉ៃលិន ក៏​ដី​ខ្មែរ អ្នក​ឯង​មក​បេះ​ផ្លែស្វាយ​អ្នកឯង​បាន​តើ ៕

 

Filed in: ព័ត៌មានជាតិ