ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ជាង​២​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ជាង​២​ពាន់​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​អង្គារ ១​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួម​មាន​ថ្នាក់​បញ្ញា​ប​ត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ សរុប​ប្រមាណ ២,១១៥ នាក់ មាន​នារី ១,១៣៩​នាក់​។ ក្នុងនោះ មាន​ព្រះសង្ឃ ២៩​អង្គ​, និស្សិត​ពិការ​ចំនួន ៣០ នាក់ នារី ៩​នាក់ និង​និស្សិត​អាហារូបករណ៍​របស់​ស​ម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ១៤៤​នាក់ នារី ៥៣​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​នាពេលនេះ​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹក​អំពើ​រឿងរ៉ាវ​ដ៏​អយុត្តិធម៌​របស់​សាកលវិទ្យាធិការ​នៃ​សាកល​ល័យ​ភ្នំពេញ​អន្តរជាតិ​។ សម្តេច​តេជោ​បាន​ថ្លែងថា កាលពី​ជាង​១០​ឆ្នាំមុន បើ​សម្តេច​មិន​បាន​សង្គ្រោះ​លោកស្រី ទេព កូលាប ទេ​នោះ​សាកលវិទ្យាល័យ PPIU នឹង​ដួលរលំ​។​

​សម្តេច​តេជោក៏បាន​អរគុណ​ដល់​តុលាការ​កំពូល ដែល​បាន​កាត់ក្តី​ឱ្យ​ស្វាមី​លោកស្រី ទេព កូលាប រួចផុត​ពី​ការចោទប្រកាន់​។ សម្តេច​មានប្រសាសន៍​រំលឹក​ថា សម្តេច​បាន​ខ្ចី​លុយ​គេ​ជិត​៣​លាន​ដុល្លារ ដើម្បី​សង​ឧកញ៉ា កុក អាន ជំនួស​លោក​ស្រី ទេព កូលាប​។ សម្តេច​តេជោ បានចាត់ទុក​សំណុំរឿង​លោកស្រី ទេព កូលាប និង​ឧកញ៉ា កុក អាន ជា​រឿង​អយុត្តិធម៌​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​មិនមែន​ដោយសារ​រាជរដ្ឋាភិបាល​អត់​លុយ​ទេ តែ​ដោយសារ​ភាព​មមាញឹក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ត្រូវ​រៀបចំ​ធ្វើ​ក្នុង​ខែ​វិច្ឆិកា​ខាងមុខនេះ​។

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ពិចារណា រៀបចំ​អោយ​កុមារ​ដែល​ជា​កូនៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ធ្វើ​សំណង់ ទាំងប្តី​ទាំង​ប្រពន្ធ ដូច្នេះ​ត្រូវ​រក​សាលារៀន​ដែល​នៅ​ក្បែរៗ​ការដ្ឋាន​សំណង់​នោះ​អោយ​កុមារ​បាន​ទទួល​ការអប់រំ​ផង​។ សម្តេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​ក្រសួង​អប់រំ គិតគូរ​ឱ្យ​កុមារ​តាម​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ថៃ ទទួលបាន​ការអប់រំ​ផងដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ និង​មេធាវី​បារាំង ដែល​បាន​ប្រឹងប្រែង​ការពារ​ក្តី​ក្នុង​សំណុំរឿង​របស់​សម្តេច​ប្តឹង​ទណ្ឌិត សម រង្ស៉ី នៅ​ប្រទេស​បារាំង​។ សម្តេច​តេ​ជោបាន​មាន ប្រសាសន៍ថា ការ​ដែល​សម្តេច​តាម​ប្តឹង​ដល់​ប្រទេស​បារាំង គឺ​ទាមទារ​នូវ​ភាព​ស្អាតស្អំ​របស់​សម្តេច​តែ​ប៉ុណ្ណោះ​។ សម្តេច​តេជោ​បាន​ថ្លែងថា ការចង់បាន​របស់​ស​ម្តេច​លើ​បណ្តឹង​នេះ មិនមែន​ចង់​បាន​លុយ​របស់​បុគ្គល​នោះ​ទេ តែ​អ្វី​ដែល​សម្តេច​ចង់បាន គឺ​ភាព​ស្អាតស្អំ​ពី​ការចោទប្រកាន់​រប​ស់បុ​គ្គល​នោះ​។​

​ជា​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំង​ជាង​២​ពាន់ នាក់​នៅ​ថ្ងៃនេះ ក៏ដូចជា​អបអរសាទរ​ចំពោះ​អ្នកណា​ព្យាបាល ឪពុក​ម្ដាយ​ទាំងអស់ ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​កូនៗ​បាន​សិក្សា​រៀនសូត្រ​ប្រកបដោយ​ភាពជោគជ័យ​នៅ​ពេល​នេះ និង​ជូនពរ​អោយ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ ជា​បន្តបន្ទាប់​ទៀត​៕​

Filed in: ព័ត៌មានជាតិ